ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងចុះពិនិត្យសុខភាពដោយឥតគិតថ្លៃដល់ប្រជាជននៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 31 ខែ មិនា ឆ្នាំ2017 02:30 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងមកពីអង្គការបេសកម្មមនុស្សធម៌នៅកម្ពុជា «Mission Humanitaier» បានសហការជាមួយក្រុមគ្រូពេទ្យខ្មែរចុះមកពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាជននៅភូមិធម្មជាតិរុនតាឯក និងភូមិផ្សេងៗទៀត បានប្រមាណជាង២០០នាក់ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០១៧។

លោកគ្រូពេទ្យ GABRIEL BOURIEZ ប្រធានក្រុមការងារបានឱ្យដឹងថា អង្គការបេសកម្មមនុស្សធម៌នៅកម្ពុជាបានធ្វើការនៅស្រុកខ្មែរជាង១០ឆ្នាំមកហើយ ហើយបំពេញការងារស្ទើរពេញ២៥ខេត្ត/ក្រុងនៅកម្ពុជា តែនេះជាលើកទី១ដែលក្រុមការងារបានមកដល់ភូមិធម្មជាតិរុនតាឯក ដោយមានគ្រូពេទ្យបារាំង-ខ្មែរ២១នាក់ មានជំនាញផ្នែកជំងឺទូទៅសម្រាប់កុមារ មនុស្សធំ រោគស្ត្រី សើស្បែក និងជំនាញព្យាបាលសរសៃដោយវិធីសាស្ត្រផ្សេងៗ។

លោកបន្តទៀតថា គោលបំណងពួកយើងគឺមកពិនិត្យនិងព្យាបាលជំងឺមួយចំនួន ព្រមទាំងផ្តល់ថ្នាំសង្កូវជូនដោយឥតគិតថ្លៃដល់ប្រជាជន ហើយភាគច្រើនអ្នកមកពិនិត្យសុខភាពនៅទីនេះគឺមានជំងឺលើសឈាម ទឹកនោមផ្អែម ប្រព័ន្ធរំលាយអាហារ ជំងឺសន្លាក់ ផ្តាសាយជាដើម។ លោកគ្រូពេទ្យក៏បានសម្តែងនូវក្តីសប្បាយរីកផងដែរ ដែលក្រៅពីពិនិត្យសុខភាពនិងប្រឹក្សាពីជំងឺ ហើយ ក៏បានចែកសម្ភារៈសិក្សាមួយចំនួនជូនដល់សិស្សានុសិស្សនៅទីនេះ រួមទាំងចូលរួមដាំដើមឈើអនុស្សាវរីយ៍ដើម្បីលើកកម្ពស់បរិស្ថានផងដែរ។ ពិសេសអរគុណដល់កិច្ចសហការយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរជាតិអប្សរា ដែលបានជួយសម្រួលដល់ការហូបចុក ស្នាក់នៅ និងបង្កបរិយាកាសរីករាយជាច្រើនដល់ក្រុមការងារ។

លោកយាយ លោត អាយុ៧៤ឆ្នាំ ប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក បានសម្តែងនូវការសប្បាយរីករាយនិងអរគុណជាខ្លាំងដល់ក្រុមគ្រូពេទ្យបានធ្វើឱ្យឆ្អឹងខ្នងរបស់គាត់ដែលបាក់ដោយសារធ្លាក់ពីលើផ្ទះជាង១០ឆ្នាំមកហើយអាចងើបខ្លួនដើរត្រង់វិញបាន។ លោកយាយនឹងបន្តអនុវត្តតាមបញ្ជារបស់ពេទ្យជារៀងរាល់ថ្ងៃ ដើម្បីអាចងើបឈរ ដើរ ដេកត្រង់ខ្លួនដូចពីមុន។

មិនខុសគ្នាពីលោកយាយ លោកតា ឈួ ឆៃងួន អាយុ៦៧ឆ្នាំ បានមកពិនិត្យជើងដែលបាក់ដោយសារដួលម៉ូតូរយៈពេលជាង៥ខែហើយ កម្រើកមិនបាន ដើរមិនរួច មូលហេតុមកពីគៀបសរសៃ។ ក្រោយពីគ្រូពេទ្យចាប់សរសៃរួច ឃើញថាអាចកម្រើកនិងដើរខ្លួនឯងតិចៗបានដោយមិនបាច់មានអ្នកគ្រាហ៍ដូចមុន ពិសេសគឺគ្រូពេទ្យបានឱ្យថ្នាំនិងបង្រៀនឱ្យស្គាល់សរសៃដើម្បីងាយស្រួលអនុវត្តដោយខ្លួនឯង។ លោកតាសប្បាយចិត្តណាស់ដែលអាជ្ញាធរជាតិអប្សរាបានអញ្ជើញក្រុមគ្រូពេទ្យមកព្យាបាលនិងពិនិត្យជំងឺជូនអ្នកភូមិដោយមិនគិតកម្រៃដូច្នេះ។

បន្ថែមពីនោះ ក្នុងនាមជាប្រធានគ្រប់គ្រងគម្រោងភូមិធម្មជាតិរុនតាឯក ឯកឧត្តម ម៉ី ម៉ារ៉ាឌី ក៏បានអំពាវនាវឱ្យប្រជាជនជាអ្នកភូមិ បុគ្គលិក ឆ្មាំ កម្មករបានមកពិនិត្យសុខភាពឱ្យបានគ្រប់គ្នា ព្រោះនេះជាឱកាសដ៏ល្អសម្រាប់តាមដានសុខភាព។ ក្នុងនោះដែរ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន ឯកឧត្តមក៏តែងតែអញ្ជើញក្រុមគ្រូពេទ្យជាច្រើនឱ្យមកកាន់ទីនេះ អប់រំប្រជាជនឱ្យយល់ដឹងពីសុខភាព អនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ទាំងកុមារនិងមនុស្សធំ ឱ្យផឹកទឹកស្អាត ហូបចុកស្អាត ពិសេសបំផុសឱ្យការចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីទទួលបានការរស់នៅប្រកបដោយសុខភាពល្អ៕
































ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ក្នុងន័យបង្កើនគុណភាពសេវាទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ល្អៗពីការទស្សនាប្រាសាទបន្ទាយស្រី នាយកដ្ឋានអភិវឌ្ឍន៍ វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានផ្លាស់ប្តូរផ្ទាំងព័ត៌មាន និងស្លាកសញ្ញាប្រាប់ទិសដែលចាស់ទ្រុឌទ្រោម រលុបអក្សរចេញ ដោយជំនួសមកវិញនូវផ្ទាំងព័ត៌មាននិងស្លាកសញ្ញាថ្មី ដែលមានបន្ថែមនូវព័ត៌មានអំពីរយៈចម្ងាយពីទីតាំងមួយទៅទីតាំងមួយទៀត។
ប្រជាកសិករនៃសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ដបារាយណ៍ខាងលិច កំពុងរីករាយជាមួយនឹង ទិន្នផលស្រូវនៅក្នុងរដូវនេះ ដែលតាមការអះអាង ឆ្នាំនេះមានការកើនឡើងជាងឆ្នាំទៅ។ ប្រជាកសិករទាំងនោះអះអាងថា កំណើនទិន្នផលស្រូវឆ្នាំនេះ ក៏ដោយសារការទទួលទឹកពីបារាយណ៍ខាងលិចដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានទាន់ពេលវេលា និងក្នុងបរិវេណគ្រប់គ្រាន់សម្រាប់បំពេញស្រែរាប់សិបហិកតារបស់ពួកគេ។
នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុង ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារបានចុះពិនិត្យនិងជួយ សម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅ ដ្ឋាននិងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពល រដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន ៤៧០គ្រួសារ។
ក្រុមអ្នកជំនាញជួសជុលស្រះខាងជើងនៃប្រាសាទអង្គរវត្ត មកដល់ពេលនេះបានបញ្ចប់កិច្ចការស្រាវជ្រាវបុរាណវិទ្យារួចរាល់ហើយ ព្រមទាំងបានជួសជុលច្រាំងស្រះបានចំនួន៥៦ម៉ែត្រ និងបញ្ចូលទឹកក្នុងស្រះចំនួន៦០០០០ម៉ែត្រគូប។ ទោះជាយ៉ាងនេះក្តី ទីនេះនៅតែបន្តបិទស្បៃខ្មៅមិនទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅផ្តិតរូបភាពប្រាសាទអង្គរវត្តពីស្រះនេះនៅឡើយ ព្រោះគម្រោងជួសជុលនិងលើកតម្លៃរចនាសម្ពន្ធស្រះនៅតែបន្ត អាចនឹងរួចរាល់ទាំងស្រុងនៅ២ឆ្នាំក្រោយ។
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
18
ថ្ងៃនេះ
:
15978
ម្សិលមិញ
:
73217
សប្តាហ៍នេះ
:
160084
ខែនេះ
:
0160084
សរុប
:
015229887