NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 13 July 2016 01:36 PM Post By ៖ Apsara National Authority
កញ្ចប់គាំពារសុខុមាលភាពមាតានិងទារកចំនួន៧៦ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទូកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងលោកជំទាវ ត្រូវបានយកទៅចែកជូនស្ត្រីសម្រាលកូនហើយចំនួន៧៦នាក់ នៅឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង និងឃុំលាងដៃ ស្រុកអង្គរធំ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

ពិធីចែកកញ្ចប់គាំពារសុខុមាលភាពមាតានិងទារកនៅស្រុកប្រាសាទបាគង មាន២៨កញ្ចប់ ដឹកនាំដោយឯឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងនៅឃុំលាងដៃ មានចំនួន៤៨កញ្ចប់ ដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយរងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា រួមនឹងប្រធានភូមិ ព្រមទាំងសហការីជាច្រើននាក់ទៀត។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម សុខ លក្ខិណា បានលើកឡើងថា ការចែកកញ្ចប់គាំពារសុខុមាលភាពមាតានិងទារក រួមទាំងថវិកាមួយចំនួនផងនោះ គឺជាការរួមចំណែករបស់អាជ្ញាធរជាតិអប្សរា ក្នុងការសម្រាលបន្ទុកដល់ប្រជាជនក្នុងតំបន់អង្គរដែលខ្លះជាអ្នកក្រីក្រ ក៏ដូចជាការលើកទឹកចិត្ត និងជាដៃគូក្នុងការការពារ ថែរក្សាសម្បត្តិដូនតាក្នុងតំបន់អភិរក្សនេះឱ្យបានគង់វង្ស។ ការចែកអំណោយនេះមិនប្រកាន់មានក្រ គណបក្សនយោបាយអ្វីឡើយ គ្រប់គ្នានៅក្នុងតំបន់អង្គគឺទទួលបានស្មើគ្នាឱ្យតែរាយណ៍ជូនមេភូមិមេឃុំដើម្បីផ្តល់ដំណឹងមកអាជ្ញាធរជាតិអប្សរា។ ឯកឧត្តមក៏បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរាផងដែរចំពោះបងប្អូនក្នុងតំបន់អង្គរទាំងអស់ សូមបន្តជួយថែរក្សានិងសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីអភិវឌ្ឍន៍តំបន់អង្គរប្រកប ដោយចីរភាព។

បន្ថែមពីនោះ ឯកឧត្តម ហង់ ពៅ ក៏បានផ្សព្វផ្សាយស្តីពីច្បាប់ការពារបេតិកភណ្ឌនិងតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិអប្សរាចំពោះប្រជាជននិងបុរាណដ្ឋាននៅលើទឹកដីអង្គរផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា អ្នកជំនាន់ក្រោយគឺសំខាន់ណាស់សម្រាប់តំបន់អង្គរ ព្រោះពួកគេអាចនឹងក្លាយអ្នកដឹកនាំ ជាអ្នកជំនាញការជួសជុលណាមួយក្នុងបុរាណដ្ឋាននាថ្ងៃអនាគត ពួកគេត្រូវមានតួនាទីថែរក្សា ការពារ និងគ្រប់គ្រងតំបន់អង្គរជំនួសមនុស្សចាស់។ ឯកឧត្តមក៏បានសំណូមពរឱ្យប្រជាជនក្នុងតំបន់អង្គរចូលរួមជួយលើកតម្លៃ ឈ្វេងយល់ពីអាជ្ញាធរជាតិអប្សរាឱ្យបានច្រើនទាំងផ្នែកសាងសង់ ការថែរក្សាមរតកវប្បធម៌ផ្សេងៗតាមរយៈក្រុមការងារ ចៀសវាងការជឿលើពាក្យឃោសនាដែលមិនមានមូលដ្ឋានច្បាស់លាស់ ពិសេសត្រូវផ្តល់ដំណឹងឱ្យបានទាន់ពេលវេលាដល់ក្រុមការងារនៅពេលជួបហានិភ័យអ្វីមួយ។

គួរបញ្ជាក់ផងដែរថា បើគិតចាប់ពីខែតុលា ឆ្នាំ២០១៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ការចែកកញ្ចប់គាំពារសុខុមាលភាពមាតានិងទារកបានចំនួន១០៧៩កញ្ចប់ហើយ រួមទាំងថវិកាជាច្រើន ដែលសុទ្ធតែជាថវិកាផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទូកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងលោកជំទាវ។ ទន្ទឹមនឹងការចែកកញ្ចប់គាំពារសុខុមាលភាពមាតានិងទារក អាជ្ញាធរជាតិអប្សរាក៏មានផ្តល់សេវាសាធារណៈដោយផ្ទាល់ដល់ប្រជាជនលើផ្នែកសាងសង់តូចតាច និងរុះរើផងដែរ ដោយមិនចាំបាច់ឱ្យប្រជាជនឡើងមកសុំដល់មជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ ក្រៅពីនោះ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់និងរួមចំណែកលើកតម្លៃក្នុងការថែរក្សាមរតកដូនតាជាមួយប្រជាជន ពិសេសគឺចូលរួមថែរក្សាបេតិកភណ្ឌរស់ មនុស្សក្នុងតំបន់អង្គរទាំងការរស់នៅ ការបង្កើតមុខរបរ សុខភាព ជំនាញការងារ ការសង្គ្រោះបឋមដល់បងប្អូនដែលជួបការលំបាកនានាក្នុងតំបន់អង្គរផងដែរ៕










ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាមួយចំនួនផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ១១គ្រួសារ ដែលស្ថិតនៅក្នុងភូមិចំនួន៥ មាន ភូមិដូនឪ ភូមិសំរោង ភូមិតាប្រុក ភូមិលាងដៃ និងភូមិភ្លង់ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ខែមិនថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។
រដូវភ្លៀងបានចូលមកដល់ ភ្លៀងលាយឡំនឹងខ្យល់ព្យុះតូចធំបក់មកប៉ះតំបន់អង្គរជាញឹកញាប់ ដែលបានបណ្តាលឲ្យមានឈើមួយចំនួនបានបាក់មែក ដួលរលំដើមជាបន្តបន្ទាប់។ ដើម្បីបញ្ជៀសហានិភ័យជាយថាហេតុ ដែលបណ្តាលមកពីការបាក់មែកឈើ និងរលំដើមឈើមកប៉ះប្រាសាទ និងអ្នកធ្វើដំណើរទស្សនានោះ ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាកំពុងតែបង្កើនការត្រួតពិនិត្យដើមឈើ ដែលស្ថិតនៅតាមដងផ្លូវសាធារណៈ ផ្លូវវង់ទស្សនាចរ និងដើមឈើដែលស្ថិតនៅកៀកនឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋាននានា។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិកុមារពិភពលោក ០១ មិថុនា នៅភូមិធម្មជាតិរុនតាឯកជាលើកទី១។
អាជ្ញាធរជាតិអប្សរាដោយសហការជាមួយសាកលវិទ្យាល័យស៊ីដនី នឹងរៀបចំធ្វើបទបង្ហាញស្តីពីលទ្ធផលកំណាយស្រាវជ្រាវជាបឋមមួយ នៅភាគអាគ្នេយ៍ក្នុងប្រាសាទអង្គរវត្ត ដោយផ្តោតសំខាន់លើការតាំងទីលំនៅរស់នៅរបស់ប្រជាជននាសម័យអង្គរ ដោយលោកស្រីបណ្ឌិត Alison Carter នៅថ្ងៃសុក្រទី១០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩:០០ នាទីព្រឹក នៅសាលសិក្សាលលៃនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ-អាជ្ញាធរជាតិអប្សរា។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
12
Today
:
20357
Yesterday
:
14427
This Week
:
77413
This Month
:
0235302
Total
:
014295157