ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងស្តីពី ការកាត់ក្រីមែកឈើងាប់ និងរស់ នៅអមសងខាងតាមបណ្តាយខ្នងបារាយណ៍ខាងលិច ចាប់ពីទ្វារទឹកធំរហូតដល់កែងខាងលិចនៃបារាយណ៍

បានផ្សាយនៅ ថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ2016 09:26 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដើម្បីអភិរក្សនិងលើកតម្លៃប្រាសាទលលៃឱ្យរួចផុតពីហានិភ័យ ដែលរងការខូចខាតដោយសារកត្តាអាកាសធាតុ ការបំផ្លាញដោយរុក្ខជាតិ និងអាយុកាលរបស់សំណង់នោះ នាពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ក្រុមការងារជួសជុលប្រាសាទរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីធ្វើកំណាយស្រាវជ្រាវនៅប្រាសាទលលៃ មុននឹងជួសជុលប្រាសាទនេះឡើងវិញ។
ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២ តំណាងឱ្យភ្នំព្រះសុមេរុ បានចាប់ផ្តើមបើកការដ្ឋានជួសជុលហើយនៅព្រឹកមិញនេះ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងជំនួយឧបត្ថម្ភថវិកាទាំងស្រុងពីវិស័យឯកជន។
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រុមការងារចុះកាត់ក្រីមែកឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រីដើមឈើចំនួន៤ដើម ដែលស្ថិតនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដី។
អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបញ្ចប់គម្រោងជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដែលស្ថិតនៅដងស្ទឹងសៀមរាប ខាងជើងប្រាសាទតានៃ ឱ្យបានរួចរាល់ជាស្ថាពរមុនចូលឆ្នាំថ្មីមកដល់។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលលេខ០៤៣ សខល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីបញ្ជៀសការប្រមូលផ្តុំគ្នាដែលងាយប្រឈមនឹងហានីភ័យនៃការឆ្លងជំងឺកូវីដ ១៩ (Covid 19) អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្តោះអាសន្ននូវសារមន្ទីរចំនួនបី ដូចជា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2994
ម្សិលមិញ
:
2454
សប្តាហ៍នេះ
:
05448
ខែនេះ
:
0015428
សរុប
:
010603526