ព័ត៌មានថ្មីៗ

ដើមគ្រញូងចំណាស់មួយដើមនៅក្នុងឧទ្យានអង្គរត្រូវបានជនខិលខូចលួចអារកាត់

បានផ្សាយនៅ ថ្ងៃទី 07 ខែ វិច្ឆិកា ឆ្នាំ2016 08:30 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើមគ្រញូងចំណាស់មួយដើម ដែលមានអង្កត់ផ្ចិត ៨៣សង់ទីម៉ែត្រ (៨,៣តឹក) ប្រវែងជាង៨ម៉ែត្រ នៅមាត់កសិន្ធុអង្គរធំ ខាងកើតវត្តថ្មីដំរីសែនជ័យ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានជនខិលខូចលួចអារដោយរណារយន្ត កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា​ ឆ្នាំ២០១៦។

លោក ចេវ ផល ប្រធានការិយាល័យបរិស្ថាន នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិបានឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា​នេះថា ដើមគ្រញូងខាងលើ ត្រូវបានជនខិលខូចលួចអារកាត់តាំងពីយប់ថ្ងៃទី៤ តែមិនទាន់ដួលរលំទេ។ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា​ លោកបានទទួលដំណឹងតាមរយៈលោកមេភូមិនគរក្រៅថា មានករណីលួចអារកាត់ដើមគ្រញូងនៅទីតាំងខាងលើ ទើបក្រុមការងាររបស់លោក បានទៅពិនិត្យដល់ទីតាំងផ្ទាល់ ហើយបានឃើញថា ដើមគ្រញូងនេះ ត្រូវបានជនខិលខូចលួចកាត់មែន នៅសល់តែប្រមាណ២តឹកទៀតប៉ុណ្ណោះ ហើយជនខិលខូចបានបេះស្លឹកឈើញាត់ក្នុងប្រហោងដែលអារ ព្រមទាំងលាបភក់បិទពីខាងក្រៅទៀតផង។

ដោយពិនិត្យឃើញថា ដើមគ្រញូងនេះច្បាស់ជានឹងដួលរលំបង្កគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរឆ្លងកាត់ ឬចូលជ្រក និងដើម្បីយកដើមគ្រញូងនេះមករក្សាទុក ជៀសវាងជនខិលខូចលួចកាត់បន្តនៅពេលយប់ ក្រុមការងាររបស់លោក បានរាយការណ៍ជូនថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិដើម្បីចាត់វិធានការជាបន្ទាន់។ ក្រោយទទួលបានអនុសាសន៍ពីថ្នាក់ដឹកនាំ ទើបនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា​ក្រុមការងាររបស់លោកបានផ្តួលរំលំដើមគ្រញូងនោះតែម្តង ដោយមានប្រជាការពារភូមិនៅចាំមើលជាមួយផង។

លោក ផល បន្តថា គ្រាន់តែក្រុមការងារផ្តួលហើយភ្លាម បម្រុងនឹងដឹងយកទៅរក្សាទុកស្រាប់តែប្រជាពលរដ្ឋមួយក្រុម បានមកតវ៉ានិងហាមឃាត់មិនឲ្យដឹកចេញ ហើយបែរជាចោទប្រកាន់ក្រុមការងាររបស់លោកថា ជាអ្នកកាប់បំផ្លាញទៅវិញ ទោះជាក្រុមប្រឹក្សាសង្កាត់ មេភូមិនគរក្រៅ និងក្រុមការងារលោកពន្យល់សម្របសម្រួលយ៉ាងណា ក៏មិនព្រមស្តាប់ដែរ។ ឃើញដូច្នេះ ក្រុមការងាររបស់លោកសម្រេចធ្វើលិខិត ប្រគល់ដើមគ្រញូងនេះជូនអាជ្ញាធរភូមិឃុំ ដើម្បីរក្សាទុក និងសម្របសម្រួលជាមួយប្រជាពលរដ្ឋជាមុនសិន។

លោក មីក រឹទ្ធ មេភូមិនគរក្រៅបានឲ្យដឹងថា នៅថ្ងៃទី៥ កន្លងទៅនេះប៉ុស្តិ៍រដ្ឋបាលភូមិមួយរូប ដែលបានទៅស្ទូចត្រីនៅមាត់កសិន្ធុ បានឃើញស្នាមអារដើមគ្រញូងខាងលើ ក៏បានទូរសព្ទមកប្រាប់លោក។ លោកក៏បានទៅពិនិត្យមើលឃើញជាក់ស្តែងក៏បានរាយការណ៍ទៅក្រុមប្រឹក្សាសង្កាត់គោកចក និងរាយការណ៍ទៅក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ដើម្បីចាត់វិធានការយ៉ាងណាកុំឲ្យមានគ្រោះថ្នាក់។

ចំពោះករណីប្រជាពលរដ្ឋមកតវ៉ា លោកមេភូមិរៀបរាប់ថា មុននឹងផ្តួលដើមគ្រញូងនេះ លោកក៏បានប្រាប់ដល់ប្រជាពលរដ្ឋដឹងមុនខ្លះដែរ តែមិនបានទាំងអស់ទេ។ លុះពេលផ្តួលដួលហើយ ក៏ស្រាប់តែមានប្រជាជនប្រមាណជា៩នាក់ មកស្រែកតវ៉ាហាម ឃាត់មិនឲ្យដឹកចេញ។ នៅព្រឹកថ្ងៃទី៦នេះ លោកបានពន្យល់ និងសម្របសម្រួលជាមួយប្រជាពលរដ្ឋទាំងនោះម្តងហើយ តែពួកគាត់នៅតែមិនព្រមដដែល។ លោកនឹងសហការជាមួយក្រុមប្រឹក្សាសង្កាត់ដើម្បីធ្វើការងារនេះបន្តទៀត ហើយលោកនឹងចាត់ក្រុមប្រជាការពារភូមិដើម្បីយាមដើមគ្រញូងនេះ មិនឲ្យមានជនខិលខូចមកលួចដឹកចេញនៅពេលយប់។ លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ឥឡូវនេះក្រុមការងាររបស់លោកកំពុងធ្វើការជាមួយឧទ្យាននុរក្សនៃក្រសួងបរិស្ថាន ដើម្បីកំណត់អត្តសញ្ញាណជនល្មើស និងឈានទៅចាត់វិធានការផ្លូវច្បាប់៕












នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
1537
ម្សិលមិញ
:
7094
សប្តាហ៍នេះ
:
23966
ខែនេះ
:
0118645
សរុប
:
012888077