NEWS

More than 100 university students and nearly 500 local people were educated about the heritage by Apsara Authority in October

Published on 05 November 2016 12:56 PM Post By ៖ Apsara National Authority

ការថែរក្សាបេតិកភណ្ឌ គឺទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋនិងគ្រប់គូភាគីដែលពាក់ព័ន្ធទាំងអស់ដើម្បីលើកកម្ពស់នូវតម្លៃ និងភាពយូរអង្វែងនៃសម្បត្តិបេតិកភណ្ឌដ៏ល្អឯកដល់មនុស្សជាតិជំនាន់ក្រោយទៀត ។ ក្នុងហេតុផលនេះ អាជា្ញធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍ ដើម្បីផ្សព្វផ្សាយអំពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ សាលារៀន និងតាមបណ្តាសាកលវិទ្យាល័យនានាក្នុងក្រុងខេត្តសៀមរាបទាំងមូលជាប្រចាំ ឲ្យគ្រប់គ្នាបានយល់ហើយចូលរួមគ្នាជួយថែរក្សាការពារនិងអភិរក្សនូវបេតិកភណ្ឌដូនតា ។

តាមរបាយការណ៍ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ក្នុងខែតុលាកន្លងទៅនេះ ក្រុមការងារសហគមន៍បានចុះទៅអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីការចូលរួមថែរក្សាការពារនិងអភិរក្សសម្បត្តិបេតិកភណ្ឌ ជូនដល់ប្រជាពលរដ្ឋបានចំនួន៨ភូមិ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៤៦៤នាក់ និងអប់រំតាមសាកលវិទ្យាល័យចំនួន០១ ដែលមាននិស្សិតចូលរួមសរុប១១៨នាក់។

ក្រៅពីអប់រំអំពីបេតិកភណ្ឌ ក្រុមការងារសហគមន៍ក៏បានចុះពិនិត្យនិងអនុញ្ញាតការសាងសង់និងការជួសជុលសំណង់តូចៗដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់ បានចំនួន៥៥គ្រួសារ និងចុះជួប សំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ដោយមាននាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារកព្រមទាំងថវិកាមួយចំនួនទៀតទៅចែកជូនដល់ស្រ្តីទើបសម្រាលកូនរួចចំនួន១២២គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ។

នេះគឺជាការគិតគូរ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាចំពោះសុខទុក្ខប្រជាពលរដ្ឋ ស្រ្តីទើបឆ្លងទន្លេរួច និងសម្បត្តិបេតិកភណ្ឌដូនតាដែលបានបន្សល់ទុកមក ដើម្បីលើកកម្ពស់សុខុមាលភាពម្តាយនិងទារក ចូលរួមសម្រួលដល់ប្រជាពលរដ្ឋ មិនចាំបាច់ធ្វើដំណើរវែងឆ្ងាយទៅដាក់ពាក្យស្នើសុំដល់ទីស្នាក់ការ និងដើម្បីថែរក្សានូវមរតកបេតិកភណ្ឌទាំងនោះឲ្យបាននៅគង់វង្សដល់កូនចៅជំនាន់ក្រោយទៀត ៕




















នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
3038
Yesterday
:
9096
This Week
:
52789
This Month
:
0147468
Total
:
012916900