ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបញ្រ្ជាបចំណេះដឹងអំពីបេតិកភណ្ឌដល់អ្នកស្រុកអង្គរ

បានផ្សាយនៅ ថ្ងៃទី 26 ខែ សីហា ឆ្នាំ2016 04:49 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរាបានបង្កើនការយកចិត្តទុកដាក់ក្នុងការងារអភិរក្ស និងការអភិវឌ្ឍសហគមន៍នានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការងារអភិរក្សប្រាង្គប្រាសាទជារឿងសំខាន់ដែលមិនអាចខ្វះ ប៉ុន្តែការងារអភិវឌ្ឍសហគមន៍ ក៏មានសារៈសំខាន់ណាស់ផងដែរ ព្រោះអ្នកស្រុកអង្គរជាបេតិកភណ្ឌរស់ ដែលបានចូលរួមថែរក្សាបា្រង្គប្រាសាទដែលជាមរតករូបី និងរក្សាវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី សាសនា ដែលជាមរតកអរូបី បន្តមកដល់កូនខ្មែរជំនាន់ក្រោយៗ ឱ្យបានឃើញ និងបានយល់អំពីតម្លៃនៃបេតិកភណ្ឌទាំងពីរនោះ។

អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារសហគមន៍ចំនួន ៥ ដើម្បីជួយសម្រួលដល់តម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដូចជាព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១៦ នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាចំនួន ៣ ក្រុម គឺក្រុមទី១ ស្រុកប្រាសាទបាគង ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ក្រុមទី៤ ក្រុងសៀមរាប ដឹកនាំដោយលោក ព្រឹម វីរៈ តំណាងឱ្យឯកឧត្តម ខួយ គឹមទួ ក្រុមទី៥ ស្រុកបន្ទាយស្រី ដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានបញ្ជ្រាបចំណេះដឹងផ្នែកបេតិកភណ្ឌ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកចំនួន ១២កញ្ចប់ ដល់ស្ត្រីដែលទើបតែឆ្លងទន្លេថ្មីៗ ព្រមទាំងបានពិនិត្យ និងសម្រេចការស្នើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋសរុបចំនួន ៨ ករណី ដូចជា រុះរើដំបូលចាស់ ផ្លាស់ដំបូលថ្មី ការចាក់ដី ការដាក់របងលួស ធ្វើចង្ក្រានបាយ និងតសំយាបផ្ទះជាដើម។

ការងារអភិរក្សប្រាង្គប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា តែក្នុងនោះក៏ត្រូវតែមានការចូលរួមផងដែរពីបងប្អូនប្រជាពលរដ្ឋអ្នកស្រុកអង្គរ ក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌដែលជាដួងព្រលឹងរបស់ ជាតិ។ ហេតុដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរាបានបញ្ជូនក្រុមការងាររបស់ខ្លួន ដើម្បីធ្វើការអប់រំអំពីតម្លៃនៃបេតិកភណ្ឌដល់អ្នកស្រុកអង្គរ។ ការអប់រំនេះ គឺធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋអ្នកស្រុកអង្គរទាំងនោះ បានយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការចូលរួមចំណែកអភិរក្សប្រាង្គប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។

ជាពិសេសក្រុមការងារសហគមន៍បានលើកឡើង អំពីខ្លឹមសារនៃសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែលបានចែងត្រង់ប្រការ២ ត្រូវបានកំណត់អំពីការប្រើប្រាស់ដីធ្លីនៅក្នុងតំបន់១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរដូចតទៅៈ
-ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅតទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីភូមិដ្ឋានឡើយ
-ប្រជាពលរដ្ឋអាចរុះរើជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ថ្មី ជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរអប្សរា
-ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រង និងចាត់ចែងដីធ្លីតាមរូបភាពដូចជា ផ្ទេរមរតកទៅឱ្យញាតិសន្តានពីឪពុកម្តាយទៅកូនក្មួយ ឬលក់ដូរឱ្យអ្នកភូមិផងជាមួយគ្នា ដើម្បីដោះស្រាយជីវភាព ប៉ុន្តែហាមលើសកម្មភាពទិញលក់ដីរបស់ឈ្មួញ ក្នុងគោលដៅ ធ្វើអាជីវកម្មយកចំណេញសម្រាប់ក្រុមហ៊ុន ឬបុគ្គល ឬការទិញ-លក់ដី សម្រាប់យកទៅសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេជាដើម។ល។ ដល់អ្នកស្រុកអង្គរ។












នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
8919
ម្សិលមិញ
:
9928
សប្តាហ៍នេះ
:
18847
ខែនេះ
:
0172356
សរុប
:
012941788