ព័ត៌មានថ្មីៗ

អ្នកស្រុកអង្គរអរគុណអាជ្ញាធរជាតិអប្សរា បន្ទាប់ពីបានទទួលការអនុញ្ញាតសាងសង់ និងជួសជុលផ្ទះ

បានផ្សាយនៅ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ2016 01:54 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋដែលរស់នៅជាយូរមកហើយក្នុងតំបន់អង្គរ មិនត្រូវបានហាមឃាត់ក្នុងការងាររុះរើផ្ទះចាស់ដើម្បីសាងសង់ផ្ទះថ្មីជំនួសនោះឡើយ។ លើសពីនេះទៀត ការជួសជុលផ្ទះ ការតសំយ៉ាបផ្ទះ និងការសាងសង់សំណង់តូចៗមួយចំនួនទៀតក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលចុះជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។

ការចុះប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងការអនុញ្ញាតសាងសង់ផ្ទាល់ដល់មូលដ្ឋានគឺជាសេវាកម្មមួយដែលអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជាខ្លាំងក្នុងការសម្រួលការលំបាកដល់ប្រជាជនក្នុងការធ្វើដំណើរឆ្ងាយ និងរង់ចាំពេលវេលាយូរ។

ដោយឈរលើគោលការណ៍នេះ នៅដើមខែធ្នូ ឆ្នាំ ២០១៦នេះ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យមើលសំណើសុំសាងសង់ និងជួសជុលផ្ទះហើយអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១៤គ្រួសារនៅក្នុងឧទ្យានអង្គរ។ នៅក្នុងឱកាសនោះដែរ ក្រុមការងារសហគមន៍ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់នោះឲ្យសាងសង់ និងជួសជុលផ្ទះ ដោយគោរពទៅតាមការស្នើសុំនិងការអនុញ្ញាតរបស់អាជា្ញធរជាតិអប្សរា។

ជាមួយនឹងការអនុញ្ញាតសាងសង់ និងជួសជុលផ្ទះនេះ ក្រុមការងារក៏បាននាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក ព្រមទាំងថវិកាមួយចំនួនទៀតចែកជូនដល់ស្រ្តីទើបឆ្លងទន្លេរួចចំនួន១៦គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ។

ប្រជាពលរដ្ឋនៅភូមិថ្នល់ ឃុំរុនតាឯក បានសម្តែងនូវការសប្បាយរីករាយនិងអរគុណចំពោះ ថ្នាក់ដឹកនាំនិងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា ជាពិសេស ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមជូនពរឲ្យឯកឧត្តមមន្ត្រីបុគ្គលិកទាំងអស់ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើននិងសម្រេចជោគជ័យគ្រប់ភារកិច្ច៕










នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
9960
ម្សិលមិញ
:
25812
សប្តាហ៍នេះ
:
35772
ខែនេះ
:
0153071
សរុប
:
011615667