ព័ត៌មានថ្មីៗ

ប្រជាជនភូមិលាងដៃក្នុងឧទ្យានអង្គរទទួលបានការអប់រំស្តីពីអនាម័យនិងសុខុមាលភាពក្នុងការរស់នៅប្រចាំថ្ងៃ

បានផ្សាយនៅ ថ្ងៃទី 01 ខែ ធ្នូ ឆ្នាំ2016 07:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាប និងប្រទេសបារាំង កំពុងតែមមាញឹកលើការងារអប់រំប្រជាពលរដ្ឋអំពីការគ្រប់គ្រងសំរាម អនាម័យ និងទឹកស្អាតជាដើម ទៅលើភូមិចំនួន៤ក្នុងឧទ្យានអង្គរ ដែលបានជ្រើសរើសជាភូមិគំរូ។

ជាក់ស្តែងនាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ មន្ត្រីជំនាញបានចុះទៅបណ្តុះបណ្តាលប្រជាពលរដ្ឋនៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ក្រោមប្រធានបទ “ការទប់ស្កាត់និងការចម្លងរោគ”។ កម្មវិធីនេះបង្ហាញប្រជាពលរដ្ឋអំពីមូលហេតុដែលបង្កឱ្យប្រភពទឹកអាចកខ្វក់បាន និងការទប់ស្កាត់កុំឲ្យមានបញ្ហាទឹកកខ្វក់កើតឡើងក្នុងសហគមន៍ជាដើម។ ជាពិសេសបង្ហាញអំពីវិធីងាយៗក្នុងការរក្សាអនាម័យ ដែលប្រជាពលរដ្ឋអាចយកទៅអនុវត្តបានយ៉ាងល្អនៅតាមផ្ទះរៀងៗខ្លួន។ បន្ថែមពីនោះ ក៏បានឱ្យអ្នកចូលរួមលែងល្បែងប្រាជ្ញាពីការយល់ដឹងទាក់ទងនឹងមេរៀនផងដែរ។

លោកស្រី ដួង ឆម មេភូមិលាងដៃបានសម្តែងការចាប់អារម្មណ៍ចំពោះកម្មវិធីនេះថា លោកស្រីសប្បាយចិត្តមែនទែនដែលអាជ្ញាធរជាតិអប្សរាមកបណ្តុះបណ្តាលពីអនាម័យសុខភាពដល់អ្នកភូមិនិងគាំទ្រនូវកម្មវិធីនេះណាស់ ព្រោះវាឱ្យយើងដឹងពីប្រភពចម្លងមេរោគនិងវិធីការពារ។ លោកស្រីក៏ធ្លាប់កាន់កម្មវិធីអប់រំសុខភាពនេះដែរតាំងពីឆ្នាំ១៩៩៣ម្ល៉េះ និងបានអប់រំប្រជាជនជាច្រើនឱ្យបានយល់ដឹងពីសុខភាពនិងអនាម័យ មិនតែប៉ុណ្ណោះក៏ធ្លាប់នាំគ្នាទៅសម្អាតនិងណែនាំដល់ផ្ទះអ្នកភូមិណាដែលមិនយកចិត្តទុកដាក់នឹងការរស់នៅស្អាតទៀតផង។ លោកស្រីរីករាយនឹងចូលរួមសហការជាមួយអាជ្ញាធរជាតិអប្សរាក្នុងការបណ្តុះបណ្តាលកម្មវិធីនេះនៅលើកក្រោយៗទៀត ដើម្បីភូមិដ្ឋានស្អាត ក៏ដូចជាប្រជាជនមានសុខភាពល្អក្នុងការរស់នៅ។

បងស្រី ស៊ី សឹង ជាអ្នកភូមិលាងដៃបានប្រាប់ថា កាលពីមុនបងស្រីធ្លាប់បានរៀនពីការលើកកម្ពស់អនាម័យនិងសុខភាពក្នុងការរស់នៅម្តង ហើយសប្បាយចិត្តដែលបានរៀនម្តងទៀត ព្រោះវាកាន់តែឱ្យដឹងពីការចម្លងមេរោគនិងការការពារ។ បងស្រីបន្តទៀតថា ចំពោះការរស់នៅប្រចាំថ្ងៃ បើទោះបីមិនមានអ្វីច្រើន តែក៏រស់នៅស្អាតគួរសមដែរ ផឹកទឹកចម្រោះ លាងសម្អាតដៃពេលប្រឡាក់មុននឹងហូបចុក ហើយអ្នកក្នុងផ្ទះក៏ធ្វើតាមគ្រប់គ្នា ទើបមិនសូវមានអ្នកឈឺដោយសាររាក ឈឺពោះអីទេ ហើយខ្ញុំនឹងបន្តការហូបចុកស្អាតនិងរស់នៅស្អាតបែបនេះបន្តទៀត។

លោក អឿន សំអុន អនុប្រធានលេខាធិការដ្ឋានសហគមន៍ និងជាអ្នកសម្របសម្រួលកម្មវិធីបញ្ជាក់ថា ភូមិលាងដៃជាភូមិទី៣ក្នុងគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹកនិងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ។ ការចុះមកផ្សព្វផ្សាយនៅពេលនេះ គឺដើម្បីឱ្យប្រជាជនបានដឹងអំពីការទប់ស្កាត់និងការចម្លងរោគ ហើយសង្ឃឹមថាក្រោយពីបានទទួលការបណ្តុះបណ្តាលនេះ ប្រជាជននឹងអាចអនុវត្តបានទាំងអស់គ្នា។ លោកបន្តទៀតថា បេសកម្មក្នុងការអប់រំប្រជាជនឱ្យបានដឹងពីការទប់ស្កាត់និងការចម្លងរោគនេះ នឹងបន្តទៅកាន់ភូមិឃុំដទៃទៀតក្នុងតំបន់អង្គរទាំងមូល៕










ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ មានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ។
ដើមដំបូងមុន12345...363364បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
9088
ម្សិលមិញ
:
10457
សប្តាហ៍នេះ
:
29276
ខែនេះ
:
0347401
សរុប
:
013329715