ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចែកពូជដើមឫស្សីទំពាំងផ្អែមដល់ប្រជាសហគមន៍ក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 16 ខែ សីហា ឆ្នាំ2016 03:00 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកស្រុកក្នុងឧទ្យានអង្គរចំនួន៧៤គ្រួសារមកពី៦ភូមិក្នុងសង្កាត់អំពិល ក្រុងសៀមរាប បានជួបជុំគ្នានៅសាលាឆទានភូមិត្រពាំងរុននាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ដើម្បីទទួលយកពូជឫស្សីទំពាំងផ្អែមដែលផ្តល់ជូនតាមរយៈគម្រោងអភិវឌ្ឍន៍សហគមន៍ និងបេតិកភណ្ឌអង្គររបស់អាជ្ញាធរជាតិអប្សរាសហការជាមួយប្រទេសញ៉ូវហ្សឺឡែនហៅកាត់ថា ACHA ។

ពូជឫស្សីទំពាំងផ្អែមចំនួន១៦០ដើមត្រូវបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឱកាសនោះដើម្បីយកទៅដាំដុះសាកល្បងក្នុងន័យស្វែងរកប្រភេទពូជដំណាំដែលផ្តល់ទិន្នផលខ្ពស់និងមានតម្លៃក្នុងទីផ្សារដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃជូនដល់សហគមន៍ក្នុងឧទ្យានអង្គរ។

លោកស្រី ឈួន សុផល បុគ្គលិកបច្ចេកទេសនៃក្រុមអប់រំបេតិកភណ្ឌនិងកសិកម្មរបស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជា្ញធរជាតិអប្សរាបានបញ្ជាក់ថា ដើមឫស្សីទំពាំងផ្អែមជាប្រភេទដើមឫស្សីធំៗប៉ុនដើមឫស្សីខ្មែរ កម្ពស់ពី៥ទៅ៦ម៉ែត្រ មានស្លឹកធំវែង ដើមវាមិនមានបន្លាទេ ហើយវាអាចឲ្យផលក្នុងរយៈពេលពី៦ខែទៅ១ឆ្នាំក្រោយពីការដាំ។លក្ខណៈពិសេសរបស់ទំពាំងឫស្សីផ្អែមនេះ គឺទំពាំងមួយមានទម្ងន់ចាប់ពី១គីឡូទៅ៣គីឡូក្រាម មានរសជាតិផ្អែមឆ្ងាញ់ មានភាពងាយស្រួលពេលដាំស្លដោយមិនចាំបាច់រំងាស់ដូចទំពាំងខ្មែរយើងទេ។ ទំពាំងផ្អែមកំពុងពេញនិយមនៅប្រទេសកម្ពុជា ថែមទាំងលក់បានថ្លៃទៀតផង ដោយ១គីឡូក្រាម ថ្លៃពី៦០០០៛ទៅ១០០០០៛។

លោក កឺ កី ជាប្រជាពលរដ្ឋរស់នៅភូមិត្នោតដែលបានមកទទួលពូជឫស្សីទំពាំងផ្អែមក្នុងឱកាសនោះដែរ បានលើកឡើងថា លោកធ្លាប់តែដាំដើមឫស្សីខ្មែរតាមទម្លាប់តៗគ្នាមក ដោយមិនធ្លាប់ដាំដើមឫស្សីទំពាំងផ្អែមទេ ហើយក៏មិនដែលស្គាល់ដើមឫស្សីទំពាំងផ្អែមមានរូបរាង ទ្រង់ទ្រាយយ៉ាងណានោះដែរ។ ប៉ុន្តែពេលថ្មីៗនេះ ដោយសារក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាចុះមកផ្សព្វផ្សាយ និងចែកដើមឫស្សីទំពាំងផ្អែមដល់ប្រជាពលរដ្ឋក្នុងសហគមន៍របស់លោក ទើបលោកចាប់អារម្មណ៍ ហើយបានសម្រេចចិត្តដាំឫស្សីទំពាំងផ្អែមនេះសាកល្បងមើល៍សិន ប្រសិនបើទទួលជោគជ័យ លោកនឹងពង្រីកការដាំដុះឲ្យបានច្រើនថែមទៀត ដោយសារទំពាំងឫស្សីផ្អែមនេះងាយស្រួលដាំ មានរសជាតិឆ្ងាញ់ និងលក់បានថ្លៃទៀតផង។

ពូជឫស្សីទំពាំងផ្អែមនេះ អាជ្ញាធរជាតិអប្សរាធ្លាប់បានចែកជូនប្រជាសហគមន៍ដែលរស់នៅឧទ្យានអង្គរជាច្រើនលើកមកហើយ។ ជាក់ស្តែងចាប់តាំងពីខែ មិថុនា ឆ្នាំ២០១៦មក ពូជដើមឫស្សីទំពាំងផ្អែមចំនួន១៥០០ដើមហើយត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន២០ភូមិ មាន៤២៩គ្រួសារ ដើម្បីយកទៅដាំដុះក្នុងន័យជួយលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរឲ្យបានប្រសើរឡើងថែមទៀត។








ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
ដើមដំបូងមុន12345...376377បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
2113
ម្សិលមិញ
:
7300
សប្តាហ៍នេះ
:
02113
ខែនេះ
:
0160002
សរុប
:
014219857