ព័ត៌មានថ្មីៗ

ភូមិធម្មជាតិរុនតាឯកនឹងទទួលបានការជួយអភិវឌ្ឍវិស័យអប់រំសុខាភិបាល និងកសិកម្ម ពីគណៈប្រតិភូកាកបាទក្រហមខេត្តក្វាងស៊ីប្រទេសចិន

បានផ្សាយនៅ ថ្ងៃទី 04 ខែ វិច្ឆិកា ឆ្នាំ2016 02:22 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមិធម្មជាតិរុនតាឯក នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណៈប្រតិភូខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាចូលរួមក្នុងការអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយផ្តោតសំខាន់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល និងកសិកម្ម។ ជាមួយគ្នានឹងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូកាកបាទក្រហមខេត្តក្វាងស៊ីក៏បាននាំយកកាបូប និងសម្ភារសិក្សាមួយចំនួន ដើម្បីចែកជូនសិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាភូមិធម្មជាតិផងដែរ។

លោក Feng Guoping អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមខេត្តក្វាងស៊ី ដែលជាអ្នកដឹកនាំក្រុមប្រតិភូ បានសរសើរភូមិធម្មជាតិរុនតាឯកថា មានការអភិវឌ្ឍល្អ បរិស្ថានស្អាត ជាពិសេសគឺប្រជាពលរដ្ឋមានទឹកមុខញញឹមរួសរាយរាក់ទាក់ ធ្វើឲ្យគណៈប្រតិភូរបស់លោកមានភាពកក់ក្តៅ និងមានចិត្តសោមនស្សរីករាយខ្លាំង។

លោកបន្ថែមថា ការអភិវឌ្ឍភូមិនេះមានសារៈសំខាន់ណាស់ ព្រោះវាជួយការពាររមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ឲ្យមានភាពគង់វង្សយូរអង្វែង និងកាន់តែមានភាពល្បីល្បាញឡើងលើឆាកអន្តរជាតិថែមទៀត។ ជាមួយគ្នានេះ លោក Guoping បានសន្យាថា ក្រុមប្រតិភូកាកបាទក្រហមខេត្តក្វាងស៊ីប្រទេសចិននឹងជួយអភិវឌ្ឍភូមិនេះបន្ថែមទៀតលើវិស័យអប់រំ សុខាភិបាលនិងកសិកម្ម ហើយលោកសង្ឃឹមថានឹងមានសប្បុរសជនជាតិនិងអន្តរជាតិជាច្រើនទៀត ចូលរួមជួយអភិវឌ្ឍភូមិនេះកាន់តែល្អប្រសើរឡើងបន្តទៀត។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានធ្វើបទបង្ហាញស្តីពីការកកើត ការវិវឌ្ឍ និងគម្រោងអភិវឌ្ឍន៍ដទៃៗទៀត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រុមប្រតិភូ ដែលបានចំណាយពេលវេលាមកបំពេញទស្សនកិច្ចនៅភូមធម្មជាតិតាឯក និងសង្ឃឹមថា ទទួលបានការចូលរួមអភិវឌ្ឍន៍ភូមិធម្មជាតិមួយនេះឲ្យកាន់តែល្អប្រសើរក្នុងពេលឆាប់ៗខាងមុខ។

គួររំឭកថា ដើម្បីដោះស្រាយការកើនឡើងនូវចំនួនខ្នងផ្ទះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរអប្សរា បានសម្រេចជ្រើសរើសដីមួយកន្លែងដែលស្ថិតនៅក្រៅតំបន់ការពារ មានទំហំ១០១២ហិកតា ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ដែលមានគ្រួសារថ្មីហើយមានបំណងបំបែកខ្នងផ្ទះពីឪពុកម្តាយ។ គ្រួសារថ្មីដែលស្ម័គ្រចិត្តចាប់ឆ្នោតមករស់នៅទីនេះ នឹងបានទទួលដីឡូត៍ទំហំ១៥x២៥ម៉ែត្រការេសម្រាប់សាងសង់ផ្ទះ និងដាំបន្លែ និងទទួលបានដីសម្រាប់ធ្វើស្រែចម្ការមានទំហំ ១ហិកតាថែមទៀត។ បច្ចុប្បន្ន មានប្រជាពលរដ្ឋជាង១០០គ្រួសារហើយ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯកនេះ៕






















នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
3376
ម្សិលមិញ
:
7620
សប្តាហ៍នេះ
:
44031
ខែនេះ
:
0138710
សរុប
:
012908142