ព័ត៌មានថ្មីៗ

សារលិខិតគោរពជូន សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ

បានផ្សាយនៅ ថ្ងៃទី 05 ខែ សីហា ឆ្នាំ2019 07:38 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងពលករទាំងអស់របស់អាជ្ញាធរជាតិអប្សរា សូមគោរពជូនពរបវរមហាប្រសើរជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមប្រកបដោយកម្លាំងមាំមួន សុខភាពល្អបរិបូណ៌ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិទទួលបានជោគជ័យថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពលើសកលលោក។

ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕


កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នំា២០១៩ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ទទួលបានវត្ថុបុរាណចំនួន៥ប្រភេទពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ យកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនាយកដ្ឋាន ដើម្បីចុះបញ្ជីទៅតាមបច្ចេកទេស និងរៀបចំសំណើរសម្រាប់យកទៅរក្សាទុកនៅសារមន្ទីរនរោត្តម សីហនុអង្គរ។
ក្រុមនិស្សិតមកពីសាកលវិទ្យាល័យចំនួន២របស់ជប៉ុន បានផ្តើមចុះកម្មសិក្សានៅរមណីយដ្ឋានអង្គររយៈពេល២សប្ដាហ៍ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ សីហា ឆ្នាំ២០១៩។ កម្មសិក្សានេះ ធ្វើឡើងក្រោមអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យជប៉ុន និងអាជ្ញាធរជាតិអប្សរា ដែលបានធ្វើឡើងជាមួយសាកលវិទ្យាល័យ Kanazawa ពីឆ្នាំ២០១០មក រីឯសាកលវិទ្យាល័យ Komatsu ពីឆ្នាំ២០១៦ និងបានទទួលនិស្សិតឱ្យមកចុះធ្វើកម្មសិក្សានៅអាជ្ញាធរជាតិអប្សរាជារៀងរាល់ឆ្នាំ និងមាននាយកដ្ឋានគ្រប់គ្រងទឹកជាអ្នកទទួលបន្ទុកដឹកនាំនិស្សិតចុះធ្វើកម្មសិក្សានេះ។
អាជ្ញាធរជាតិអប្សរានឹងរៀបចំបាឋកថាស្ដីអំពី «វប្បធម៌សំស្រ្កឹត និងការសិក្សានៅសម័យមុនអង្គរនិងសម័យអង្គរ» នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នាវេលាម៉ោង៩ ដល់ម៉ោង១២ថ្ងៃត្រង់។ បាឋកថានេះ ធ្វើឡើងដោយបណ្ឌិត ឆោម គន្ធា អ្នកជំនាញផ្នែកសិលាចារឹករបស់អាជ្ញាធរជាតិអប្សរា។
នាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា សហការជាមួយកម្មវិធីប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្ករ ISO14001 2015 រៀបចំកម្មវិធីអប់រំបរិស្ថានដើម្បីផ្សព្វផ្សាយ និងអប់រំផ្នែកបរិស្ថានដល់ពលករជួសជុលប្រាសាទ និងពលករសម្អាតក្នុងរមណីយដ្ឋានអង្គរ ៣គោលដៅដែលកំពុងប្រចាំការនៅវង់តូច វង់ធំ និងតំបន់រលួស សរុបប្រមាណ១៦០នាក់។
ព្រឹកថ្ងៃពុធ ៦រោជ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានអនុសាសន៍ដែលទទួលបានជាផ្លូវការតាមរយៈកិច្ចប្រជុំបច្ចេកទេសលើកទី៣២នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរកន្លងមក លើគោលដៅអនុវត្តការងារនៅតាមការដ្ឋានក្នុងតំបន់អង្គរទាំងផ្នែកអភិរក្ស និងអភិវឌ្ឍន៍។
ដើមដំបូងមុន12345...238239បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4084
ម្សិលមិញ
:
4193
សប្តាហ៍នេះ
:
14566
ខែនេះ
:
0082175
សរុប
:
008926318