ព័ត៌មានថ្មីៗ

សេចក្ដីជូនដំណឹង ស្ដីពីការតម្រូវឲ្យរុះរើសំណង់គ្រប់ប្រភេទនៅតាមបណ្ដោយ​ខ្នងទំនប់​ស្រះស្រង់​ខាងត្បូង ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប (តំបន់១)

បានផ្សាយនៅ ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ2016 03:22 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
 

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រទះឃើញសិលាចារឹកជាភាសាសំស្ក្រឹតចារលើផ្ទាំងថ្មភក់ដែលគេយកមករៀបជាគ្រឿងបង្គុំថ្មកម្រាលខ្លោងទ្វារខាងមុខប្រាង្គកណ្តាលនៃប្រាសាទទន្លេស្ងួតក្នុងពេលលាងសម្អាតថ្ម មុនយកទៅរៀបផ្គុំនៅទីតាំងដើមវិញ។ ថ្មចារឹកនេះ អាជ្ញាធរជាតិអប្សរាបានយកមករក្សាទុកក្នុងទីស្នាក់ការនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំតាមរយៈវីដេអូ Conference ជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីពិភាក្សាកិច្ចការ និងដោយះស្រាយការងារបន្ទាន់មួយចំនួន៕
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៣គោលដៅ។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ចំនួន២គោលដៅផ្សេងៗគ្នា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
គម្រោងកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត បាននិងកំពុងបន្តសកម្មភាពរបស់ខ្លួនទៅមុខជានិច្ច ក្នុងនោះអាជីវករជាបន្តបន្ទាប់ បានស្ម័គ្រចិត្តរុះរើសំណង់អាគារ និងតូបលក់ដូរ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរជាតិអប្សរាមានលទ្ធភាពក្នុងការសម្រេចឱ្យបានគម្រោងដ៏មានសារសំខាន់មួយនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
7093
ម្សិលមិញ
:
23678
សប្តាហ៍នេះ
:
118828
ខែនេះ
:
0076034
សរុប
:
011538630