ព័ត៌មានថ្មីៗ

អ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាកំពុងជួសជុលចម្រឹងបង្អួច នៅប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 20 ខែ កក្កដា ឆ្នាំ2016 02:19 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមអ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណ វិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគម្រោងជួសជុលចម្រឹងបង្អួចនៅរោងទងទី២ផ្នែក ខាងជើងនៃប្រាសាទអង្គរវត្ត។ ជាទូទៅស្ថានភាពចម្រឹងបង្អួចទាំងអស់នៅប្រាសាទអង្គរវត្ត ពុំមានភាពរឹងមាំល្អឡើយ ចម្រឹងខ្លះពុកផុយនិងសឹករិចរិលដោយអន្លើៗ ឯខ្លះទៀតបានបាក់ និងបាត់បង់ទាំងស្រុង។ ក្នុងដំណាក់កាលដំបូងនៃការសិក្សាលើស្ថានភាពចម្រឹងបង្អួចនៅរោង ទងទី២ផ្នែកខាងក្នុងគឺមានសរុបចំនួន១៤៩ស៊ុមស្មើនឹង១០៣៩ចម្រឹង ក្នុងនោះបានបង្ហាញពី ការខូចខាតខ្លាំងប្រមាណ២១% ខូចខាតមធ្យម ១៦% និងខូចតិចតួចចំនួន៣៩%។

ចំរឹងបង្អួចចំនួន០១ដើមស្ថិតនៅរោងទងទី២ផ្នែកខាងជើងក្បែររួតបាកានបានធ្លាក់បាក់ កាលពីពាក់កណ្តាលឆ្នាំ២០១៥កន្លងទៅ ដោយមូលហេតុនៃការវិវត្តន៍តាមធម្មជាតិរបស់ថ្ម និង ចម្រឹងបង្អួច០១ទៀតស្ថិតនៅរងទី២ផ្នែកខាងត្បូងបានធ្លាក់បាក់ដែលបង្កឡើងដោយភ្ញៀវទេសចរ។

ដើម្បីអភិរក្សប្រាង្គប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភលោក អ្នកជំនាញវ័យក្មេង ផ្នែកកិច្ចការអភិរក្សថ្មចំនួន១៩នាក់មកពីនាយកដ្ឋាននានានៃអាជ្ញាធរអប្សរា និងអាជ្ញាធរព្រះ វិហារ បានទទួលការបណ្តុះបណ្តាលពីសាកលវិទ្យាល័យប៉ាឡែមរបស់ប្រទេសអ៊ីតាលី ដោយ មានកិច្ចសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ក្នុងគម្រោងជួសជុលពង្រឹងចម្រឹងបង្អួចនៅប្រាសាទអង្គរវត្តនេះ លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៅថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានលើកឡើងថា ដោយមើលឃើញតាមរយ:ការសិក្សាអំពីស្ថានភាពកំពុងទ្រុឌទ្រោមនៃចម្រឹងបង្អួចទាំងអស់នៅប្រាសាទអង្ករវត្តដែលប្រឈមនឹងគ្រោះថ្នាក់នាបច្ចុប្បន្ន គួបផ្សំនឹងមានការធ្លាក់បាក់បែកចម្រឹងបង្អួចមួយចំនួនកន្លងទៅ ទើបនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរអប្សរា ផ្តើមនូវការសិក្សា ហើយបានអនុវត្តជាគម្រោងនេះឡើងដោយមានការចូលរួមពីអ្នកកបច្ចេកទេសផ្នែកអភិរក្សថ្មដែលធ្លាប់បានទទួលការបណ្តុះបណ្តាលកន្លងមក។

អ្នកបច្ចេកទេសអភិរក្សថ្ម លោក សយ សុភារិន្ធ បានពន្យល់ថា ការជួសជុលចម្រឹង បង្អួចដែលកំពុងអនុវត្តនេះត្រូវចំណាយពេលប្រហែល៦ខែទើបបញ្ចប់ ក្នុងនោះមានកិច្ចការ សម្អាតជាតិស្លែ សំអាតជាតិអំបិលលើផ្ទៃថ្ម និងពង្រឹងសាច់ថ្មឡើងវិញដើម្បីទប់ស្កាត់ការរបេះ ធ្លាក់បន្តទៀត។ ការជួសជុលថ្មត្រូវប្រើពេលវេលាសន្សឹមៗតាមដំណាក់កាលនៃបច្ចេកទេស និមួយៗ។ សកម្មភាពជួសជុលពេលនេះគឺជាជំហានទី១សម្រាប់ការងារជួសជុលចម្រឹងបង្អួច នៅប្រាសាទអង្គរវត្តដែលបានធ្វើឡើងលើស៊ុមបង្អួចំនួន៦ស៊ុម ក្នុងនោះមានចម្រឹងបង្អួចចំនួន ៣៤ចម្រឹងត្រូវបានទទួលការជួសជុលពង្រឹងឡើងវិញ។

សម្រាប់ដំណាក់កាលបន្ទាប់ក្រុមការងារនឹងគ្រោងបន្តជួសជុលចម្រឹងបង្អួចនៅរោងទងទី២ ដែលតាមការប៉ាន់ស្មានត្រូវប្រើចំណាយពេលជួសជុលចំនួន១២ខែ។




















ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ការលើកកម្ពស់ហេដ្ឋារចនាសម្ពន្ធប្រព័ន្ធបង្ហូរទឹកនៅក្នុងរមណីយដ្ឋានអង្គរ ជាភារកិច្ចប្រចាំថ្ងៃរបស់ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ដើម្បីសម្អាតប្រព័ន្ធលូ កុំឱ្យមានការកកស្ទះដោយសំរាម ស្តារកំណកដីដែលហូរចូលតាមទឹក និងជួសជុលលូដែលបាក់បែកខូចខាត។
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទ្រកោសា បានស្ម័គ្រព្រះទ័យប្រគល់ថ្មបុរាណចំនួន៣ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ ដោយមានការចូលរួមពីពុទ្ធបរិស័ទ និងនគរបាលបេតិកភណ្ឌផង។
បច្ចុប្បន្នបរិវេណខាងលិចប្រាសាទអង្គរវត្តបានប្រែមុខមាត់ជាខ្លាំង លម្អដោយផ្កា សួនស្មៅពណ៌បៃតង និងដើមឈើជាច្រើនដើម។ ចំណែកទីលានបដិសណ្ឋារកិច្ច អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកសាងសង់អគារផ្តល់ព័ត៌មាន អគារសង្គ្រោះបឋម និងអគារផ្សេងៗទៀតដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិកម្រិតស្តង់ដារអន្តរជាតិ ដែលគ្រោងនឹងបញ្ចប់ការជួសជុលទាំងស្រុងនាពាក់កណ្តាលឆ្នាំ២០២១ខាងមុខ។
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
12177
ម្សិលមិញ
:
127742
សប្តាហ៍នេះ
:
12178
ខែនេះ
:
0666074
សរុប
:
013648388