NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 19 July 2016 03:02 PM Post By ៖ Apsara National Authority
នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំនាមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងក្រុមការងារ បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូនៃអង្គការមូលនិធិ Three Hearts Foundation របស់ប្រទេសជប៉ុន ដែលដឹកនាំដោយកញ្ញា Hisae Arai អតីតកញ្ញាឯកប្រទេសជប៉ុន ឆ្នាំ២០១១ និងជានាយកគ្រប់គ្រងទូទៅ។

ខ្លឹមសារនៃកិច្ចពិភាក្សា គឺខាងមូលនិធិ Three Hearts Foundation មានបំណងរៀបចំកម្មវិធីអប់រំបរិស្ថាន ដើម្បីបង្កើនការយល់ដឹងពីអនាម័យសាធារណៈ និងកិច្ចការពារបរិស្ថានដល់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរ ដែលបានមកទស្សនាតំបន់បេតិកភណ្ឌដ៏ល្បីរបស់ពិភពលោក និងខេត្តសៀមរាបទាំងមូល។ បើតាមការគ្រោងទុក កម្មវិធីនេះនឹងត្រូវរៀបចំឡើងនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៦ខាងមុខ ក្នុងតំបន់ឧទ្យានអង្គរ។ សកម្មភាពដែលនឹងត្រូវរៀបចំនេះ មានការសម្ដែងសិល្បៈដោយកញ្ញាឯកមកពីប្រទេសជប៉ុន ការបង្ហាញម៉ូតដោយប្រើប្រាស់សម្លៀកបំពាក់កែច្នៃប្រើប្រាស់ឡើងវិញ ជាពិសេសគឺសកម្មភាពអប់រំដើម្បីរក្សាបរិស្ថានស្អាត និងការទុកដាក់សំរាមឲ្យបានសមស្រប។

ជាកិច្ចឆ្លើយតប ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងនូវការគាំទ្រ និងសូមឲ្យក្រុមប្រតិភូបន្តកិច្ចសហការជាមួយក្រុមការងារអាជ្ញាធរជាតិអប្សរាជាបន្តទៀត ដើម្បីឲ្យសកម្មភាពនេះទទួលបានជោគជ័យ។ ឯកឧត្តមក៏បានសម្ដែងនូវក្ដីរីករាយចំពោះសកម្មភាពនេះ ហើយក៏បានជម្រាបជូនដល់គណៈប្រតិភូឲ្យបានដឹងអំពីការដាក់ឲ្យអនុវត្តក្រមប្រតិបត្តិអង្គរនាពេលកន្លងមក ដែលក្នុងនោះសកម្មភាពអប់រំផ្សេងៗក៏បានរំលេចឡើង ដោយរួមទាំងកិច្ចការពារបរិស្ថាន និងអនាម័យក្នុងរមណីយដ្ឋានអង្គរផងដែរ។ ម្យ៉ាងទៀត ដោយកិច្ចប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរានិងវិស័យឯកជនផ្សេងៗកន្លងមកទទួលបានជោគជ័យ ទើបធ្វើឲ្យតំបន់អង្គរក្លាយជាគោលដៅទេសចរណ៍ដ៏ល្បី ហើយទទួលបាននូវការទាក់ទាញដ៏ខ្លាំងក្លាបំផុត។

សកម្មភាពដែលគ្រោងនឹងរៀបចំនេះ គឺជាគំនិតដ៏ល្អបន្ថែមទៀត ដើម្បីផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជននិងកុមារឱ្យបានយល់ដឹងកាន់តែច្រើន ក៏ដូចជាចូលរួមសកម្មភាពឱ្យបានទាំងអស់គ្នា ដើម្បីទទួលបានជោគជ័យជាបន្តទៀត។ មិនតែប៉ុណ្ណោះ ក្នុងសកម្មភាពដែលផ្តោតលើកិច្ចការពារបរិស្ថាននេះផងដែរ អាជ្ញាធរជាតិអប្សរាក៏ទទួលបាននូវវិញ្ញាបនបត្រ ISO 14001 ផ្នែកបរិស្ថាន ពីស្ថាប័នធានាគុណភាពនៃប្រទេសជប៉ុនលើកិច្ចការគ្រប់គ្រងបរិស្ថានក្នុងតំបន់ឧទ្យានអង្គរបានយ៉ាងល្អប្រសើរទៀតផង៕






 
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
FirstPrev12345...355356NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
1462
Yesterday
:
7094
This Week
:
23891
This Month
:
0118570
Total
:
012888002