ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសហការជាមួយស្ថានទូតអាមេរិក បណ្តុះបណ្តាលភាសាបរទេសដល់បុគ្គលិកជំនាញ

បានផ្សាយនៅ ថ្ងៃទី 06 ខែ តុលា ឆ្នាំ2016 01:53 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរានឹងសហការជាមួយស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីបើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្ត្រីបុគ្គលិកបច្ចេកទេស ដើម្បីប្រើប្រាស់ក្នុងទំនាក់ទំនងទូទៅ ក៏ដូចជាពាក់ព័ន្ធនឹងការងារជំនាញរបស់ខ្លួនឲ្យបានកាន់តែប្រសើរឡើងថែមទៀត។ វគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា ដោយមានលោកស្រី Kitty Johnson គ្រូបង្រៀនភាសាអង់គ្លេសនៅសហរដ្ឋអាមេរិកជាគ្រូបង្គោល។

យោងតាមកិច្ចពិភាក្សានាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា នឹងលោកស្រី Kitty Johnson វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងរយៈពេល១០ខែ ដោយចាប់ផ្តើមពីខែតុលានេះតទៅ។

ឯកឧត្តម ត័ន ប៊ុនស៊ុយ បានសម្តែងនូវអំណរគុណចំពោះស្ថានទូតអាមេរិក ដែលបានសហការបង្កើតកម្មវិធីបណ្តុះបណ្តាលនៅពេលនេះ។ ឯកឧត្តមបញ្ជាក់ថា មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរាមួយចំនួនធំ ជាអ្នកមានចំណេះដឹងផ្នែកបចេ្ចកទេស ដោយឡែកៗដូចជា បុរាណវិទ្យា និងស្ថាបត្យកម្មជាដើម ប៉ុន្តែសមត្ថភាពខាងភាសារបរទេសនៅមានកម្រិត។ ដោយការងារភាគច្រើននៅក្នុងតំបន់រមណីយដ្ឋានអង្គរ គឺមានទំនាក់ទំនងជាមួយអន្តរជាតិ ដែលត្រូវការប្រើប្រាស់ភាសាបរទេសជាប្រចាំ។ ដូច្នេះ ការបណ្តុះបណ្តាលភាសានៅពេលនេះ នឹងជួយសម្រួលដល់ការងារជាច្រើនដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។

លោក អ៊ូ សុជាតិ អ្នកឯកទេសទំនាក់ទំនងកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនៅពេលនេះ គឺធ្វើឡើងដោយគ្រូជនជាតិអាមេរិកដែលបានស្ម័គ្រចិត្តតាមរយៈស្ថានទូត ចុះមកបណ្តុះបណ្តាលតាមរាជធានីខេត្តចំនួន៤ គឺ ភ្នំពេញ កំពង់ចាម បាត់ដំបង និងអាជ្ញាធរជាតិអប្សរាក្នុងខេត្តសៀមរាប។ លោកបញ្ជាក់ថា លោកស្រីដែលជាគ្រូបង្រៀនមិនត្រឹមតែបង្រៀនដល់បុគ្គលិកបច្ចេកទេសប៉ុណ្ណោះទេ តែនឹងរៀបចំមេរៀន និងបង្រៀនដល់គ្រូបង្គោលនៃអាជ្ញាធរជាតិអប្សរាផងដែរ ដើម្បីអាចបន្តកម្មវិធីបណ្តុះបណ្តាលនេះជាបន្តបន្ទាប់ បើទោះជាកម្មវិធីបណ្តុះបណ្តាលរយៈពេល១០ខែនឹងត្រូវបញ្ចប់ទៅក្តី។

លោក សុជាតិ បន្ថែមថា ក្រៅពីបណ្តុះបណ្តាលភាសាអង់គ្លេសទូទៅនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា កម្មវិធីនេះក៏នឹងរៀបចំវគ្គបណ្តុះបណ្តាលជំនាញភាសាអង់គ្លេស សម្រាប់ប្រឡងយកអាហារូបករណ៍បន្តការសិក្សានៅបរទេស ដែលនឹងអនុញ្ញាតឲ្យមន្ត្រីបុគ្គលិកផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាចូលរួមផងដែរ។ វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងដោយសហការជាមួយមជ្ឈមណ្ឌលខេមរសិក្សា CKS នៅក្នុងវត្តដំណាក់៕






ក្នុងងឱកាសថ្ងៃខួបកំណើតដ៏ឧត្តុងឧត្តមគម្រប់៦៩ឆ្នាំឈានចូល៧០ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ភ្នាក់ងារ និងពលករទាំងអស់នៃអាជ្ញាធរជាតិអប្សរា សូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរសិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមមានអាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាសចាកពីរោគាព្យាធិទាំងឡាយទាំងពួង ដើម្បីដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជោគជ័យថ្មីៗថែមទៀត។

យើងខ្ញុំសូមសម្ដែងនូវមោទកភាពនិងការគោរពកោតសរសើរបំផុតចំពោះ សម្ដេចអគ្គមហាសេនា-បតីតេជោ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច ប្រទេសជាតិទទួលបាននូវឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើនលើគ្រប់វិស័យជូនសង្គមជាតិគ្រប់កាលៈទេសៈ ទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិ បម្រើឱ្យឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនរួមរស់ជាមហាគ្រួសារប្រកបដោយសុភមង្គលនិងវិបុលភាព។ ឧត្តមភាពនិងកិត្យានុភាពជាតិនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលើកកម្ពស់នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកតាមរយៈសកម្មភាពការទូតដ៏ប៉ិនប្រសប់ និងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេច។ ជាក់ស្ដែងក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេច បានលះបង់ទាំងកម្លាំងកាយចិត្ត ព្រមទាំងធនធានផ្ទាល់របស់សម្ដេច ដើម្បីបុព្វហេតុប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៏ប្រពៃវិសេសវិសាលនេះផងដែរ យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ឫទិ្ធបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ សុខុមាលភាពបរិបូរណ៍ និងសូមសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូរសប្បាយរុងរឿង និងអភិវឌ្ឍន៍លើគ្រប់ វិស័យជានិច្ចនិរន្តរ៍តរៀងរហូតទៅ។









ដំណើរការជួសជុលប្រាសាទអកយំមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងសង្គ្រោះឱ្យរួចផុតពីហានីភ័យ ដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំ ស្រស់ស្អាត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។
ព្រះបដិមាសីសៈចំនួន២ មានទេវតាចំនួន១ អសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម គឹម សុធិន អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ សារឿន នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
ដើមដំបូងមុន12345...303304បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1497
ម្សិលមិញ
:
2351
សប្តាហ៍នេះ
:
14651
ខែនេះ
:
0009855
សរុប
:
010597953