NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 20 July 2016 02:19 PM Post By ៖ Apsara National Authority

ក្រុមអ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណ វិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគម្រោងជួសជុលចម្រឹងបង្អួចនៅរោងទងទី២ផ្នែក ខាងជើងនៃប្រាសាទអង្គរវត្ត។ ជាទូទៅស្ថានភាពចម្រឹងបង្អួចទាំងអស់នៅប្រាសាទអង្គរវត្ត ពុំមានភាពរឹងមាំល្អឡើយ ចម្រឹងខ្លះពុកផុយនិងសឹករិចរិលដោយអន្លើៗ ឯខ្លះទៀតបានបាក់ និងបាត់បង់ទាំងស្រុង។ ក្នុងដំណាក់កាលដំបូងនៃការសិក្សាលើស្ថានភាពចម្រឹងបង្អួចនៅរោង ទងទី២ផ្នែកខាងក្នុងគឺមានសរុបចំនួន១៤៩ស៊ុមស្មើនឹង១០៣៩ចម្រឹង ក្នុងនោះបានបង្ហាញពី ការខូចខាតខ្លាំងប្រមាណ២១% ខូចខាតមធ្យម ១៦% និងខូចតិចតួចចំនួន៣៩%។

ចំរឹងបង្អួចចំនួន០១ដើមស្ថិតនៅរោងទងទី២ផ្នែកខាងជើងក្បែររួតបាកានបានធ្លាក់បាក់ កាលពីពាក់កណ្តាលឆ្នាំ២០១៥កន្លងទៅ ដោយមូលហេតុនៃការវិវត្តន៍តាមធម្មជាតិរបស់ថ្ម និង ចម្រឹងបង្អួច០១ទៀតស្ថិតនៅរងទី២ផ្នែកខាងត្បូងបានធ្លាក់បាក់ដែលបង្កឡើងដោយភ្ញៀវទេសចរ។

ដើម្បីអភិរក្សប្រាង្គប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភលោក អ្នកជំនាញវ័យក្មេង ផ្នែកកិច្ចការអភិរក្សថ្មចំនួន១៩នាក់មកពីនាយកដ្ឋាននានានៃអាជ្ញាធរអប្សរា និងអាជ្ញាធរព្រះ វិហារ បានទទួលការបណ្តុះបណ្តាលពីសាកលវិទ្យាល័យប៉ាឡែមរបស់ប្រទេសអ៊ីតាលី ដោយ មានកិច្ចសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ក្នុងគម្រោងជួសជុលពង្រឹងចម្រឹងបង្អួចនៅប្រាសាទអង្គរវត្តនេះ លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៅថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានលើកឡើងថា ដោយមើលឃើញតាមរយ:ការសិក្សាអំពីស្ថានភាពកំពុងទ្រុឌទ្រោមនៃចម្រឹងបង្អួចទាំងអស់នៅប្រាសាទអង្ករវត្តដែលប្រឈមនឹងគ្រោះថ្នាក់នាបច្ចុប្បន្ន គួបផ្សំនឹងមានការធ្លាក់បាក់បែកចម្រឹងបង្អួចមួយចំនួនកន្លងទៅ ទើបនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរអប្សរា ផ្តើមនូវការសិក្សា ហើយបានអនុវត្តជាគម្រោងនេះឡើងដោយមានការចូលរួមពីអ្នកកបច្ចេកទេសផ្នែកអភិរក្សថ្មដែលធ្លាប់បានទទួលការបណ្តុះបណ្តាលកន្លងមក។

អ្នកបច្ចេកទេសអភិរក្សថ្ម លោក សយ សុភារិន្ធ បានពន្យល់ថា ការជួសជុលចម្រឹង បង្អួចដែលកំពុងអនុវត្តនេះត្រូវចំណាយពេលប្រហែល៦ខែទើបបញ្ចប់ ក្នុងនោះមានកិច្ចការ សម្អាតជាតិស្លែ សំអាតជាតិអំបិលលើផ្ទៃថ្ម និងពង្រឹងសាច់ថ្មឡើងវិញដើម្បីទប់ស្កាត់ការរបេះ ធ្លាក់បន្តទៀត។ ការជួសជុលថ្មត្រូវប្រើពេលវេលាសន្សឹមៗតាមដំណាក់កាលនៃបច្ចេកទេស និមួយៗ។ សកម្មភាពជួសជុលពេលនេះគឺជាជំហានទី១សម្រាប់ការងារជួសជុលចម្រឹងបង្អួច នៅប្រាសាទអង្គរវត្តដែលបានធ្វើឡើងលើស៊ុមបង្អួចំនួន៦ស៊ុម ក្នុងនោះមានចម្រឹងបង្អួចចំនួន ៣៤ចម្រឹងត្រុវបានទទួលការជួសជុលពង្រឹងឡើងវិញ។

សម្រាប់ដំណាក់កាលបន្ទាប់ក្រុមការងារនឹងគ្រោងបន្តជួសជុលចម្រឹងបង្អួចនៅរោងទងទី២ ដែលតាមការប៉ាន់ស្មានត្រូវប្រើចំណាយពេលជួសជុលចំនួន១២ខែ។




















នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
FirstPrev12345...355356NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
11
Today
:
2840
Yesterday
:
7620
This Week
:
43495
This Month
:
0138174
Total
:
012907606