ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរជាតិអន្តរជាតិប្រហែលជាងមួយម៉ឺននាក់ នាំគ្នាទៅមើលព្រះអាទិត្យរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តព្រឹកទី២៣កញ្ញានេះ

បានផ្សាយនៅ ថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ2016 10:09 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ទេសចរជាតិនិងអន្តរជាតិ ដែលតាមការប៉ាន់ប្រមាណជាបឋមប្រហែលជាង១ម៉ឺននាក់ បានរូតរះទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យ ដែលព្រះអាទិត្យរះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។

តាំងពីម៉ោងមិនទាន់៥ភ្លឺ ទេសចរប្រុសស្រីដែលបានដឹងអំពីព្រឹត្តិការណ៍សមរាត្រី ដែលព្រះអាទិត្យរះឡើងចំកំពូលប្រាសាទអង្គរវត្តនេះ បានមកជុំគ្នាដើម្បីគយគន់ពន្លឺព្រះអាទិត្យ ដោយផ្សារភ្ជាប់នឹងទិដ្ឋភាពប្រាង្គប្រាសាទអង្គរវត្តយ៉ាងច្រើនណែនណាន់តាន់តាប់។ នេះជាការប្រមូលផ្តុំមហាជនដ៏ច្រើនមិនធ្លាប់មានក្នុងព្រឹត្តិការណ៍បែបនេះកន្លងមក។

អ្នកប្រមាញ់រូបថតទាំងអ្នកមានអាជីពថតរូប និងអ្នកដែលចូលចិត្តថតរូបធម្មតា សុទ្ធតែបានត្រៀមខ្លួនជាស្រេចដើម្បីផ្តិតយកទេសភាពដ៏អស្ចារ្យនេះ។ មិនតែប៉ុណ្ណោះអ្នកសារព័ត៌មាន បណ្តាញទូរទស្សន៍ល្បីៗជាច្រើនក្នុងស្រុក ក៏បានប្រមូលជួបជុំគ្នាដើម្បីបង្ហាញព្រឹត្តិការណ៍ដ៏កម្រនេះទៅកាន់សំណាក់មហាជនជាច្រើនទៀត ដែលនៅឆ្ងាយៗមិនអាចមកចូលរួមទស្សនាដោយផ្ទាល់បាន។

ទោះជាមានទេសចរច្រើនយ៉ាងនេះក្តី ការកកស្ទះលើរានហាលមិនចោទជាបញ្ហានោះឡើយ។ ភ្ញៀវទេសចរមួយភាគធំបានចុះទស្សនាតាមវាលស្មៅខាងក្រោម តាមការរៀបចំរបស់ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ និងរចនាសម្ព័ន្ធប្រាសាទ។

សូមអញ្ជើញទស្សនារូបភាពស្អាតៗ នៃព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី២៣ ខែកញ្ញា នេះទាំងអស់គ្នា!




























































សាលិខិតថ្វាយព្រះពរ
( ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ2020 )
សូមថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សា សូមព្រះមហាក្សត្រី ទ្រង់ប្រកបដោយ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាញភ្លឺថ្លាត្រចះត្រចង់ និងព្រះសុភមង្គល ដើម្បីគង់ប្រថាប់នៅជាម្លប់ ដ៏ត្រជាក់ ត្រជុំថ្កុំថ្កើង សម្បូរសប្បាយរុងរឿង នៃមាតុភូមិអង្គរដ៏បវរថ្លៃថ្លា និងប្រជានុរាស្ដ្រ ខ្មែរគ្រប់រូបតរៀងទៅ។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា តំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងវេទិកាសាធារណៈនៅវត្តអង្គម៉ោលសិរីវង្ស ស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលាវត្តអង្គរខាងត្បូង មានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារការពាររូបភាពអង្គរ និងភ្នាក់ងារទេសចរណ៍ ដែលវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងរួមគ្នាដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់មន្ទីរ ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ សមាគមមគ្គុទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីធានាដល់សុវត្ថិភាពទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកម្ពស់សោភ័ណភាព នៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រប់ដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រង់ព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើ កាត់ដើមឈើពាក់កណ្ដាលដើម កាត់សម្អាតដើមឈើ និងកាត់ក្រីមែកឈើនៅតាមទីតាំងមួយចំនួន។
១៖ ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំអាណត្តិទី៥ លើកទី១
នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាអាណត្តិទី៥ លើកទី១ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលនិងអង្គភាពពាក់ព័ន្ធ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2203
ម្សិលមិញ
:
17878
សប្តាហ៍នេះ
:
105043
ខែនេះ
:
0222342
សរុប
:
011684938