NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 18 June 2016 11:36 AM Post By ៖ Apsara National Authority

របៀបហាត់ប្រាណបែបសមាធិ ដែលហៅថា យោគៈ (YOGA) មានប្រភពដើមមកពីឥណ្ឌាហើយត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក។ យោគៈ បានទាក់ទាញការចូលរួមពីមនុស្សម្នាជាច្រើន ដោយហេតុថា វាជាវិធីមួយដែលអាចជួយសម្រួលស្មារតី គ្រប់គ្រងអារម្មណ៍ និងនាំមកនូវសុខភាពទៀតផង។

នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ ព្រឹត្ដិការណ៍អន្ដរជាតិនេះ ត្រូវបានរៀបចំឡើងនៅមុខផ្លូវចូលប្រាសាទអង្គរវត្ត ដោយក្រសួងទេសចរណ៍កម្ពុជា សហការជាមួយស្ថានទូតនៃប្រទេសឥណ្ឌានៅកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា អាជា្ញធរជាតិអប្សរា សាលាខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ពិធីព្រឹកមិញនេះមានអ្នកចូលរួមប្រហែលជាង១ពាន់នាក់។

តាមសេចក្តីអធិប្បាយរបស់គ្រូបង្ហាត់យោគៈជនជាតិឥណ្ឌាបញ្ជាក់ថា យោគៈ គឺជាការអនុវត្ត កាយ វិញ្ញាណ បែបបុរាណដែលជាប់ពាក់ព័ន្ធទៅនឹងការធ្វើសមាធិ និងការផ្តោតទៅលើចលនានៃការដកដង្ហើមចេញនិងចូល ដែលមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌាហើយ ការអនុវត្តលំហាត់ប្រាណបែបនេះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។

មន្ត្រីទំនាក់ទំនងនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា លោក SUDHIR GOSWAMI បញ្ជាក់ថា តាមពិតទៅទិវាយោគៈអន្តរជាតិ ត្រូវបានកំណត់ជាផ្លូវការគឺនៅថ្ងៃទី២១ ខែមិថុនា រៀងរាល់ឆ្នាំ តែដោយសារឆ្នាំនេះពេលវេលាមិនអំណោយផល ទើបទិវាយោគៈអន្តរជាតិនៅលើទឹកអង្គរសៀមរាប ត្រូវរៀបចំឡើងនៅថ្ងៃទី១៨ ខែមិថុនាវិញ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការនាព្រឹកមិញនេះ បានលើកឡើងថា យោគៈជាវិធីហាត់សមាធិដ៏ល្អមួយ ដែលធ្វើឱ្យមានតុល្យភាពផ្លូវចិត្តនិងផ្លូវកាយ។ តាមការស្រាវជ្រាវពីអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា យោគៈ និងប្រាសាទអង្គរមានទំនាក់ទំនងគ្នាច្បាស់លាស់ ដូចជារូបចម្លាក់នៅប្រាសាទបន្ទាយស្រី និងតាមរយៈសិលាចារឹកនិយាយថានៅសតវត្សទី១០ មានព្រះរាជគ្រូបានដឹកនាំធ្វើយោគៈនៅតំបន់អង្គរផងដែរ។ មិនតែប៉ុណ្ណោះ ក្រៅពីនាំមកនូវសុខភាពផ្លូវកាយផ្លូវចិត្ត របៀបហាត់ប្រាណបែបយោគៈ ដែលប្រារព្ធឡើងនៅលើទឹកដីអង្គរសៀមរាបនេះគឺជាផ្នែកមួយដែលជួយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់កម្ពុជាជាបន្តទៀត៕
















នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប និងលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ បានចុះចែកជូនទឹកប្រមាណជិត១៦០០០លីត ស្មើនឹង ៤ ឡាន ដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិប្រិយថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
2966
Yesterday
:
9096
This Week
:
52717
This Month
:
0147396
Total
:
012916828