NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 04 July 2016 08:40 AM Post By ៖ Apsara National Authority

ប្រឡាយនៅតាមប្រាសាទមានទំហំតូចៗ ដោយសារមិនអាចធ្វើធំពេកបាន។ ធ្វើធំមិនបាន ដោយសារម្យ៉ាងធ្វើឲ្យប៉ះពាល់ទេសភាពវប្បធម៌នៃរមណីយដ្ឋានអង្គរ ហើយម្យ៉ាងទៀត អាចធ្វើឲ្យប៉ះពាល់គ្រឹះប្រាសាទដែរ។ តែប្រឡាយតូចៗងាយនឹងកកស្ទះដោយសំរាម និងដីដែលហូរចូលពេលមានភ្លៀងធ្លាក់ម្តងៗ។ ដូច្នេះហើយ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា មានការងារជាប្រចាំលើការងារថែទាំ និងស្តារសម្អាតប្រឡាយជុំវិញប្រាសាទក្នុងតំបន់អង្គរ។

ជាក់ស្តែង ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាកន្លងមកនេះ បានធ្វើឲ្យស្មៅដុះតាមកូនប្រឡាយ កកស្ទះដោយស្លឹកឈើ និងសំរាមផ្សេងៗនៅតាមកូនប្រឡាយ ជាហេតុធ្វើឲ្យទឹកហូរទៅស្រះ និងកសិណមិនទាន់ ហើយដក់ទឹកនៅតាមវាលទំនាបនៃប្រាសាទអង្គរវត្ត។ ព្រឹកថ្ងៃទី១ ខែកក្កដានេះ នាយកដ្ឋានគ្រប់គ្រងទឹកកំពុងនាំគ្នាស្តារប្រឡាយតូចៗជុំវិញបរិវេណប្រាសាទអង្គរវត្តឡើងវិញ បើទោះជាទើបតែសម្អាតនៅប៉ុន្មានខែមុននេះក៏ដោយ។

លោក ញ៉ែម រស្មី ដែលកំពុងដឹកនាំការស្តារសម្អាតប្រឡាយនេះរៀបរាប់ថា ប្រឡាយជុំវិញប្រាសាទអង្គរវត្តមានខ្វាត់ខ្វែងច្រើនណាស់ តែជាប្រឡាយតូចៗ ដែលងាយកកស្ទះដោយស្លឹកឈើ ដី និងសំរាម។ ដូច្នេះហើយ ទើបពេលមានភ្លៀងធ្លាក់រាងច្រើនបន្តិច ធ្វើឲ្យទឹកដក់នៅយូរ ដោយសារហូរទៅកសិណមិនទាន់។ លោកបញ្ជាក់ថា ប្រឡាយតូចៗទាំងនេះទើបតែរៀបចំនៅពេលក្រោយៗកន្លងមក ចំណែកប្រព័ន្ធទឹកដែលមានដាក់លូធំៗបន្តិច ជាប្រព័ន្ធទឹកចាស់ដែលនៅសេសសល់ពីសម័យបារាំងមក។

លោក រស្មី រៀបរាប់ថាពេលនេះ មិនមែនតែប្រាសាទអង្គរវត្តមួយទេ សូម្បីប្រាសាទមួយចំនួនទៀត ដូចជាប្រាសាទបាយ័នជាដើម ក៏ក្រុមរបស់លោកកំពុងតែរៀបចំសម្អាតដែរ។ សព្វថ្ងៃកម្មករដែលថែទាំប្រព័ន្ធទឹកតាមបណ្តាប្រាសាទ ក្នុងរមណីយដ្ឋានអង្គរទាំងមូល មានចំនួនជាង១០០នាក់ ដែលតែងឆ្លាស់គ្នាតាមទីតាំងផ្សេងៗ៕










សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
15
Today
:
11455
Yesterday
:
28262
This Week
:
257201
This Month
:
0257201
Total
:
015327004