NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 07 July 2016 03:52 PM Post By ៖ Apsara National Authority
វត្តមានរបស់សត្វទោចម្កុដ ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក ហើយត្រូវអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) យកមកព្រលែងនៅក្នុងរមណីយដ្ឋានអង្គរ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥ ឥឡូវនេះបង្កើតបានកូន២ក្បាលហើយ។

ទោចម្កុដមួយគូដែលបានព្រលែងកាលពីឆ្នាំ២០១៣បង្កើតបានកូនមួយក្បាល ដែលបច្ចុប្បន្នមានអាយុ១ឆ្នាំហើយ។ ចំណែកមួយគូទៀត ដែលទើបតែព្រលែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ក៏បង្កើតបានកូនមួយក្បាលដែរ ហើយទើបតែមានអាយុ១ខែប៉ុណ្ណោះ។

ដូច្នេះ រមណីយដ្ឋានអង្គរដែលជាដួងព្រលឹងជាតិ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងទទួលបានស្តាប់នូវសំឡេងដ៏ពីរោះ និងលន្លង់លន្លោចបន្ថែមទៀតបន្ទាប់ពីការបាត់វត្តមានរបស់សត្វទោចនេះអស់ជិត១សតវត្សកន្លងមក។

គួររំឭកថា តាមការសិក្សាជំរឿនសត្វព្រៃកន្លងមក រមណីយដ្ឋានអង្គរធ្លាប់មានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ ដោយឡែក សត្វព្រៃប្រភេទទោចម្កុដនេះក៏ធ្លាប់មានវត្តមានក្នុងតំបន់អង្គរផងដែរ ប៉ុន្តែក្នុងចន្លោះនៃសង្រ្គាមស៊ីវិលមកដល់ពេលបច្ចុប្បន្ននេះ ពួកទោចបានស្លាប់ផុតពូជពីព្រៃនេះទៅហើយ។ ក្នុងគម្រោងស្តារឡើងវិញនូវព្រៃឈើ និងសត្វព្រៃក្នុងឧទ្យានអង្គរ អាជ្ញាធរជាតិគ្រោងនឹងនាំយកប្រភេទសត្វកម្រផ្សេងៗ មកព្រលែងក្នុងព្រៃអង្គរឲ្យបានច្រើន ដើម្បីលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិ ក្នុងតំបន់អង្គរ ឲ្យកាន់តែវិសេសវិសាលថែមទៀត៕








នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
នារសៀលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សានិងពិនិត្យពង្រាងផែនការមេវិស័យទេសចរណ៍។
ព្រៃឈើ គឺផ្នែកមួយដ៏សំខាន់ក្នុងរមណីយដ្ឋានអង្គរ និងបានបំពេញតួនាទីស្នូលក្នុងការបង្កើនគម្របព្រៃឈើ បរិស្ថាន និងអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងន័យនេះ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ឈ្មោះ ឡាយ ពិសិដ្ឋ ត្រូវបានលុបឈ្មោះចេញពីបុគ្គលិករបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ដោយមូលហេតុប្រព្រឹត្តកំហុសធ្ងន់ធ្ងរ៕
FirstPrev12345...328329NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
2421
Yesterday
:
17878
This Week
:
105261
This Month
:
0222560
Total
:
011685156