NEWS

Apsara Authority spreads the knowledge of Angkor Heritage to the villagers

Published on 26 August 2016 04:49 PM Post By ៖ Apsara National Authority
អាជ្ញាធរជាតិអប្សរាបានបង្កើនការយកចិត្តទុកដាក់ក្នុងការងារអភិរក្ស និងការអភិវឌ្ឍសហគមន៍នានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការងារអភិរក្សប្រាង្គប្រាសាទជារឿងសំខាន់ដែលមិនអាចខ្វះ ប៉ុន្តែការងារអភិវឌ្ឍសហគមន៍ ក៏មានសារៈសំខាន់ណាស់ផងដែរ ព្រោះអ្នកស្រុកអង្គរជាបេតិកភណ្ឌរស់ ដែលបានចូលរួមថែរក្សាបា្រង្គប្រាសាទដែលជាមរតករូបី និងរក្សាវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី សាសនា ដែលជាមរតកអរូបី បន្តមកដល់កូនខ្មែរជំនាន់ក្រោយៗ ឱ្យបានឃើញ និងបានយល់អំពីតម្លៃនៃបេតិកភណ្ឌទាំងពីរនោះ។

អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារសហគមន៍ចំនួន ៥ ដើម្បីជួយសម្រួលដល់តម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដូចជាព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១៦ នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាចំនួន ៣ ក្រុម គឺក្រុមទី១ ស្រុកប្រាសាទបាគង ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ក្រុមទី៤ ក្រុងសៀមរាប ដឹកនាំដោយលោកព្រឹម វីរៈ តំណាងឱ្យឯកឧត្តម ខួយ គឹមទួ ក្រុមទី៥ ស្រុកបន្ទាយស្រី ដឹកនាំដោយ ម៉ី ម៉ារ៉ាឌី បានបញ្ជ្រាបចំណេះដឹងផ្នែកបេតិកភណ្ឌ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកចំនួន ១២កញ្ចប់ ដល់ស្ត្រីដែលទើបតែឆ្លងទន្លេថ្មីៗ ព្រមទាំងបានពិនិត្យ និងសម្រេចការស្នើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋសរុបចំនួន ៨ ករណី ដូចជា រុះរើដំបូលចាស់ ផ្លាស់ដំបូលថ្មី ការចាក់ដី ការដាក់របងលួស ធ្វើចង្ក្រានបាយ និងតសំយាបផ្ទះជាដើម។

ការងារអភិរក្សប្រាង្គប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា តែក្នុងនោះក៏ត្រូវតែមានការចូលរួមផងដែរពីបងប្អូនប្រជាពលរដ្ឋអ្នកស្រុកអង្គរ ក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌដែលជាដួងព្រលឹងរបស់ ជាតិ។ ហេតុដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរាបានបញ្ជូនក្រុមការងាររបស់ខ្លួន ដើម្បីធ្វើការអប់រំអំពីតម្លៃនៃបេតិកភណ្ឌដល់អ្នកស្រុកអង្គរ។ ការអប់រំនេះ គឺធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋអ្នកស្រុកអង្គរទាំងនោះ បានយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការចូលរួមចំណែកអភិរក្សប្រាង្គប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។

ជាពិសេសក្រុមការងារសហគមន៍បានលើកឡើង អំពីខ្លឹមសារនៃសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែលបានចែងត្រង់ប្រការ២ ត្រូវបានកំណត់អំពីការប្រើប្រាស់ដីធ្លីនៅក្នុងតំបន់១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរដូចតទៅៈ
-ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅតទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីភូមិដ្ឋានឡើយ
-ប្រជាពលរដ្ឋអាចរុះរើជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ថ្មី ជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរអប្សរា
-ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រង និងចាត់ចែងដីធ្លីតាមរូបភាពដូចជា ផ្ទេរមរតកទៅឱ្យញាតិសន្តានពីឪពុកម្តាយទៅកូនក្មួយ ឬលក់ដូរឱ្យអ្នកភូមិផងជាមួយគ្នា ដើម្បីដោះស្រាយជីវភាព ប៉ុន្តែហាមលើសកម្មភាពទិញលក់ដីរបស់ឈ្មួញ ក្នុងគោលដៅ ធ្វើអាជីវកម្មយកចំណេញសម្រាប់ក្រុមហ៊ុន ឬបុគ្គល ឬការទិញ-លក់ដី សម្រាប់យកទៅសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេជាដើម។ល។ ដល់អ្នកស្រុកអង្គរ។












ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីបុគ្គលិក បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ខួបសោយទិវង្គត៨ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីបុគ្គលិក បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ខួបសោយទិវង្គត៨ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
យើងខ្ញុំជាកូន ចៅ ចៅទួត សូមថ្វាយមហាព្រះរាជកុសល ខួប៨ឆ្នាំការយាងសោយព្រះទិវង្គតនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ១៥ តុលា ២០១២ - ១៥ តុលា ២០២០

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
1815
Yesterday
:
8188
This Week
:
38638
This Month
:
0192147
Total
:
012961579