NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 12 August 2016 04:19 PM Post By ៖ Apsara National Authority

អ្នកជំនាញខាងបេតិកភណ្ឌវប្បធម៌ ចំនួន១០រូប ដែលមាន២រូបមកពីប្រទេសនីមួយៗនៃប្រទេសទាំង៥នៅអាស៊ីអាគ្នេយ៍ ពោល គឺកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ព្រមទាំងប្រទេសឥណ្ឌូនេស៊ី បានមកជួបជុំគ្នាជាមួយអ្នកជំនាញ ជប៉ុន នៃសាកលវិទ្យាល័យសូហ្វីយ៉ា និងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា នៅតំបន់សៀមរាប-អង្គរ ដើម្បីពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្ស មរតកបេតិកភណ្ឌតាមរយៈសិក្ខាសាលាអន្តរជាតិ ដែលហៅថា “សិក្ខាសាលា ដើម្បី ស្វែង យល់បេតិកភណ្ឌវប្បធម៌តំបន់មេគង្គ”។

នៅក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ លោកសាស្រ្តាចារ្យ Ishizawa Yoshiaki តំណាងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ដែលជា អ្នកដឹកនាំរៀបចំកម្មវិធីនេះ បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានគាំទ្រ និងសហការគ្រប់បែបយ៉ាង ចំពោះកម្មវិធីនេះ ។ មិនតែប៉ុណ្ណោះ អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនអ្នកជំនាញផ្សេងៗ ចូលរួមដោយផ្ទាល់ ដើម្បីធ្វើបទបង្ហាញផ្តល់បទពិសោធន៍ដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះ ។ លោក សាស្រ្តាចារ្យ ក៏បានរំលេចឱ្យឃើញពីភាពជោគជ័យ ដែលសម្រេចបានលើការងារអភិរក្ស ជួសជុលប្រាង្គប្រាសាទ កន្លងមកធ្វើឱ្យអាជ្ញាធរជាតិអប្សរា មានសមត្ថភាពគ្រប់គ្រាន់ដើម្បីចែករំលែកបទពិសោធន៍ទាំងនេះ ដល់ប្រទេសផ្សេងៗ ទៀតក្នុងតំបន់ ក៏ដូចជាពិភពលោក ។ មិនតែប៉ុននោះ កម្ពុជាជាប្រទេសសម្បូរណ៍ដោយប្រាង្គប្រាសាទសិលា ដែល ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សក្នុងពិភពលោក ដូចនេះហើយសិក្ខាសាលាដែលបានរៀបចំក្នុងពេល នេះ ក៏ជាឱកាសល្អមួយបង្ហាញដល់អ្នកជំនាញក្នុងការស្វែងយល់បន្ថែមទៀត ដើម្បីយកជាគំរូទៅរៀបចំនៅតាមបណ្តា រមណីយដ្ឋានបេតិកភណ្ឌពិភពលោកនៅបណ្តាប្រទេសផ្សេងៗទៀត។

ជាកិច្ចស្វាគមន៍ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះសាកល វិទ្យាល័យសូហ្វីយ៉ា ជាពិសេសលោកសាស្រ្តាចារ្យ Ishizawa Yoshiaki ដែលតែងតែជួយលើកិច្ចការអភិរក្ស ជួសជុលប្រាង្គបា្រសាទក្នុង តំបន់អង្គរ ក៏ដូចជាការៀបចំឱ្យមានកម្មវិធីសិក្ខាសាលាក្នុងពេលនេះជាដើម។ ក្នុងនាម អាជ្ញាធរជាតិអប្សរា ឯកឧត្តម អគ្គនាយក ក៏បានទាញចំណាប់អារម្មណ៍សិក្ខាកាមដែលបានចូលជួបក្នុងឱកាសនេះ ឱ្យបានស្វែងយល់ពីការខិតខំរបស់អាជ្ញាធរជាតិអប្សរាពាក់ព័ន្ធនឹងកិច្ចការអភិរក្ស ជួសជុលបេតិកភណ្ឌ ជាពិសេសកិច្ច សហការអន្តរជាតិក្នុងរយៈពេលជាង២០ឆ្នាំ ជាមួយដៃគូរអន្តរជាតិនានា។ ក្នុងក្របខ័ណ្ឌកិច្ចសហការអន្តរជាតិ នេះហើយ គណៈកម្មការ អាយស៊ីស៊ី-អង្គរ ត្រូវបានទទួលស្គាល់ជាបន្តបន្ទាប់លើកឆាកអន្តរជាតិ និងប្រទេសមួយចំនួន ចាត់ទុក អាយស៊ីស៊ី-អង្គរ ជាគំរូក្នុងកិច្ចការអភិរក្ស ជួសជុល តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកផ្សេងៗ ទៀតដូចជា នៅប្រទេសស៊ីរី និងប្រទេសអាហ្គានីស្ថាន ជាដើម។

ឯកឧត្តម អគ្គនាយក ក៏បានជូនពរដល់អង្គសិក្ខាសាលាឱ្យទទួលជោគជ័យតាមផែនការ ហើយក៏បានសន្យា សហការ បញ្ជូនអ្នកជំនាញ ដើម្បីចូលរួម និងសម្របសម្រួលចំពោះគ្រប់កម្មវិធីដែលត្រូវចុះកម្មសិក្សា តាមបណ្តាប្រាង្គប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា នេះជាសិក្ខាសាលាលើកទី៥ហើយដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និង បណ្តុះបណ្តាលជនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានទីតាំងនៅតំបន់សៀមរាប-អង្គរ។ សិក្ខាសាលា ដែលមានរយៈពេល៨ថ្ងៃនេះ បានចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ សិក្ខាកាមដែលបានចូលរួម ទាំងអស់នឹងបានផ្លាស់ប្តូរព័ត៌មានទូទៅទាក់ទងនឹងបញ្ហារួមទាំងឡាយនៅតំបន់អាស៊ីអាគ្នេយ៍ មានដូចជា ភាពគំរាម គំហែងពីធម្មជាតិ ភាពទ្រុឌទ្រោមនៃគ្រឿងសំណង់ វិធីសាស្រ្តការពាររមណីយដ្ឋានប្រវត្តិសាស្រ្តជាដើម។










ក្នុងគោលបំណងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ ទេសភាព បរិស្ថាន ខាងលិចមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ និងលើកតម្លៃអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមស្ម័គ្រចិត្តពីបងប្អូនអាជីវករ សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ និងតូបលក់ដូរមួយចំនួនត្រូវបានរុះរើ។
តាមរបាយការណ៍នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានទទួលពាក្យ ស្នើសុំធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន៦៥ ករណី ក្នុងចំណោមសំណើទាំងនោះ។
ដើម្បីធានាដល់សុវត្ថិភាពប្រាសាទ ភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាព នៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដូចដែលមានភ្ជាប់ខាងក្រោម៖
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
FirstPrev12345...329330NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
3476
Yesterday
:
4114
This Week
:
125057
This Month
:
0242356
Total
:
011704952