NEWS

Apsara Authority promoting the welfare of mothers and babies in the region of Angkor

Published on 30 August 2016 03:58 PM Post By ៖ Apsara National Authority
ការអភិរក្សប្រាង្គប្រាសាទប្រកបដោយចីរភាព ប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចក្នុងតំបន់រមណីយដ្ឋានអង្គរជាតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា។ ដូច្នេះហើយ អាជ្ញាធរជាតិអប្សរាបានបង្កើនការយកចិត្តទុកដាក់ លើកិច្ចការងារទាំងនោះ យ៉ាងខ្លាំងជាមួយនឹងប្រាង្គប្រាសាទនានា និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានជីវភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមការងារសហគមន៍ប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី ក្នុងនោះ ក៏មានការចូលរួមពីលោក សូរ សុន អភិបាលស្រុកបន្ទាយស្រី និងក្រុមការងារអាជ្ញាធរមូលដ្ឋាន បាននាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពទារក និងម្តាយចំនួន ១០ កញ្ចប់ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសុភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ជូនចំពោះស្ត្រីដែលទើបតែឆ្លងទន្លេហើយថ្មីៗ ចំនួន ១០ គ្រូសារ ដែលស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិរំចេក និងភូមិក្រវ៉ាន់ ក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក សូរ សុន អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា កញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសុភាចារ្យ សុខ អាន និងលោកជំទាវ ដែលផ្តល់ជូនតាមរយៈអាជ្ញាធរជាតិអប្សរា ជាការរួមចំណែកគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង លើសុខភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។

លោកអភិបាលស្រុកបានបន្តថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានរួមគ្នា ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ ជាក់ស្តែងដូចការកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ការរៀបចំ បណ្តាញអគ្គីសនី ប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រពដំណាំកសិកម្ម ស្តាអាងស្ទុកទឹក បង្រៀនជំនាញវិជ្ជាជីវៈ ផ្តល់ជូនពូជត្រី ពូជដំណាំកសិកម្ម បង្កើតការងារ និងបង្កើនការយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់ពួកគាត់។

កញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកទាំងនោះរួមមាន កន្ត្រក កូនមុងសម្រាប់ទារក បំពង់ទឹកក្តៅ កន្សែងពោះគោ ខោអាវបីកំប្លេ និងថវិកាពីរម៉ឺនរៀល។ ការផ្តល់ជូនសម្ភារៈ និងថវិកាទាំងនេះត្រូវបានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចុះចែកជូនដល់ខ្នងផ្ទះ ដើម្បីជាការចូលរួមសួរសុខទុក្ខ ក៏ដូចជាការស្តាប់នូវរាល់សំណូមពរទាំងឡាយរបស់ប្រជាសហគមន៍ ដែលរស់នៅក្នុងឧទ្យានអង្គរផងដែរ។

រមណីយដ្ឋានអង្គរ មានទំហំ៤០១គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុង៥ក្រុង និងស្រុក ២១ឃុំសង្កាត់ និង១១២ភូមិ មានប្រជាពលរដ្ឋរស់នៅប្រហែល១២ម៉ឺននាក់។ រមណីយដ្ឋាននេះ ត្រូវបានចុះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពី ឆ្នាំ១៩៩២មកម្ល៉េះ។ ការចុះបញ្ជីនេះ មិនមែន មានត្រឹមតែប្រាង្គប្រាសាទនោះទេ ទេសភាពវប្បធម៌ បរិស្ថាន ទំនៀម ទម្លាប់ប្រពៃណី ដែលជាបេតិកភណ្ឌ អរូបីដ៏សំខាន់របស់អ្នកស្រុកក្នុងឧទ្យានអង្គរ ក៏ជាចំណែកមួយដ៏សំខាន់របស់ បេតិកភណ្ឌពិភពលោកផងដែរ៕






ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារនៅភូមិធម្មជាតិរុនតាឯក ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំដើម្បីតាមដានសកម្មភាពការងារផ្សេងៗដែលក្រុមការងារនៅទីនោះបានកំពុងតែអនុវត្ត ព្រមទាំងផ្តល់យោបល់គន្លឹះបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាប្រឈម៕
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍទឹកស្អាតនិងអនាម័យនៅទីក្រុងប្រកបដោយចីរភាព” ក្រោមការជួយឧបត្ថម្ភដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត ហៅកាត់ថា Sida និងគាំទ្របច្ចេកទេសដោយ NIRAS និងWater Aid ។
ថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតចំនួន៧៣០ដើម បន្ថែមទៀតនៅតាមទំនប់អមប្រឡាយបុរាណ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ។ អាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានចំនួន៦០០០ដើមរួចមកហើយក្នុងរយៈពេល៤ឆ្នាំកន្លងមកក្នុងបរិវេណរមណីយដ្ឋានអង្គរ។
FirstPrev12345...357358NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
8632
Yesterday
:
9928
This Week
:
18561
This Month
:
0172070
Total
:
012941502