ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចុះរុះរើសំណង់ខុសច្បាប់លើដីបុរីវប្បធម៌ និងទេសចរណ៍អង្គរ

បានផ្សាយនៅ ថ្ងៃទី 09 ខែ សីហា ឆ្នាំ2016 03:59 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ លោក គង់ មរកត ឧបការី និងប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំក្រុមការងារចម្រុះ ចុះទៅរុះរើ សំណង់ខុសច្បាប់ពីរកន្លែង ដែលសាងសង់លើដីបុរីវប្បធម៌ និងទេសចរណ៍អង្គរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅភូមិចុងកៅស៊ូ សង្កាត់ស្លកា្រម ក្រុងសៀមរាប ខេត្តសៀមរាប។

លោក គង់ មរកត បានមានប្រសាសន៍ឲ្យដឹងថា សំណង់ខុសច្បាប់ទាំងពីរនេះទី១គឺ ផ្ទះឈើប្រក់ស័ង្កសី មានទំហំ៣មx៣ម ដែលមានម្ចាស់ឈ្មោះ ព្រំ សុភណ្ឌ ភេទស្រី អាយុ៣៨ឆ្នាំ។ សំណង់ទី២គឺ រោងបាំងតង់មានទំហំ៥មx៦ម មានម្ចាស់ឈ្មោះ ដុស ខឿប ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើសែ្រ។ លោកបញ្ជាក់ថា សំណង់ទាំងពីរនេះបានសាងសង់លើដីរដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ហើយដែលបានដោះសា្រយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលរួចហើយ។

សូមបញ្ជាក់ថា ដីបុរីសណ្ឋាគារ និងទេសចរណ៍អង្គរ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៥មក ដែលមានទំហំផ្ទៃដីសរុប១០០៧ហិកតា។ នៅឆ្នាំ២០១៥ តាមរយៈអនុក្រឹត្យលេខ៥១ អនក្រ.បក និងអនុក្រឹត្យលេខ៥២ អនក្រ.បក រាជរដ្ឋាភិបាលកម្ពុជាសម្រេចកាត់ដីទំហំ២២៦,៩ហិកតា ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែង។ ថ្មីៗនេះ តាមរយៈអនុក្រឹត្យលេខ១៥៨ អនក្របក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីទាំងឡាយណាដែលមិនទាន់បានដោះស្រាយគោលនយោបាយរួចជូនទៅប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែង។ ដោយឡែក ដីដែលបានដោះស្រាយគោលនយោបាយរួចរាល់ហើយ ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរាដដែល៕


ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។
នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣:៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទ អង្គរវត្ត។ ហេតុការណ៍នេះ បានបណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖
ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0669
ម្សិលមិញ
:
6587
សប្តាហ៍នេះ
:
19837
ខែនេះ
:
0000669
សរុប
:
012770101