NEWS

Apsara Authority keeps helping villagers’ difficulties in the region of Angkor

Published on 24 August 2016 08:57 PM Post By ៖ Apsara National Authority

ក្រុមការងារសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានចុះទៅតាមគោលដៅដែលបានកំណត់រៀងៗខ្លួន ដើម្បីនាំយកនូវកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកជូនដល់ស្ត្រីដែល ទើបតែឆ្លង ទន្លេហើយថ្មីៗ នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦ នេះ។

កញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកសរុបចំនួន៥៧ កញ្ចប់ ដែលត្រូវបានក្រុមការងារ សហគមន៍ទាំង ៥ ក្រុមចុះចែកតាមគោលដៅរបស់ក្រុមគឺ ក្រុមទី១ ស្រុកប្រាសាទបាគង ដឹកនាំដោយលោកស្រី ម៉ៅ ល្អ តំណាងឱ្យឯកឧត្តម សុខ លក្ខិណា ក្រុមទី២ ស្រុកអង្គរធំ ដឹកនាំដោយឯកឧត្តម ហង់ ពៅ ក្រុមទី៣ ស្រុកពួក ដឹកនាំដោយឯកឧត្តម ឈរ ថាណាត ក្រុមទី៤ ក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម តាន់ សំប៊ុន តំណាងឱ្យឯកឧត្តម ខូយ គឹមទួ និងក្រុមទី៥ ស្រុកបន្ទាយស្រី ដឹកនាំដោយ ឯកឧត្ដម ម៉ី ម៉ារ៉ាឌី បានយកទៅចែកជូនដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។

កញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកទាំងនោះរួមមាន កន្ត្រក កូនមុងសម្រាប់ទារក បំពង់ទឹកក្តៅ កន្សែងពោះគោ ខោអាវបីកំប្លេ និងថវិកាពីរម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ដែលតែងតែនឹករលឹកនិង យកចិត្តទុកដាក់យ៉ាង ខ្លាំងចំពោះសុខទុក្ខរបស់ប្រជា ពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

បន្ថែមលើសពីនេះទៀត សកម្មភាពចុះជួយសហគមន៍របស់អាជ្ញាធរជាតិអប្សរានាពេល កន្លងមកក៏ដូចជាពេលនេះគឺស្តែងឱ្យឃើញអំពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលរស់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទាំងផ្នែកសុខុមាលភាព និងសេដ្ឋកិច្ចគ្រួសារ។

រមណីយដ្ឋានអង្គរ មានទំហំ៤០១គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុង៥ក្រុង និងស្រុក ២១ឃុំសង្កាត់ និង១១២ភូមិ មានប្រជាពលរដ្ឋរស់នៅប្រហែល១២ម៉ឺននាក់។ រមណីយដ្ឋាននេះ ត្រូវបានចុះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពី ឆ្នាំ១៩៩២មកម្ល៉េះ។ ការចុះបញ្ជីនេះ មិនមែន មានត្រឹមតែប្រាង្គប្រាសាទនោះទេ ទេសភាពវប្បធម៌ បរិស្ថាន ទំនៀម ទម្លាប់ប្រពៃណី ដែលជាបេតិកភណ្ឌ អរូបីដ៏សំខាន់របស់អ្នកស្រុកក្នុងឧទ្យានអង្គរ ក៏ជាចំណែកមួយដ៏សំខាន់របស់ បេតិកភណ្ឌពិភព លោកផងដែរ៕












នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំមន្រ្តី បុគ្គលិកជំនាញពាក់ព័ន្ធចុះពិនិត្យ ការអនុវត្តការងារនៅតាមការដ្ឋានដូចជា គម្រោងកំណាយបុរាណវិទ្យាប្រាសាទបាយក្អែក ការចុះពិនិត្យមើលបរិស្ថានជុំវិញត្រពាំងសេស និងអតីត រោងចិញ្ចឹមដំរីខាងកើតភ្នំបាខែង។
១៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះពិនិត្យរូបចម្លាក់ឧបករណ៍ភ្លេងបុរាណនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរ
ក្នុងឱកាសអញ្ជើញបំពញភារកិច្ចនៅតាមបណ្តាខេត្ត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញឧបករណ៍ភ្លេងបុរាណលើចម្លាក់ប្រាសាទ បានអញ្ជើញពិនិត្យរូបចម្លាក់ដែលបង្ហាញពីឧបករណ៍ភ្លេងបុរាណនានានៅតាមប្រាសាទមួយចំនួន
នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាប្រចាំច្រកទាំង៦ ក្នុងសប្តាហ៍ទី៤នៃខែកក្កដា ឆ្នាំ២០២០ បានទទួលពាក្យស្នើសុំសាងសង់ពីប្រជាពលរដ្ឋធ្វើលំនៅដ្ឋាន សុំជួសជុលសំណង់ស្រាល និងសំណើសុំផ្សេងៗបម្រើឱ្យប្រយោជន៍សាធារណៈ រួមមាន សាលារៀន និងស្តារហេដ្ឋារចនាសម្ពន្ធបុរាណ សរុបចំនួន១៩ករណី។
របាយការណ៍សកម្មភាពនិងលទ្ធផលការងាររបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំខែកក្កដា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ បានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២១២ សំណើ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់ជូនកូនឈើចំនួន ១,២០០ដើម ដល់តំណាងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប និងតំណាងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ក្នុងនោះ ផ្តល់ឲ្យតំណាងភូមិត្រពាំងវែង ចំនួន៣២០ដើម ដើម្បីយកទៅដាំលំអតាមលំនៅដ្ឋាន និងតាមដងផ្លូវក្នុងភូមិ។ កូនឈើទាំងនោះរួមមាន គ្រញូងចំនួន៥០ដើម បេងចំនួន១០ដើម គគីរចំនួន២០ដើម ឈើទាលចំនួន១០ដើម លឿងរាជចំនួន១០០ដើម អង្គារដីចំនួន៥០ដើម ឥន្ទនេលចំនួន២០ដើម ស្តៅចំនួន២០ដើម សេដាចំនួន១០ដើម រំដួលចំនួន១០ដើម និងគុយចំនួន២០ដើម។
FirstPrev12345...335336NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
37212
Yesterday
:
40656
This Week
:
77868
This Month
:
0162724
Total
:
011988355