ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានាំយកអង្ករទៅប្រគេនព្រះសង្ឃវត្តព្រះឥន្ទកោសា

បានផ្សាយនៅ ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ2016 01:57 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិ និងមន្រ្តី/បុគ្គលិកនៃ អាជា្ញធរជាតិអប្សរាបាននាំយកអង្ករ១០ការុង និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្តព្រះឥន្ទកោសាស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លកា្រម ក្រុង-ខេត្តសៀមរាបកំពុងជួបប្រទះការខ្វះខាតចង្ហាន់។

នៅក្នុងឱកាសនោះ ឯកឧត្តម ខូយ គឹមទួ បានមានប្រសាសន៍ថាដោយឯកឧត្តមអគ្គនាយកមើលឃើញអំពីការខ្វះខាតចង្ហាន់របស់ព្រះសង្ឃ ដែលកំពុងគង់នៅក្នុងវត្តព្រះឥន្ទកោសាដើម្បីបដិបត្តិធម៌និងបន្តការសិក្សារៀនសូត្រតទៅទៀត ទើបឯកឧត្តមអគ្គនាយកបានណែនាំឲ្យឯកឧត្តម និងមន្រ្តី/បុគ្គលិកអាជ្ញាធរជាតិអប្សរានាំយកអង្ករ និងបច្ច័យដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវទៅប្រគេនព្រះសង្ឃដើម្បីជួយសម្រួលការខ្វះខាតរបស់ព្រះសង្ឃ។

ឯកឧត្តមបានមានប្រសាសន៍បន្តថាថ្វីដ្បិតអង្ករ១០ការុង និងបច្ច័យមួយចំនួននេះមិនអាចជួយដោះស្រាយបញ្ហាខ្វះខាតបាន១០០%មែន ប៉ុន្តែវាក៏អាចជួយដោះស្រាយបញ្ហាខ្វះខាតចង្ហាន់នាពេលនេះបានមួយគ្រាដែរ។​

ព្រះអង្គ មាន សុមេធ គ្រូសូត្រស្តាំ តំណាងលោកគ្រូចៅអធិការបានមានថេរដីកាក្នុងឱកាសទទួលអង្ករនិងបច្ច័យថា វត្តនេះមានព្រះសង្ឃ៧០អង្គ ដូនជី៣៦នាក់ និងសិស្សនិស្សិត៥០នាក់គង់នៅ និងស្នាក់នៅដើម្បីបដិបត្តិធម៌និងបន្តការសិក្សារៀនសូត្រតទៅទៀតនោះ។ ហេតុនេះទើបនាំឲ្យជួបបញ្ហាខ្វះខាតចង្ហាន់កើតឡើងយ៉ាងនេះ។

ព្រះអង្គមានថេរដីកាបន្តថា ព្រះអង្គពិតជាមានព្រះទ័យត្រេកអរខ្លាំងណាស់និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរា​ ជាពិសេស​ឯកឧត្តមបណ្ឌិតសភាចារ្យ​ សុខ​ អាន​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី​ និងជាប្រធានអាជ្ញាធរជាតិអប្សរា​ និង​លោកជំទាវ​ ដែលបាននាំយកអង្ករនិងបច្ច័យមកប្រគេនចំពេលដែលព្រះសង្ឃកំពុងជួបការលំបាកបែបនេះ ហើយព្រះអង្គក៏សូមជូនពរឯកឧត្តម និងមន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនជារៀងរហូតទៅ។

នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាវត្តអារាមនានា ជាពិសេសក្នុងរមណីយដ្ឋានអង្គរតែម្តង។ កន្លងមក ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា តែងចុះជួយតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់ ដើម្បីក្តោបបាននូវបញ្ហាលំបាក នៅពេលមានបញ្ហាកើតឡើងដូចជាភ្លើងឆេះផ្ទះ ខ្យល់រលំផ្ទះ ឬពិធីទានក្នុងសាសនាជាដើម៕








អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើដល់សាធារណជន ហើយរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១០ ដល់ទី១២ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន៣,៤០០ដើមទៀត ត្រូវបានចែកចាយ។
ក្នុងគោលបំណងសង្គ្រោះរចនាសម្ពន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
ដើមដំបូងមុន12345...338339បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1643
ម្សិលមិញ
:
5069
សប្តាហ៍នេះ
:
30798
ខែនេះ
:
0257662
សរុប
:
012083293