NEWS

Apsara Authority chops down branches of the trees along North Baray for beauty and avoiding the risks

Published on 27 September 2016 02:46 PM Post By ៖ Apsara National Authority
សកម្មភាពកាត់ក្រី និងត្រួសត្រាយមែកឈើ នៅលើខ្នងទំនប់ខាងជើងនៃបារាយណ៍ទឹកថ្លា ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់សោភណភាព និងបញ្ជៀសគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ។

លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានលើកឡើងថា មុននឹងកាប់ដើមឈើ និងកាត់ក្រីមែកឈើនៅកន្លែងណាមួយក្នុងឧទ្យានអង្គរ ក្រុមអង្កេតហានិភ័យដើមឈើ តែងតែចុះទៅត្រួតពិនិត្យមើល និងធ្វើការកំណត់យ៉ាងច្បាស់ថា ដើមឈើណាអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រាង្គប្រាសាទ វត្តអារាម សាលារៀន ផ្ទះប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរទូទៅ។ លុះកំណត់រួចហើយ ទើបក្រុមការងារសម្រេចកាប់ កាត់ក្រី និងត្រួសត្រាយមែកទាំងនោះចេញ។

លោកបញ្ជាក់ថា រាល់ការធ្វើសកម្មភាពទាំងនេះ នាយកដ្ឋានបានសិក្សាយ៉ាងល្អិតល្អន់ ទៅលើហានិភ័យ និងចេញសេចក្តីប្រកាសជូនដំណឹងដល់សាធារណជន និងភ្ញៀវទេសចរឲ្យបានដឹងមុនជានិច្ច ដើម្បីជៀសវាងការភ័ន្តច្រឡំផ្សេងៗ។ ម្យ៉ាងវិញទៀត ដើមឈើដែលក្រុមការងារកាប់ កាត់ក្រី មែកចេញនោះ លុះត្រាតែដើមឈើនោះងាប់ ពុកគល់ ពុកមែក។ រីឯដើមឈើរស់វិញ លុះត្រាតែ ប្រហោងគល់ ប្រហោងក្នុងខ្លាំង មែកងាប់ និងទ្រេតទៅលើប្រាង្គប្រាសាទ ផ្លូវឬធ្លាក់បាំងផ្លូវខ្លាំង ដែលអាចនឹងបង្កហានិភ័យខ្ពស់ ទើបសម្រេចចិត្តកាប់ ឬកាត់ក្រីមែកចេញ។

លោកបន្តថា ដើមឈើនិងមែកឈើដែលបានមកពីការកាប់ កាត់ និងលួសត្រួសត្រាយទាំងអស់នោះ ត្រូវក្រុមការងារបានអារ កាត់ និងច្រៀកធ្វើជាក្តារ ឬជាកំណាត់ៗទៅតាមតម្រូវការ។ ក្តារទាំងនោះត្រូវយកទៅរក្សាទុកក្នុងរោងឈើប្រាសាទតានៃសម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្សេងៗទៀត មានដូចជាធ្វើជារន្ទាសម្រាប់កាត់់ក្រីមែកឈើ សម្អាតស្មៅ និងកូនឈើតាមប្រាង្គប្រាសាទ ធ្វើក្តារសម្រាប់ក្រាលស្ពាន ធ្វើធ្នើរសម្រាប់ជួសជុលប្រាសាទ ឬធ្វើស៊ុមការពារកូនឈើ និងការងារផ្សេងៗទៀត។ លោកបន្ថែមថា ចំពោះមែកឈើនិងចម្រៀកឈើដែលប្រើការមិនកើត ក្រុមការងារកាត់ជាកង់ៗ ហើយដឹកជញ្ជូនទៅប្រគេនព្រះសង្ឃសម្រាប់ធ្វើអុសដុត តាមវត្តនានាក្នុងតំបន់ឧទ្យានអង្គរសម្រាប់ដុតធ្វើចង្ហាន់ និងដាំទឹកជាប្រយោជន៍បន្តទៀត៕










អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើដល់សាធារណជន ហើយរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១០ ដល់ទី១២ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន៣,៤០០ដើមទៀត ត្រូវបានចែកចាយ។
ក្នុងគោលបំណងសង្គ្រោះរចនាសម្ពន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
FirstPrev12345...338339NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
1912
Yesterday
:
5069
This Week
:
31067
This Month
:
0257931
Total
:
012083562