ព័ត៌មានថ្មីៗ

សុវត្ថិភាពការងារនៅក្នុងការដ្ឋានគឺជារឿងសំខាន់ដែលJASAគិតគូរជាចម្បង

បានផ្សាយនៅ ថ្ងៃទី 28 ខែ វិច្ឆិកា ឆ្នាំ2016 01:02 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ចាប់តាំងពីអង្គរត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២មក មានស្ថាប័នជាតិនិងអន្តរជាតិបានចាប់ផ្តើមចូលមកចូលរួមអភិរក្សជួសជុលប្រាសាទនានាក្នុងតំបន់អង្គរ។ ដោយឡែក ក្រុមការងាររដ្ឋាភិបាលជប៉ុនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា JSA (Japanese Government Team for Safeguarding Angkor) ក៏បានចូលមកជួយអភិរក្សជួសជុលប្រាសាទក្នុងទឧទ្យានអង្គរដែរ ដោយបានជ្រើសរើសប្រាសាទបាយ័នសម្រាប់ជួសជុលអភិរក្សតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។ ប៉ុន្តែចាប់ពីឆ្នាំ២០០៥មក JSA បានសហការជាមួយអាជ្ញាធរជាតិអប្សរាបង្កើតស្ថាប័នរួមគ្នាមួយហៅថា JASA (JAPAN-APSARA Team for Safeguarding Angkor)។

នៅក្នុងការជួសជុលនូវប្រាង្គប្រាសាទដើម្បីកែលម្អឡើងវិញនោះ ដើម្បីហានិភ័យដល់កម្មករនិងភ្ញៀវទេសចរ ការដ្ឋាននីមួយៗតែងតែមានប្រព័ន្ធគ្រប់គ្រងការពារសុវត្ថិភាពការងារដល់កម្មករ និងភ្ញៀវទេសចរដែលចូលមកទស្សនាប្រាង្គប្រាសាទតាមការដ្ឋានជួសជុលនោះដើម្បីបញ្ជៀសហានិភ័យ។ តើ JASA មានប្រព័ន្ធការពារសុវត្ថិភាពការងារយ៉ាងណាខ្លះដល់កម្មករកំពុងធ្វើការនិងភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រាង្គប្រាសាទក្នុងការដ្ឋានជួសជុលនោះ?

លោក សឿ សុធី  ស្ថាបត្យករនិងជាប្រធានការិយាល័យ JASA ប្រចាំខេត្តសៀមរាប កំពុងជួសជុលប្រាសាទបាយ័នដែលជាអ្នកមើលខុសត្រូវការងារក្នុងការដ្ឋាននេះផ្ទាល់បានឲ្យដឹងថា តាំងពីឆ្នាំ១៩៩៤រហូតមកដល់បច្ចុប្បន្ននេះមានរយៈពេល២០ឆ្នាំហើយ មិនដែលមានគ្រោះថ្នាក់អ្វីមួយកើតឡើងដល់កម្មករឬភ្ញៀវទេសចរដែលចូលមកទស្សនាប្រាង្គប្រាសាទក្នុងការដ្ឋានជួសជុលJASAនោះទេ។ នេះដោយសារJASAបានគិតគូរពីសុវត្ថិភាពកម្មករនិងភ្ញៀវទេសចរជាចម្បង។

លោកបញ្ជាក់ថាគ្រប់កម្មករដែលកំពុងធ្វើការក្នុងការដ្ឋានJASAតម្រូវឲ្យពាក់ឯកសណ្ឋាន មួកការពារសុវត្ថិភាព ម៉ាសការពារធូលីដីថ្មពេលកំពុងចាក់ដីបង្ហាប់ កាត់ថ្ម ដាប់ថ្ម វ៉ែនតាការពារកម្ទេចដែកពេលកាត់ដែក កាត់ថ្មស្បែកជើងការពារដើរជំពប់ថ្មឬដែកនិងគ្រឿងការពារសុវត្ថិភាពមួយចំនួនទៀត។ JASAតែងតែដាស់តឿនកម្មករឲ្យពាក់គ្រឿងការពារសុវត្ថិភាពជានិច្ច ពួកគាត់មិនហ៊ានធ្វេសប្រហែសទេ ព្រោះកម្មករទាំងអស់សុទ្ធតែជាកម្មករជំនាញនិងមានបទពិសោធន៍ច្រើន ។ បើមានកម្មករណាម្នាក់មានគ្រោះថ្នាក់យើងអាចនឹងបាត់បង់ធនធានមនុស្សដ៏សំខាន់ និងអាចរាំងស្ទះដល់ការងាររបស់យើងជាមិនខាន។

ចំណែកការការពារសុវត្ថិភាពជូនភ្ញៀវទេសចរវិញ លោកបានលើកឡើងថា ទោះបីជាការដ្ឋានJASAមានការជួសជុលរវល់យ៉ាងណាក៏ដោយក៏JASAមិនអាចទប់ស្កាត់បិទចរាចរណ៍របស់ភ្ញៀវទេសចរបានដែរ។ JASAបានធ្វើផែនទីបង្ហាញពីតំបន់ការពារ តំបន់ធ្វើការរបស់JASAជានិច្ច។ ក្រៅពីនោះJASAបើកច្រកមួយចំនួនទុកឲ្យភ្ញៀវទេសចរធ្វើដំណើរទស្សនាបាន គឺមិនឲ្យរាំងស្ទះដល់ភ្ញៀវទេសចរទេ។

ម្យ៉ាងទៀត រាល់របងឬខ្សែដាក់ការពារសុវត្ថិភាពJASAបានដាក់ស្លាកសញ្ញាហាមចូល ប៉ុន្តែបើមានភ្ញៀវទេសចរណាចង់ដឹងហើយសុំចូល JASAអនុញ្ញាតឲ្យចូលហើយJASAនឹងជួយពន្យល់គាត់។លើសពីនេះទៀតបើភ្ញៀវទេសចរណាចង់ដឹងព័ត៌មានលម្អិត ពួកគាត់អាចទៅមើលបញ្ជរព័ត៌មាននៅខាងត្បូងប្រាសាទបាយ័នដែលមានបិទព័ត៌មានស្តីពីការស្រាវជា្រវ តំបន់ជួសជុល តំបន់ហាមឃាត់និងតំបន់ទស្សនា៕








ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
ដើមដំបូងមុន12345...376377បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
2418
ម្សិលមិញ
:
6151
សប្តាហ៍នេះ
:
68853
ខែនេះ
:
0153007
សរុប
:
014212862