ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបន្តផ្សព្វផ្សាយកម្មវិធីអប់រំបេតិកភណ្ឌអង្គរ ដល់និស្សិតតាមសាកលវិទ្យាល័យនានាក្នុងខេត្តសៀមរាប

បានផ្សាយនៅ ថ្ងៃទី 28 ខែ សីហា ឆ្នាំ2016 09:16 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
សាកលវិទ្យាល័យបញ្ញាសាស្ត្រសៀមរាប គឺជាសាកលវិទ្យាល័យទី៥ដែលទទួលបានការផ្សព្វផ្សាយអំពីកម្មវិធីអប់រំបេតិកភណ្ឌអង្គរ «បេតិកភណ្ឌដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ» រៀបចំដោយអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។

កម្មវិធីនេះ បង្កើតឡើងដើម្បីឱ្យនិសិ្សតបានយល់ដឹងពីបេតិកភណ្ឌជាតិនិងពិភពលោក ការអភិរក្ស ជួសជុលប្រាង្គប្រាសាទ ការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ ក្រមប្រតិបត្តិអង្គរ ពិសេសគឺភារកិច្ចនិងតួនាទីសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរាចំពោះបេតិកភណ្ឌនៅក្នុងខេត្តសៀមរាប តាមរយៈបទបង្ហាញរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា។

កម្មវិធីនេះអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍និងគ្រប់គ្រងទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា លោក សុខ ដានី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប លោក ថាន់ គារ៉ា នាយកសាកលវិទ្យាល័យបញ្ញាសាស្រ្តសាខាសៀមរាប រួមទាំងនិស្សិតជាច្រើននាក់ចូលរួមស្តាប់ផងដែរ។

លោក ថាន់ គារ៉ា បានសម្តែងចំណាប់អារម្មណ៍ថា តាមរយៈកម្មវិធីនេះនឹងធ្វើឱ្យនិស្សិតទទួលបានចំណេះដឹងច្បាស់លាស់មួយអំពីបេតិកភណ្ឌដែលគ្រប់គ្នាត្រូវដឹង ព្រោះយើងជាកូនខ្មែរ ដែលនៅលើទឹកដីខ្មែរមានប្រាង្គប្រាសាទជាច្រើន រួមទាំងទំនៀមទម្លាប់ប្រពៃណីរាប់មិនអស់ ជាអត្តសញ្ញាណជាតិដែលយើងត្រូវចូលរួមអភិរក្ស ថែរក្សា ការពារឱ្យបានគង់វង្សតពីមនុស្សចាស់។ លោកក៏សូមអរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានបង្កើតកម្មវិធីនេះឡើង ហើយបានយកសាលាបញ្ញាសាស្រ្តជាគោលដៅក្នុងការអប់រំបេតិកភណ្ឌអង្គរនេះដែរ។

លោក សុខ ដានី ក៏បានលើកឡើងដែរថា តាមការសង្កេតមើលជាក់ស្តែង សិស្សនិស្សិតទាំងអស់ ហាក់ព្រងើយកន្តើយនិងមានការយល់ដឹងតិចតួចពីប្រវត្តិសាស្ត្រនិងមរតកវប្បធម៌ដូនតារបស់ខ្លួន ដែលនេះជារឿងមួយគ្រោះថ្នាក់បំផុតទៅអនាគត។ លោកក៏បានក្រើនរំឭកដល់និស្សិតទាំងអស់ តោងយកចិត្តទុកដាក់នឹងប្រវត្តិសាស្ត្រ និងរៀនឱ្យចេះគ្រប់តាមចតុស្តម្ភនៃការសិក្សាទើបអាចជួយខ្លួនឯង សង្គមជាតិ គ្រួសារ និងបេតិកភណ្ឌបាន។

បន្ថែមពីនោះ ឯកឧត្តម សុខ សង្វារ ក៏មានមតិដែរថា ការការពារបេតិកភណ្ឌ មិនមែនជាភារកិច្ចរបស់ស្ថាប័នអាជ្ញាធរជាតិអប្សរាតែឯងនោះទេ គឺទាមទារឱ្យមានការចូលរួមជាចាំបាច់ពីមហាជនខ្មែរ ពិសេសគឺយុវជន ព្រោះបេតិកភណ្ឌបានបម្រើផលប្រយោជន៍ដល់ជនរួមជាតិទាំងអស់គ្នា ដូច្នេះជនរួមជាតិក៏ត្រូវមានភារកិច្ចតបស្នងដល់បេតិកភណ្ឌវិញដែរ។ ឯកឧត្តមបន្តទៀតថា ការអបអរនិងឈ្វេងយល់ពីវប្បធម៌បរទេសរបស់យុវជន ជាការបង្កើនចំណេះដឹងមួយ មិនមែនជាកំហុសឆ្គងអ្វីទេ តែការបំភ្លេចវប្បធម៌ខ្លួនឯងគឺជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរ។ យើងត្រូវស្គាល់ខ្លួនឯងជាអ្នកណា មកពីណា មានអ្វីខ្លះដើម្បីអួតដល់ពិភពលោកឱ្យបានស្គាល់ពីយើង ហើយយើងត្រូវតបស្នងអ្វីខ្លះដល់ដូនតាដែលខំទុកកេរ្តិ៍មរតកឱ្យ យើង។ ដូច្នេះសូមឱ្យយុវជនទាំងអស់ចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សា ការពារបេតិកភណ្ឌក្នុងតំបន់អង្គរឱ្យគង់វង្ស ជាពិសេសគោរពតាមក្រមប្រតិបត្តិអង្គរឱ្យបានខ្ជាប់ខ្ជួន៕










នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ និងទី៨ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ៤,៦២០ដើមទៀត បានចែកជូនដល់សាធារណជនក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
សេចក្ដីគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏សែនមហានក្ខត្តឫក្សថ្លៃថ្លានៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំបាទសូមសម្ដែងនូវមនោសញ្ចេតនារីករាយឥតឧបមា និងសេចក្ដីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមគោរពជូនពរ បវរមហាប្រសើរជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានជន្មាយុយឺនយូរមានសុខុមាលភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងប្រទេសជាតិទទួលជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ
ដើមដំបូងមុន12345...337338បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0953
ម្សិលមិញ
:
6412
សប្តាហ៍នេះ
:
19094
ខែនេះ
:
0245958
សរុប
:
012071589