ព័ត៌មានថ្មីៗ

លោកជំទាវ ភឿង សកុណា កោតសរសើរចំពោះលទ្ធផលផ្លូវការនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរលើកទី៣២

បានផ្សាយនៅ ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ2019 08:45 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កិច្ចប្រជុំបច្ចេកទេសលើកទី៣២នៃគណៈ កម្មា ធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និង អភិវឌ្ឍន៍ តំបន់ ប្រវត្តិ សាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១២ ខែមិថុ នា ឆ្នាំ២០១៩ ប្រកបដោយលទ្ធផលជាវិជ្ជមាន ក្រោមអធិបតីភាពសហប្រធាន លោក Guillaume NARJOLLET ទីប្រឹក្សាស្ថានទូតបារាំង និង លោក Kenichi BESSHO អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍នៅក្នុងពិធីបិទកិច្ចប្រជុំនេះ លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា៖ លទ្ធផល ដែលទទួលបានពីកិច្ចប្រជុំបច្ចេកទេសលើកទី៣២នៃអាយស៊ីស៊ី-អង្គរ គឺខាងអ្នកបច្ចេក ទេសជាន់ខ្ពស់ ជាតិ-អន្តរជាតិ បានពិនិត្យមើលឡើង វិញនូវអនុសាសន៍ដែល បានធ្វើកាល ពីកិច្ចប្រជុំពេញ អង្គលើកទី៣០ និងបច្ចេកទេសលើកទី៣១។ ក្នុងនោះដែរ តាមរយៈដំណើរទស្សនកិច្ចនៅតាមប្រាសាទនានា ចំនួន២០ គម្រោង ត្រូវបានអ្នកជំនាញជាន់ខ្ពស់ថ្លែងកោតសរសើរដែលអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេសជួសជុល និងផ្តល់អនុសាសន៍ថ្មីៗ បន្ថែម ទៀត ក្នុងការអភិរក្ស ប្រាសាទក្នុងតំបន់អង្គរជាបន្ត។

លោកជំទាវរដ្ឋមន្ត្រី បានចាត់ទុកថា នេះជាជោគជ័យដ៏ធំមួយនៃដំណើរការកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ពិសេសអ្នក ជំនាញអន្តរជាតិ បានវាយតម្លៃដ៏ខ្ពស់ចំពោះសមត្ថភាពអ្នក ជំនាញខ្មែរក្នុងកិច្ចការ ជួស ជុល ប្រាសាទ ដែលមាន សមត្ថភាពអាចកាន់កិច្ចការបានដោយខ្លួនឯង និងធ្វើការជាមួយអន្តរជាតិ។













អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន           រូបភាព៖ លោក សឿន ប៊ុនស៊រ/ លោក ហ៊ុំ រិទ្ធី / លោក ហាប់ គឹមអាន
គិតត្រឹមដើមខែមករា ឆ្នាំ២០១៧នេះ ការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលបានលទ្ធផលប្រមាណ៦០%ហើយ។ នេះបើតាមការលើកឡើងរបស់ជំនាញ ដែលគ្រប់គ្រងលើការងារនៅទីនោះ។
ការមានបង្គន់ប្រើប្រាស់ត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់ដែលជួយឲ្យបរិស្ថានស្អាត និងទប់ស្កាត់ការចម្លងមេរោគផ្សេងៗ។ នេះជាសារដ៏សំខាន់ដែលអាជ្ញាធរជាតិអប្សរាកំពុងតែផ្សព្វផ្សាយនិងជម្រុញដល់ប្រជាពលរដ្ឋក្នុងតំបន់អង្គរដើម្បីលើកកម្ពស់សុខុមាលភាពរបស់ខ្លួន។
ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ុំ​ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យក្រុមប្រតិភូខេត្តជាំងស៊ី (Jiangxi) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Yang Huiwen អនុប្រធានមន្ទីរអប់រំខេត្តជាំងស៊ីចូលជួបពិភាក្សាការងារនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ ជំនួបពិភាក្សានេះផ្តោតសំខាន់លើការបើកវគ្គបណ្តុះបណ្តាលភាសាចិនដល់មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2368
ម្សិលមិញ
:
6412
សប្តាហ៍នេះ
:
20509
ខែនេះ
:
0247373
សរុប
:
012073004