NEWS

Community teams of Apsara Authority, visit the local people in Angkor Park

Published on 23 September 2016 03:09 PM Post By ៖ Apsara National Authority
នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារសហគមន៍ទី០១ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងក្រុមការងារសហគមន៍ទី០៥ប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរារួមនិងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពទារក និងម្តាយ (ឃីត)និងថវិកាមួយចំនួនចែកជូនដល់ស្ត្រីទើបឆ្លងទន្លេរួច នៅភូមិមមាញ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាបចំនួន២២គ្រួសារ និងនៅភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រីចំនួន០៧គ្រួសារ ។

សម្ភារៈមាននៅក្នុងកញ្ចប់ទ្រទ្រង់សុខុមាលភាពទារក និងម្តាយនេះ មានដូចជា កន្ត្រក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃស្រោមជើង ខោអាវទារក និងថវិកាពីរម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ដែលតែងតែនឹករឭក និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

សកម្មភាពទាំងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាចំពោះសុខទុក្ខប្រជាពលរដ្ឋនិងស្រ្តីទើបឆ្លងទន្លេរួចនៅក្នុងតំបន់ឧទ្យានអង្គរដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងម្យ៉ាងទៀត សកម្មភាពនេះក៏អាចធ្វើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាបានដឹងពីបញ្ហារបស់ពួកគាត់ ដើម្បីដោះស្រាយបានភ្លាមៗនៅនឹងកន្លែង៕










នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ និងទី៨ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ៤,៦២០ដើមទៀត បានចែកជូនដល់សាធារណជនក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
សេចក្ដីគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
FirstPrev12345...337338NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
0951
Yesterday
:
6412
This Week
:
19092
This Month
:
0245956
Total
:
012071587