NEWS

Over ten thousand tourists, seeing the sunrise at Angkor Wat during the equinox on 23rd September

Published on 23 September 2016 10:09 AM Post By ៖ Apsara National Authority

ទេសចរជាតិនិងអន្តរជាតិ ដែលតាមការប៉ាន់ប្រមាណជាបឋមប្រហែលជាង១ម៉ឺននាក់ បានរូតរះទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យ ដែលព្រះអាទិត្យរះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។

តាំងពីម៉ោងមិនទាន់៥ភ្លឺ ទេសចរប្រុសស្រីដែលបានដឹងអំពីព្រឹត្តិការណ៍សមរាត្រី ដែលព្រះអាទិត្យរះឡើងចំកំពូលប្រាសាទអង្គរវត្តនេះ បានមកជុំគ្នាដើម្បីគយគន់ពន្លឺព្រះអាទិត្យ ដោយផ្សារភ្ជាប់នឹងទិដ្ឋភាពប្រាង្គប្រាសាទអង្គរវត្តយ៉ាងច្រើនណែនណាន់តាន់តាប់។ នេះជាការប្រមូលផ្តុំមហាជនដ៏ច្រើនមិនធ្លាប់មានក្នុងព្រឹត្តិការណ៍បែបនេះកន្លងមក។

អ្នកប្រមាញ់រូបថតទាំងអ្នកមានអាជីពថតរូប និងអ្នកដែលចូលចិត្តថតរូបធម្មតា សុទ្ធតែបានត្រៀមខ្លួនជាស្រេចដើម្បីផ្តិតយកទេសភាពដ៏អស្ចារ្យនេះ។ មិនតែប៉ុណ្ណោះអ្នកសារព័ត៌មាន បណ្តាញទូរទស្សន៍ល្បីៗជាច្រើនក្នុងស្រុក ក៏បានប្រមូលជួបជុំគ្នាដើម្បីបង្ហាញព្រឹត្តិការណ៍ដ៏កម្រនេះទៅកាន់សំណាក់មហាជនជាច្រើនទៀត ដែលនៅឆ្ងាយៗមិនអាចមកចូលរួមទស្សនាដោយផ្ទាល់បាន។

ទោះជាមានទេសចរច្រើនយ៉ាងនេះក្តី ការកកស្ទះលើរានហាលមិនចោទជាបញ្ហានោះឡើយ។ ភ្ញៀវទេសចរមួយភាគធំបានចុះទស្សនាតាមវាលស្មៅខាងក្រោម តាមការរៀបចំរបស់ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ និងរចនាសម្ព័ន្ធប្រាសាទ។

សូមអញ្ជើញទស្សនារូបភាពស្អាតៗ នៃព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី២៣ ខែកញ្ញា នេះទាំងអស់គ្នា!




























































អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
35822
Yesterday
:
40656
This Week
:
76478
This Month
:
0161334
Total
:
011986965