ព័ត៌មានថ្មីៗ

ប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដ្រីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរាបញ្ជាក់ពីកត្តាសំខាន់ៗដែលនាំឲ្យអាយស៊ីស៊ី-អង្គរ ក្លាយជាគម្រូលើឆាកអន្តរជាតិ

បានផ្សាយនៅ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ2016 03:06 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងឱកាសអញ្ជើញបំពញភារកិច្ចនៅតាមបណ្តាខេត្ត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញឧបករណ៍ភ្លេងបុរាណលើចម្លាក់ប្រាសាទ បានអញ្ជើញពិនិត្យរូបចម្លាក់ដែលបង្ហាញពីឧបករណ៍ភ្លេងបុរាណនានានៅតាមប្រាសាទមួយចំនួន៕
១៖ អាជ្ញាធរជាតិអប្សរាបន្តកិច្ចប្រជុំពិភាក្សា លើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥
នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិកាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានបន្តពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបនិងរមណីយដ្ឋានអង្គរ។
អង្គប្រជុំនៅថ្ងៃនេះ បានសង្កត់ធ្ងន់លើការកែតម្រូវចំណុចខ្វះខាត ការដកចេញចំណុចប៉ះពាល់ ការរកដំណោះស្រាយបញ្ហាផ្សេងៗ ការពិចារណានូវចំណុចមួយចំនួនតាមរយៈការទទួលបានពីកិច្ចពិភាក្សាក្នុងកិច្ចប្រជុំផ្ទៃក្នុងនិងអន្តរក្រសួងនាកិច្ចប្រជុំមុនៗ សម្រាប់តៀមយកទៅបង្ហាញក្នុងកិច្ចប្រជុំនាពេលខាងមុខ
លិខិតអបអរសាទរ
( ថ្ងៃទី 24 ខែ កក្កដា ឆ្នាំ2020 )
តាំងនាមថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក គ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងតាំងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំសូមសំដែងនូវការអបអរសាទរដ៏ឧត្ដុង្គឧត្តម និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតក្នុងឱកាសដែលលោកជំទាវរដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជូនលោកជំទាវជា «បណ្ឌិតសភាចារ្យ»
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា នៅសប្តាហ៍ទី២ ខែកក្តដា ឆ្នាំ២០២០នេះ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង០៦របស់អាជ្ញាធរជាតិអប្សរាបានទទួលពាក្យស្នើសុំសាងសង់លំនៅដ្ឋាន និងជួសជុលតូចតាចចំនួន៤៩ករណី។
ក្រុមការងារសហគមន៍តែងចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលលើករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទីអាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4283
ម្សិលមិញ
:
5500
សប្តាហ៍នេះ
:
04283
ខែនេះ
:
0231147
សរុប
:
012056778