ព័ត៌មានថ្មីៗ

ក្រុមការងារសហគន៍អាជ្ញាធរជាតិអប្សរាបន្តចុះចែកកញ្ចប់ទ្រទ្រង់សុខុមាលភាពមាតានិងទារកដល់អ្នកឃុំដូនកែវ

បានផ្សាយនៅ ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ2016 03:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួកបានចុះយកកញ្ចប់ទ្រទ្រង់សុខុមាលភាពមាតានិងទារក ទៅចែកជូនដល់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងឃុំដូនកែវ។ ពិធីចែកជូននេះត្រូវបានធ្វើឡើងនៅក្នុងសាលាឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

កញ្ចប់ទ្រទ្រង់សុខុមាលភាពមាតា និងទារកចំនួន៣២កញ្ចប់ ត្រូវបានក្រុមការងារសហគនម៍របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួក នាំយកទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋនៅក្នុងឃុំដូនកែវ។ ក្នុងពិធីនេះមានការចូលរួមពីតំណាងអាជ្ញាធរជាតិអប្សរា តំណាងអាជ្ញាធរស្រុកពួក មេឃុំដូនកែវ រួមនិងប្រជាពលរដ្ឋប្រមាណ៥០នាក់។

មានប្រសាសន៍ក្នុងពិធីនោះ លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានរំឭកពីប្រវត្តិនៃការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា ក៏ដូចជាតួនាទីក្នុងការអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានអង្គរនាពេលកន្លងមក។ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ទើបរមណីយដ្ឋានអង្គរមានភាពរីកចម្រើន ល្បីល្បាញជាលំដាប់ និងបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តមួយនេះក្នុងមួយឆ្នាំៗ។

លោក និន ចាន់សាមៀន ក៏បានឲ្យដឹងដែរថា ការផ្តល់កញ្ចប់ទ្រទ្រង់សុខុមាលភាពមាតា និងទារកនេះ គឺជាការបង្ហាញទឹកចិត្តក្នុងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា។ យុវជនជំនាន់ក្រោយពិតជាទំពាំងស្នងឫស្សីមិនអាចខ្វះបាន ដើម្បីចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ។ លោក សាមៀន ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អង្គរ ត្រូវបន្តចូលរួម ការពារ និងថែរក្សា អភិរក្សឧទ្យានអង្គរ ដែលជាមរតកដ៏មានតម្លៃរបស់ដូនខ្មែរឲ្យបានគង់វង្សស្ថិតស្ថេរជាដរាប។

គួរបញ្ជាក់ថា កញ្ចប់ទ្រទ្រង់សុខុមាលភាពមាតានិងទារកដែលបានផ្តល់ជូននៅពេលនេះរួមមាន កន្រ្តក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃស្រោមជើង ខោអាវទារក រួមនិងថវិកាមួយចំនួនទៀត។ គិតតាំងពីឆ្នាំ២០១៥ ដែលក្រុមសហគមន៍ត្រូវបានបង្កើតឡើង គឺជាលើកទី១២ហើយ ដែលក្រុមការងារបានចុះចែកទ្រទ្រង់សុខុមាលភាពមាតា និងទារកដល់អ្នកឃុំដូនកែវ ដែលសរុបទាំងអស់មានចំនួន៣០៤កញ្ចប់៕








នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងតាមដានការអនុវត្តការងាររបស់អាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យសកម្មភាពលើកតម្លៃបរិវេណក្រុងអង្គរធំទាំងមូលដែលរួមមានការកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ការរៀបចំជាផ្លូវថ្មើរជើងនិងប្រព័ន្ធរំដោះទឹក
ឆ្លៀតក្នុងឱកាសអញ្ជើញមកបំពេញភារកិច្ចនៅខេត្តសៀមរាប លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យការរៀបចំមណ្ឌលបដិសណ្ឋារកិច្ច ការរៀបចំកែលម្អសោភ័ណភាពនិងសួនបៃតងនៅមុខបរិវេណប្រាសាទអង្គរវត្ត។
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមឈើហានិភ័យចំនួន១៣ដើម ស្ថិតក្នុងបរិវេណប្រាសាទភិមានអាកាស បាននិងកំពុងកាត់ក្រី និងខ្លះត្រូវដកហូត។ ការងារនេះធ្វើឡើងបន្ទាប់ពីក្រុមជំនាញព្រៃឈើសង្កេតឃើញថា ដើមឈើទាំងនោះ ខ្លះដុះក្បែររចនាសម្ព័ន្ធប្រាសាទ និងខ្លះតាមបរិវេណផ្លូវទស្សនារបស់ភ្ញៀវទេសចរផង។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីបញ្ជៀសហានិភ័យនានា ដែលអាចកើតជាយថាហេតុចំពោះមនុស្ស និងប្រាសាទ។
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមដំបូងមុន12345...377378បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
1562
ម្សិលមិញ
:
7910
សប្តាហ៍នេះ
:
09472
ខែនេះ
:
0167361
សរុប
:
014227216