NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 11 July 2016 08:30 AM Post By ៖ Apsara National Authority

ស្ពានតាអោង គឺជាស្ពានបុរាណមួយវែងជាងគេក្នុងចំណោមស្ពានទាំង ១៤ ដែលស្ថិតនៅភូមិកំបោរអ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប តាមបណ្តោយផ្លូវបេងពីអង្គរទៅបាកាន (ប្រាសាទព្រះខ័នកំពង់ស្វាយ) កសាងឡើងក្នុងចុងសតវត្សទី១២ ដើមសតវត្សទី១៣ដែលគ្រឹះនិងតួរបស់វាធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃថ្មភក់ មានបណ្តោយប្រវែង ៧៧ម៉ែត្រ ទទឹង១៣ម៉ែត្រនិងកម្ពស់៦ម៉ែត្រ។

លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានអភិរក្សក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា បច្ចុប្បន្ន ស្ពានបុរាណនេះកំពុងទ្រុឌទ្រោមយ៉ាងខ្លាំងដែលបណ្តាលមកពីអាយុកាលផងនិងធម្មជាតិផង។ ជាពិសេសនៅរដូវវស្សា ទឹកតែងតែហូរនាំកម្ទេចកម្ទីនិងកំណាត់ឈើធំៗពីខាងលើធ្វើឲ្យកកស្ទះរន្ធតាដេវ និងបុកតួស្ពាន បណ្តាលឲ្យតួស្ពានផ្នែកខាងជើងទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយដល់បេតិកភណ្ឌជាតិនេះ យើងបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិរក្សនិងថែទាំមានដូចជា ការដាំបង្គោលទប់ស្កាត់មិនឲ្យរថយន្តធុនធ្ងន់ឆ្លងកាត់ ពោលគឺអនុញ្ញាតឲ្យរថយន្តធុនតូចចំណុះត្រឹមតែ៣តោនឆ្លងកាត់ប៉ុណ្ណោះ។

លោកបានបន្តឲ្យដឹងទៀតថា ជាមួយគ្នានេះដែរ នៅរៀងរាល់ខែក្រុមការងារអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ តែងតែចុះទៅធ្វើការសម្អាតជាប្រចាំនូវស្ពានបុរាណដែលស្ថិតនៅតាមបណ្តោយផ្លូវបេងពីប្រាសាទបេងមាលា ទៅដល់ទីប្រជុំជនខ្វាវ និងស្ពានបុរាណ១១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ពីបាគងទៅដល់កំពង់ក្តីដូចជាសម្អាតកម្ទេចកម្ទីនិងកំណាត់ឈើដែលតែងតែកកស្ទះចរន្តទឹកហូរនៅតាមរន្ធតាដេវ កាត់សម្អាតកូនរុក្ខជាតិដែលដុះនៅក្បែរនិងលើតួស្ពានបុរាណ និងចាក់ដីបំពេញក្រឡុកការពារការហូរច្រោះ។ល។ ក្នុងគោលបំណងអភិរក្សនិងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិនិងដើម្បីបម្រើដល់វិស័យទេសចរណ៍ផងដែរ៕








ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
FirstPrev12345...393394NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
16
Today
:
59084
Yesterday
:
61021
This Week
:
199703
This Month
:
0503211
Total
:
014946052