ព័ត៌មានថ្មីៗ

ទិវាយោគៈអន្តរជាតិត្រូវបានរៀបចំឡើងលើទឹកដីអង្គរជាលើកទី២

បានផ្សាយនៅ ថ្ងៃទី 18 ខែ មិថុនា ឆ្នាំ2016 11:36 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

របៀបហាត់ប្រាណបែបសមាធិ ដែលហៅថា យោគៈ (YOGA) មានប្រភពដើមមកពីឥណ្ឌាហើយត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក។ យោគៈ បានទាក់ទាញការចូលរួមពីមនុស្សម្នាជាច្រើន ដោយហេតុថា វាជាវិធីមួយដែលអាចជួយសម្រួលស្មារតី គ្រប់គ្រងអារម្មណ៍ និងនាំមកនូវសុខភាពទៀតផង។

នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ ព្រឹត្ដិការណ៍អន្ដរជាតិនេះ ត្រូវបានរៀបចំឡើងនៅមុខផ្លូវចូលប្រាសាទអង្គរវត្ត ដោយក្រសួងទេសចរណ៍កម្ពុជា សហការជាមួយស្ថានទូតនៃប្រទេសឥណ្ឌានៅកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា អាជា្ញធរជាតិអប្សរា សាលាខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ពិធីព្រឹកមិញនេះមានអ្នកចូលរួមប្រហែលជាង១ពាន់នាក់។

តាមសេចក្តីអធិប្បាយរបស់គ្រូបង្ហាត់យោគៈជនជាតិឥណ្ឌាបញ្ជាក់ថា យោគៈ គឺជាការអនុវត្ត កាយ វិញ្ញាណ បែបបុរាណដែលជាប់ពាក់ព័ន្ធទៅនឹងការធ្វើសមាធិ និងការផ្តោតទៅលើចលនានៃការដកដង្ហើមចេញនិងចូល ដែលមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌាហើយ ការអនុវត្តលំហាត់ប្រាណបែបនេះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។

មន្ត្រីទំនាក់ទំនងនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា លោក SUDHIR GOSWAMI បញ្ជាក់ថា តាមពិតទៅទិវាយោគៈអន្តរជាតិ ត្រូវបានកំណត់ជាផ្លូវការគឺនៅថ្ងៃទី២១ ខែមិថុនា រៀងរាល់ឆ្នាំ តែដោយសារឆ្នាំនេះពេលវេលាមិនអំណោយផល ទើបទិវាយោគៈអន្តរជាតិនៅលើទឹកអង្គរសៀមរាប ត្រូវរៀបចំឡើងនៅថ្ងៃទី១៨ ខែមិថុនាវិញ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការនាព្រឹកមិញនេះ បានលើកឡើងថា យោគៈជាវិធីហាត់សមាធិដ៏ល្អមួយ ដែលធ្វើឱ្យមានតុល្យភាពផ្លូវចិត្តនិងផ្លូវកាយ។

តាមការស្រាវជ្រាវពីអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា យោគៈ និងប្រាសាទអង្គរមានទំនាក់ទំនងគ្នាច្បាស់លាស់ ដូចជារូបចម្លាក់នៅប្រាសាទបន្ទាយស្រី និងតាមរយៈសិលាចារឹកនិយាយថានៅសតវត្សទី១០ មានព្រះរាជគ្រូបានដឹកនាំធ្វើយោគៈនៅតំបន់អង្គរផងដែរ។ មិនតែប៉ុណ្ណោះ ក្រៅពីនាំមកនូវសុខភាពផ្លូវកាយផ្លូវចិត្ត របៀបហាត់ប្រាណបែបយោគៈ ដែលប្រារព្ធឡើងនៅលើទឹកដីអង្គរសៀមរាបនេះគឺជាផ្នែកមួយដែលជួយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់កម្ពុជាជាបន្តទៀត៕
















នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
10678
ម្សិលមិញ
:
17878
សប្តាហ៍នេះ
:
113518
ខែនេះ
:
0230817
សរុប
:
011693413