NEWS

H.E. Mr. Sok Sangvar and ICC-Angkor Experts spend time in site visit in Angkor

Published on 24 January 2017 08:48 AM Post By ៖ Apsara National Authority

នៅព្រឹកថ្ងៃទី២៣ មករា ឆ្នាំ២០១៧នេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរអប្សរា បានដឹកនាំក្រុមការងារ និងអ្នកជំនាញការ អាយស៊ីស៊ី-អង្គរ ចុះពិនិត្យការងារមួយចំនួនក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។ ក្នុងនោះអ្នកជំនាញការ អាយស៊ីស៊ី-អង្គរ បានថ្លែងនូវការកោតសរសើរ និងគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍នានា ដែលបាននិងកំពុងដំណើរការក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។

ក្នុងដំណើរទស្សនកិច្ចរយៈពេលពេញមួយព្រឹក អ្នកជំនាញការ អាយស៊ីស៊ី-អង្គរ បានចុះទៅពិនិត្យមើលការងារមួយចំនួន ដូចជានៅរង្វង់មូលចំបក់កំណប់ ការដ្ឋានស្ពានអណ្តែតទឹក ភ្នំបាខែង និងខ្លោងទ្វារទន្លេអុំជាដើម។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្សរា បានឲ្យដឹងថា អ្នកជំនាញការ អាយស៊ីស៊ី-អង្គរ បានកោតសរសើរចំពោះការងារកែសម្រួល ជួសជុល និងរៀបចំឡើងវិញរង្វង់មូលចំបក់កំណប់។ ការកែសម្រួលរង្វង់មូលនេះ គឺទទួលបានការពេញចិត្តពីអ្នកជំនាញការ អាយស៊ីស៊ី-អង្គរ និងជំរុញឲ្យគម្រោងនេះ ដំណើរការឲ្យបានឆាប់រហ័សផងដែរ។
ក្រៅពីនេះ អ្នកជំនាញការ អាយស៊ីស៊ី-អង្គរ ក៏បានទៅពិនិត្យមើលការដ្ឋានស្ពានអណ្តែតទឹកផងដែរ។ នៅទីនោះ អ្នកជំនាញការមានការពេញចិត្ត និងអះអាងថា គម្រោងនេះដំណើរការទៅតាមគម្រោងដែលបានឆ្លងទៅកិច្ចប្រជុំ អាយស៊ីស៊ី-អង្គរ នាពេលកន្លងមក។ ក្នុងទីតាំងនេះ ឯកឧត្តម សុខ សង្វារ ក៏បានបង្ហាញដល់អ្នកជំនាញការទាំងអស់ អំពីគុណភាពរបស់ស្ពានអណ្តែតទឹកនេះ។ តាមការបញ្ជាក់របស់ឯកឧត្តម ស្ពាននេះអាចធានាសុវត្ថិភាពខ្ពស់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ហើយក៏មានភ្នាក់ងារទេសចរណ៍ប្រចាំការដោយយកចិត្តទុកដាក់ខ្ពស់ ពេលស្ពាននេះដំណើរការផងដែរ។

បន្ទាប់ពីចុះទៅរង្វង់មូលចំបក់កំណប់ ស្ពានអណ្តែតទឹក អ្នកជំនាញការក៏បានបន្តទៅត្រួតពិនិត្យគម្រោងការងារមួយចំនួននៅភ្នំបាខែងផងដែរ។ នៅទីនោះ ឯកឧត្តម សុខ សង្វារ បានលើកឡើងពីបំណងចង់បំពាក់អគ្គិសនីបំភ្លឺតាមផ្លូវឡើងទៅលើភ្នំបាខែង។ ឯកឧត្តមបានពន្យល់ថា វាមានការលំបាកណាស់ នៅពេលភ្ញៀវចុះពីលើភ្នំបាខែង ក្រោយពេលមើលថ្ងៃលិច គឺវាមានសភាពងងឹតខ្លាំង។ ត្រង់ចំណុចនេះ ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងពិនិត្យលើលទ្ធភាពមួយចំនួននៃការប្រើប្រាស់ប្រព័ន្ធអគ្គិសនីណាមួយ ដែលយកទៅបំពាក់នៅទីនោះ។

ចំណុចមួយទៀតនៅភ្នំបាខែងនេះ អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ក៏បានចុះពិនិត្យជាក់ស្តែងអំពីបញ្ហាទីតាំងចំណតយានយន្តផងដែរ។ កន្លងមក នៅទីនេះមានការលំបាកដោយគ្មានចំណតត្រឹមត្រូវ។ ក្រុមការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នឹងរៀបចំលើបញ្ហានេះ ក៏ដូចជាបែងចែកឲ្យបានត្រឹមត្រូវចំពោះតូចលក់ដូរ និងចំណតយានយន្ត។

ចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៃអ្នកជំនាញការអាយស៊ីស៊ី-អង្គរ គឺនៅខ្លោងទ្វារទន្លេអុំ។ បញ្ហាចំបងនៅទីនោះ គឺចន្លោះប្រហោងរវាងរូបចម្លាក់កូរសមុទ្រទឹកដោះ។ ចំណុចនេះធ្វើឲ្យមានភ្ញៀវទេសចរខ្លះ ភ្លេចខ្លួនចូលទៅឈរនៅចន្លោះនោះដើម្បីផ្តិតរូបភាព និងជាកន្លែងដែលក្មេងៗនៅតំបន់អង្គរមួយចំនួន មកលោតទឹកកម្សាន្ត ដែលធ្វើឲ្យប៉ះពាល់ដល់សម្បតិ្តបេតិកភណ្ឌជាតិ និងអាចមានគ្រោះថ្នាក់ផ្សេងៗ។ ត្រង់ចំណុចនេះដែរ អាជ្ញាធរជាតិអប្សរា មានគម្រោងដាក់រនាំងតូចៗការពារត្រង់ចំណុចប្រហោងនោះ។ នេះជាមធ្យោបាយ ដែលអាជ្ញាធរជាតិអប្សរាគ្រោងនឹងរៀបចំដាក់សំណើរទៅក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ។

គួររម្លឹកថា កិច្ចប្រជុំគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ គ្រោងនឹងរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០១៧ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា៕












ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
FirstPrev12345...363364NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
8717
Yesterday
:
10457
This Week
:
28905
This Month
:
0347030
Total
:
013329344