NEWS

APSARA Authority and conservation organizations, China, discuss about the possibility of future conservation projects

Published on 24 January 2017 10:48 AM Post By ៖ Apsara National Authority

កិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការអភិរក្សជួសជុលប្រាសាទនាពេលអនាគត ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរហៅកាត់ថា CSA នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

ជំនួបពិភាក្សានេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Chai Xiaoming អគ្គនាយកនៃបណ្ឌិតសភាចិនសម្រាប់បេតិកភណ្ឌវប្បធម៌ ដោយមានការចូលរួមពីអ្នកជំនាញជាច្រើនរូបទៀត។

ប្រធានបទសំខាន់ៗនៃកិច្ចពិភាក្សានេះ បានផ្តោតទៅលើការជួសជុលប្រាសាទភិមានអាកាសជាគម្រោងអនាគតបន្ទាប់គម្រោងជួសជុលប្រាសាទតាកែវបានបញ្ចប់។ ក្នុងនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការបង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកអភិរក្សបន្ថែមទៀតជូនដល់មន្ត្រីនៃអាជ្ញាធរជាតិអប្សរា។

ពាក់ព័ន្ធនឹងលទ្ធភាពជួសជុលប្រាសាទបេងមាលានាពេលអនាគត ភាគីទាំងពីរឯកភាពនឹងធ្វើការសិក្សាបឋមរួមគ្នាមួយ ដើម្បីធ្វើជារបាយការណ៍បច្ចេកទេសជូនថ្នាក់ដឹកនាំមុននឹងឈានដល់ការសម្រេចដើម្បីធ្វើការជួសជុល។

លោក Chai Xiaoming បានលើកឡើងថា ការពិចារណាលើគម្រោងជួសជុលប្រាសាទបេងមាលា គឺធ្វើឡើងដោយរក្សាទ្រង់ទ្រាយដើមនៃប្រាសាទ ក្នុងន័យលើកតម្លៃបេតិកភណ្ឌ មិនមែនផ្តោតតែលើការជួសជុលទាំងស្រុងនោះឡើយ។ មិនតែប៉ុណ្ណោះ ក្រុមការងាររបស់លោកមិនពិចារណាត្រឹមតែអ្នកជំនាញខាងជួសជុលប្រាសាទទេ តែត្រូវមានអ្នកជំនាញផ្នែកជួសជុលក្បាច់ចម្លាក់ និងបរិស្ថានដែរ។ ដូច្នេះ ក្រុមការងារចាំបាច់ត្រូវការសិក្សាលម្អិតអំពីបច្ចេកទេស មុនឈានដល់ការកំណត់ចំណុចដែលត្រូវជួសជុលដំបូងណាមួយ។

សូមបញ្ជាក់ថា ស្ថាប័នCSAគ្រោងនឹងបញ្ចប់ការងារជួសជុលប្រាសាទតាកែវនៅចុងឆ្នាំ២០១៧ខាងមុខ ក្រោយពីបញ្ចប់ការងារជួសជុលប្រាសាទចៅសាយទេវតាពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៨។ ដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរាកំពុងស្នើសុំរដ្ឋាភិបាលចិនដើម្បីឲ្យស្ថាប័នCSAជួយជួសជុលប្រាសាទបេងមាលាជាបន្តទៀត។ អាជ្ញាធរជាតិអប្សរាសង្ឃឹមថា កិច្ចពិភាក្សានេះនឹងកាន់តែចេញផ្លែផ្កា ស្របពេលដែលកិច្ចប្រជុំអាយស៊ីស៊ីអង្គរនាថ្ងៃទី២៤ ខែមករានេះ ក៏នឹងមានវត្តមានលោក Lui Shuguang អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ចិនអញ្ជើញចូលរួមផងដែរ៕








ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
FirstPrev12345...363364NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
9129
Yesterday
:
10457
This Week
:
29317
This Month
:
0347442
Total
:
013329756