ព័ត៌មានថ្មីៗ

ក្រុមហ៊ុនសូម៉ាពាណិជ្ជឧបត្ថម្ភពូជបន្លែជូនដល់ប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 13 ខែ មករា ឆ្នាំ2017 12:35 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ពូជបន្លែដែលនាំចូលពីប្រទេសបារាំងរួមមាន សាឡាដ ប៉េងប៉ោះ និងបន្លែផ្សេងៗទៀត ត្រូវបានក្រុមហ៊ុនសូម៉ាពាណិជ្ជយកមកប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ដើម្បីដាំដុះបង្កបង្កើនផលសម្រាប់បរិភោគនិងលក់ដូរពង្រឹងជីវភាពគ្រួសារ។

ថ្លែងក្នុងពិធីប្រគល់ពូជដំណាំកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧កន្លងមកនេះ លោក ម៉ែន អង្គារ៉ា តំណាងក្រុមហ៊ុនសូម៉ាពាណិជ្ជ និងជាអ្នកជំនាញកសិកម្មនៃប្រទេសបារាំង លើកឡើងថា នេះគឺជាការរួមចំណែកជួយដល់ប្រជាជននៅក្នុងតំបន់អង្គរដែលស្ម័គ្រចិត្តមករស់នៅភូមិធម្មជាតិរុនតាឯក ដើម្បីរួមចំណែកអភិរក្សតំបន់រមណីយដ្ឋានអង្គរ។ លោកក៏បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញវត្តមានរបស់ប្រជាជនយ៉ាងច្រើនកុះករមកចូលរួមសំណេះសំណាលជាមួយ រួមទាំងកោតសរសើរចំពោះភាពរីកចម្រើនជាងពីមុនរបស់ភូមិក្រោមការដឹកនាំរបស់អាជ្ញាធរជាតិអប្សរាដែលមានទាំងផ្នែកកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងភាពស្រស់ស្អាតនៃភូមិដ្ឋានរបស់ប្រជាជន។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងភូមិធម្មជាតិរុនតាឯក បានសម្តែងនូវការអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់លោក ម៉ែន អង្គារ៉ា រួមទាំងកូនប្រុស និងមិត្តភក្តិលោក ដែលបាននាំយកគ្រាប់ពូជដំណាំល្អៗមកចែកជូនប្រជាជននៅទីនេះសម្រាប់ដាំដុះពង្រឹងជីវភាពគ្រួសារ រួមនឹងភេសជ្ជៈជាទឹកផ្លែឈើដើម្បីចែកជូនពិសាផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានជម្រាបពីប្រវត្តិនៃការកកើតភូមិធម្មជាតិរុនតាឯក ចំនួនប្រជាជន ការប្រកបរបរដ៏សំខាន់របស់អ្នកភូមិ និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរាចំពោះប្រជាជន និងធ្វើដំណើរទៅកាន់តំបន់ភូមិសាស្ត្រផ្សេងៗក្នុងភូមិផងដែរ៕








ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
ដើមដំបូងមុន12345...376377បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0890
ម្សិលមិញ
:
10672
សប្តាហ៍នេះ
:
61174
ខែនេះ
:
0145328
សរុប
:
014205183