NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 11 July 2016 08:49 AM Post By ៖ Apsara National Authority
ក្រុមការងារអភិរក្សប្រាសាទបេងមាលានៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានរបស់អាជ្ញាធរជាតិអប្សរា បានចុះសម្អាតប្រាសាទបន្ទាយក្បាលទឹកឬប្រាសាទតាគង់ ដែលមានទីតាំងនៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីការពាររចនាសម្ពន្ធប្រាសាទនិងសោភ័ណភាពនៃប្រាសាទ។

តាមការបញ្ជាក់ពីលោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានប្រាប់នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ថា៖ ការងារសម្អាតប្រាសាទនៅតំបន់បេងមាលា យើងធ្វើជាប្រចាំគ្រប់ប្រាសាទ ផ្លូវបុរាណ ស្ពានទាំងអស់ មិនចំពោះតែប្រាសាទតាគង់ហ្នឹងទេ ពិសេសគឺរដូវវស្សា ព្រោះកូនរុក្ខជាតិតូចធំដុះលូតលាស់លឿន ដូច្នេះត្រូវកាត់មែកឬដកចោលវាឱ្យទាន់ពេលវេលា ដើម្បីបង្ការកុំឱ្យមានហានិភ័យដល់តួប្រាសាទទាំងមូល។ ម្យ៉ាងទៀតក៏ដើម្បីឱ្យប្រាសាទ មានភាពស្រស់ស្អាតផងដែរ ហើយការងារសម្អាតប្រាសាទតាគង់នេះនឹងបញ្ចប់នៅថ្ងៃទី១១ខាងមុខនេះ ដោយប្រើកម្លាំងកម្មករ៩នាក់។

លោក រដ្ឋា បន្តទៀតថា៖ រាល់ពេលចុះទៅសម្អាតម្តងៗ យើងមានបុគ្គលិកបច្ចេកទេសខាងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាពីរនាក់ ដែលមានជំនាញខាងមើលហានិភ័យនិងលំងាកនៃប្រាសាទទៅជាមួយនឹងក្រុមកម្មករដែរ ដើម្បីមើលថាប្រាសាទមានគ្រោះថ្នាក់ឬអត់ ហើយធ្វើរបាយការណ៍ឱ្យខាងនាយកដ្ឋានទៅទល់ទ្រនិងសង្គ្រោះប្រាសាទបានទាន់ពេលវេលា៕








កម្មវិធី "អង្គរ និងលើសពីនេះ..." គឺជាកិច្ចសហការថ្មីមួយរវាងអាជ្ញាធរជាតិអប្សរានិងសារព័ត៌មានអេឡិចត្រូនិចថ្មីៗក្នុងការរៀបចំឯកសារទាំងភាសាជាតិនិងបរទេសដើម្បីផ្សព្វផ្សាយមិនត្រឹមតែអំពីកិច្ចអភិរក្ស អភិវឌ្ឍន៍ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែរួមមានអាថ៌កំបាំងជាច្រើនដែលមានតម្លៃជាបេតិកភណ្ឌអរូបីនៅក្នុងរមណីយដ្ឋានអង្គរដែរ។ ឯកសារទាំងនេះមានចរិតជាប្រវត្តិសាស្ត្រផង និងមានចរិតបច្ចុប្បន្នភាពផងដែលធ្វើឲ្យអ្នកទស្សនាអាចស្វែងយល់មួយផ្នែកអំពីខ្លឹមសារនៃប្រវត្តិសាស្ត្រពាក់ព័ន្ធ និងប្រៀបធៀបទៅនឹងទិដ្ឋភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
FirstPrev12345...355356NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
7804
Yesterday
:
9079
This Week
:
07804
This Month
:
0161313
Total
:
012930745