NEWS

APSARA Authority speeds up the activities of road restoration

Published on 21 January 2017 12:31 PM Post By ៖ Apsara National Authority

កំណាត់ផ្លូវវង់តូចចាប់ពីខាងកើតកសិន្ធុអង្គរវត្ត ដល់ខាងកើតស្រះស្រង់ប្រវែង៣៧៥៨ម៉ែត្រ ដែលរងនូវការខូចខាតដោយអន្លើរ ត្រូវបានជួសជុលឡើងវិញទាំងស្រុងដោយអាជ្ញាធរជាតិអប្សរា តាមការគ្រោងទុកផ្លូវនេះនឹងរួចរាល់ទាំងស្រុងនៅដើមខែកុម្ភៈ ឆ្នាំ២០១៧នេះហើយ។

តាមការបញ្ជាក់របស់លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ បានឱ្យដឹងថា៖ គម្រោងកែលម្អផ្លូវវង់តូចពីខាងកើតកសិន្ធុអង្គរទៅដល់ខាងកើតស្រះស្រង់ គឺត្រូវបញ្ចប់ត្រឹមចំណុចខាងត្បូងស្រះស្រង់សិន។ ពីមុនផ្លូវនេះមានទទឹងពី៥ម៉ែត្រទៅ៦ម៉ែត្រ តែពេលនេះយើងបានកែលម្អឱ្យមានទទឹងសរុប៩ម៉ែត្រ ដូចផ្លូវពីមុខអង្គរវត្តទៅក្លោងទ្វារទន្លេអុំដែរ។ លោកបន្តទៀតថា៖ ក្នុងការកែលម្អផ្លូវនេះ គឺត្រូវពង្រីកគ្រឹះរងជាប្រភេទក្រួសក្រហមកម្រាស់២០សង់ទីម៉ែត្រសងខាងឱ្យបានទទឹង៩ម៉ែត្រ បន្ទាប់មកក្រាលគ្រឹះចម្បងពីល្បាយថ្មកម្រាស់១៥សង់ទីម៉ែត្រលើផ្ទៃផ្លូវទាំងមូលដែលមានទទឹង៩ម៉ែត្រនោះ។ ជំហានបន្ត គឺក្រាលកម្រាលប្រភេទ DBST ៦ម៉ែត្រនៅកណ្តាល និង១.៥ម៉ែត្រអមសងខាងជាប្រភេទ SBST។ បន្ថែមពីនោះ ក៏មានផ្លូវវាងដើមឈើមួយចំនួនដើម្បីរក្សាការពារដើមឈើទាំងនោះទៀតផង។

ជាការកត់សម្គាល់ក្នុងកំឡុងពេលនៃការជួសជុលនេះក៏បានបង្ករការហុយរំខានខ្លះៗដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរដែលទស្សនាតំបន់ឧទ្យានអង្គរ។ ម្យ៉ាងទៀតស្ថានភាពផ្លូវនៅពេលនេះគឺកំពុងចាក់កៅស៊ូ និងរោយកម្ទេចថ្មតាមលក្ខណៈបច្ចេកទេស ដែលចៀសមិនផុតពីការហុយដីដោយអន្លើរក្នុងមួយរយៈពេលខ្លី។

ត្រង់ចំណុចនេះអ្នកជំនាញបានពន្យល់ថា ក្នុងរយៈពេលនៃការចាក់បំពេញកៅស៊ូភ្លាមៗយើងមិនអាចឱ្យប៉ះទឹកបានទេ រហូតដល់កៅស៊ូឡើងជ្រាបស្មើសាច់ល្អទើបអាចប៉ះទឹកបាន។ ដូចនេះ ក្នុងនាមស្ថាប័នជំនាញ អាជ្ញាធរជាតិអប្សរាសូមការអធ្យាស្រ័យ និងការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាពីសំណាក់ភ្ញៀវទេសចរទាំងអស់ ដែលបានមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ចំពោះផលលំបាកតិចតួចដែលបង្ករឡើងពីការស្ថាបនាផ្លូវនេះ។ ម្យ៉ាងទៀតក្នុងពេលឆាប់ៗបន្ទាប់ពីចាក់កៅស៊ូរួចរាល់ទាំងស្រុង ផ្លូវនេះនឹងបាត់ហុយ ហើយក្លាយជាផ្លូវមួយដ៏ល្អសម្រាប់ការធ្វើដំណើរ ងាយស្រួលក្នុងការទស្សនាប្រាង្គប្រាសាទប្រកបដោយផាសុខភាព៕






ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
FirstPrev12345...363364NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
9255
Yesterday
:
10457
This Week
:
29443
This Month
:
0347568
Total
:
013329882