ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបង្កើតសួនសហគមន៍ជាលាធំនៅភូមិធម្មជាតិរុនឯក

បានផ្សាយនៅ ថ្ងៃទី 29 ខែ សីហា ឆ្នាំ2016 08:45 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ភូមិធម្មជាតិរុនតាឯក ត្រូវបានបង្កើតឡើងដោយអាជ្ញាធរជាតិអប្សរា ដើម្បីជាដំណោះស្រាយដ៏ប្រសើរក្នុងការរៀបចំគោលនយោបាយដីធ្លី និងប្រជាជនក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ។ អ្នកស្រុកអង្គរដែលរៀបការថ្មីថ្មោង ហើយមានបំណងចង់បំបែកគ្រួសារពីឪពុកម្តាយអាចទៅតាំងទីលំនៅឋាននៅភូមិធម្មជាតិរុនតាឯកបាន។ ការតាំងលំនៅឋាននៅទីនេះ គឺត្រូវធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែប្រសិនបើគ្រួសារថ្មីណាដែលមិនចង់បែកផ្ទះសម្បែងពីគ្រួសារដើមរបស់ខ្លួន អាចបន្តរស់នៅជាមួយឪពុកម្តាយតទៅទៀតបាន។

បន្ទាប់ពីបានបង្កើតភូមិធម្មជាតិរុនតាឯក នៅឆ្នាំ២០០៤ អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគម្រោងជាច្រើន ដើម្បីជួយដល់ការអភិវឌ្ឍភូមិ និងជីវភាពគ្រួសារដែលរស់នៅទីនោះ ឱ្យមានជីវភាពធូរធារ។ លោក ឈីវ ណាំ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍បានលើកឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦នេះថា ការអភិវឌ្ឍភូមិធម្មជាតិរុនតាឯក គឺផ្តោតសំខាន់ទៅលើផ្នែកកសិកម្ម និងសហគមន៍ ។

លោក ណាំ បានបន្តថាកន្លងមកអាជ្ញាធរជាតិអប្សរាបានអនុវត្តគម្រោងទាំងនោះ ទទួលបានផ្លែផ្កាដែលផ្តល់ផលប្រយោជន៍ជូនពួកគាត់ជាច្រើន ទាំងផ្នែកលើកស្ទួយសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ ជាក់ស្តែងគម្រោងដែលកំពុងអនុវត្តនាពេលនេះ គឺអាជ្ញាធរជាតិអប្សរាបានបង្កើតសួនសហគមន៍ជាលាធំ នៅក្នុងភូមិធម្មជាតិរុនតាឯក ដែលមានទីតាំងនៅខាងត្បូងបឹងជាលា នៅលើផ្ទៃដី ២ ហិកតា ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងភូមិតាមរយៈការអូសទាញទេសចរណ៍ជាតិ និងអន្តរជាតិ។

លោក ណាំ បានបន្ថែមថា ការបង្កើតសួនសហគមន៍ជាលាធំ នេះ មិនត្រឹមតែលើកកម្ពស់សោភណភាពភូមិ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប៉ុណ្ណោះទេ សួននេះ ថែមទាំងអាចរកចំណូលតាមរយៈការបង្កបង្កើនផលពីការដាំដំណាំហូបផ្លែ ៣ ប្រភេទទៀត ដូចជា ការដាំដើមជម្ពូ ដាំដើមត្របែក ដាំដើមស្រកានាគក្រហម និងគម្រោងបន្តបន្ទាប់ទៀតនិងដាំដំណាំហូបផ្លែប្រភេទផ្សេងៗជាច្រើនទៀត។

គួរបញ្ជាក់ថា ក្រៅពីនេះទៀត អាជ្ញាធរជាតិអប្សរាក៏បានជំរុញឱ្យមានសកម្មភាពជាច្រើនទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារដូចជាគម្រោងដែលអាជ្ញាធរជាតិអប្សរាបានដាក់ចេញនោះគឺ បង្កើតភោគផលកសិកម្មគ្រប់បែប បង្កើតសិប្បកម្ម បង្កើតទេសចរណ៍ធម្មជាតិ បង្កើតធនធានគ្រប់វិស័យ ប្រើប្រាស់សក្តានុពលបុរាណវិទ្យា និងប្រវត្តិសាស្ត្រដែលមានក្នុងភូមិ និងកាត់បន្ថយការប្រើប្រាស់ថាមពលពីប្រេងឥន្ទនៈ ព្រមទាំងជីគីមីដែលបំពុលបរិស្ថានដោយបែរទៅរកថាមពលធម្មជាតិដូចជាពន្លឺព្រះអាទិត្យ កម្លាំងខ្យល់ និងជីធម្មជាតិជាដើម៕






អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើដល់សាធារណជន ហើយរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១០ ដល់ទី១២ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន៣,៤០០ដើមទៀត ត្រូវបានចែកចាយ។
ក្នុងគោលបំណងសង្គ្រោះរចនាសម្ពន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
ដើមដំបូងមុន12345...338339បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1633
ម្សិលមិញ
:
5069
សប្តាហ៍នេះ
:
30788
ខែនេះ
:
0257652
សរុប
:
012083283