ព័ត៌មានថ្មីៗ

ដឹងទេ ប្រទេសណាខ្លះដែលបានជួយអង្គរ ក្រោយពេលដែលអង្គរត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក?

បានផ្សាយនៅ ថ្ងៃទី 13 ខែ ធ្នូ ឆ្នាំ2016 03:34 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ចាប់តាំងពីអង្គរបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២មក ប្រទេសជាច្រើនចាប់ផ្តើមចូលរួមក្នុងកិច្ចការអភិរក្ស និងជួសជុលស្តារឡើងនូវប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនាមជាស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដោយមានភារកិច្ចជាម្ចាស់ផ្ទះផង ជាអ្នកសម្របសម្រួលជាមួយស្ថាប័នអន្តរជាតិផង ដោយឆ្លងតាមក្រុមជំនាញនៃគណៈកម្មាធិការ ICC-Angkor ដើម្បីជួសជុលអភិរក្សកេរមតកដូនតា។

លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរបញ្ជាក់កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ថា ចាប់តាំងពីអង្គរបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចមក មានស្ថាប័នអន្តរជាតិជាច្រើនបានមកជួយស្រោចស្រង់អង្គរ មានទាំងគម្រោងអភិរក្ស ជួសជុល ប្រាសាទ ស្រាវជ្រាវ បណ្តុះបណ្តាល, និងអភិវឌ្ឍន៍សហគមន៍។

និយាយពីគម្រោងអភិរក្ស និងជួសជុលស្តារប្រាសាទ លោក ទីណា បញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២មក មានស្ថាប័នអន្តរជាតិចំនួន២១ មកពី១៣ប្រទេស បានអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទចំនួន៣១គម្រោង។ ប្រទេសទាំង១៣នោះរួមមាន ចិន សាធារណរដ្ឋឆែក បារាំង អាឡឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ស៊្វីស អាមេរិក អូស្ត្រាលី ហុងគ្រី និងសាធារណរដ្ឋកូរ៉េ។ ក្នុងនោះមានប្រទេសចំនួន៤ បានបញ្ចប់គម្រោងរបស់ខ្លួនទាំងស្រុង គឺ សាធារណរដ្ឋឆែក ឥណ្ឌូណេស៊ី ស៊្វីស និងហុងគ្រី។ តាមរយៈគម្រោងទាំងនេះ ប្រាសាទដែលមានសភាពទ្រុឌទ្រោម ក្បាច់ចម្លាក់ និងរចនាសម្ព័ន្ធជាច្រើនត្រូវបានជួសជុលស្តារឡើងវិញជាបន្តបន្ទាប់។

បន្ថែមពីលើគម្រោងអភិរក្ស និងជួសជុលប្រាសាទ មានស្ថាប័នចំនួន៣៤ មកពីប្រទេសចំនួន១១ រួមមាន អូស្ត្រាលី បារាំង ហុងគ្រី អាមេរិក ជប៉ុន ថៃ អង់គ្លេស ចិន សិង្ហបុរី និងអ៊ីតាលី បានផ្តោតលើការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស។ គម្រោងទាំងចំនួន៤៤នេះ បានផ្តោតយ៉ាងសំខាន់លើកិច្ចការស្រាវជ្រាវក្នុងឧទ្យានអង្គរ និងបណ្តុះបណ្តាលអ្នកជំនាញនៃអាជ្ញាធរអប្សរា ព្រមទាំងនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជាច្រើនរូបទៀតផង។

ក្រៅពីគម្រោងអភិរក្ស ជួសជុលប្រាសាទ ស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស ក៏នៅមានស្ថាប័នចំនួន១០ទៀតបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សហគមន៍ក្នុងឧទ្យានអង្គរ និងភូមិធម្មជាតិរុនតាឯក ដូចជាការអភិវឌ្ឍទេសចរណ៍សហគមន៍ កសិកម្ម ប្រព័ន្ធទឹកស្អាតនិងអនាម័យ ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ បរិស្ថាន និងការអប់រំជាដើម។ ស្ថាប័នដែលអនុវត្តគម្រោងខាងលើនេះមានប្រទេសញ៉ូវហ្សេឡែន បារាំង ជប៉ុន អាមេរិក ចិន និងសាធារណរដ្ឋកូរ៉េ។

ស្ថាប័នអន្តរជាតិទាំងអស់ដែលបានអនុវត្តគម្រោងរបស់ខ្លួននៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសគឺ គម្រោងអភិរក្សជួសជុល និងការសិក្សាស្រាវជ្រាវ គឺសុទ្ធតែត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងអនុម័តពីគណៈកម្មាធិការអន្តរជាតិ ICC-Angkor។ គ្រប់គម្រោងដែលអនុវត្តក្នុងរមណីយដ្ឋានអង្គរ តែងមានមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ចូលរួមអនុវត្ត។ តាមរយៈការចូលរួមនេះ មន្ត្រីជំនាញជាច្រើនបានពង្រឹងសមត្ថភាពរបស់ខ្លួន ហើយអាចកាន់គម្រោងជាច្រើនបានដោយខ្លួនឯងនាពេលបច្ចុប្បន្ន ដែលនេះគឺជាទិសដៅដ៏សំខាន់សមនឹងពាក្យស្លោកដែលគេតែងលើកឡើងថា មរតកខ្មែរ ធ្វើដោយកូនខ្មែរ និងដើម្បីកូនខ្មែរ។ ជាក់ស្តែង បច្ចុប្បន្ន មានគម្រោងអភិរក្សជួសជុលជាច្រើនដែលកំពុងអនុវត្តដោយមន្ត្រីជំនាញខ្មែរសុទ្ធសាធ៕
















ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។
ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
ដើមដំបូងមុន12345...319320បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2636
ម្សិលមិញ
:
4682
សប្តាហ៍នេះ
:
65171
ខែនេះ
:
0065171
សរុប
:
011002155