ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យប្រជាពលរដ្ឋក្នុងឧទ្យានអង្គរកុំព្រលែងសត្វពាហនៈដោយគ្មានការមើលថែ

បានផ្សាយនៅ ថ្ងៃទី 18 ខែ មិថុនា ឆ្នាំ2016 11:36 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ជារៀងរាល់ថ្ងៃ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរក្សា សោភ័ណភាពក្នុងឧទ្យានអង្គរឱ្យស្រស់បំព្រង ដូចជាការដាំដើមឈើ ព្យាបាលដើមឈើ កាត់ក្រីមែកឈើ ដាំស្មៅ ស្រោចទឹកស្មៅជាដើម ធ្វើយ៉ាងណាឱ្យទេសភាពបៃតងមានគ្រប់រដូវ ដើម្បីលម្អប្រាសាទផងនិងទាក់ទាញអារម្មណ៍ទេសចរឱ្យមានភាពរីករាយចំពោះទិដ្ឋភាពទាំងនោះផង។

ប៉ុន្តែថ្មីៗនេះ នៅក្នុងឧទ្យានអង្គរក៏នៅតែឃើញមានសត្វពាហនៈចូលមកស៊ីស្មៅនៅកន្លែងហាមឃាត់ជាញឹកញយ បើទោះបីជាធ្លាប់មានការហាមប្រាមនិងអំពាវនាវពីសំណាក់អាជ្ញាធរជាតិអប្សរាចំពោះម្ចាស់សត្វពាហនៈទាំងនោះឱ្យមើលសត្វពាហនៈរបស់ខ្លួនឱ្យបានល្អក៏ដោយ។

ដូច្នេះជាថ្មីម្តងទៀត អាជ្ញាធរជាតិអប្សរាសូមសំណូមពរ ក៏ដូចជាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានគោក្របីរស់នៅក្បែរតំបន់អង្គរទាំងអស់ មេត្តាសូមកុំព្រលែងសត្វពាហនៈទាំងនោះឱ្យចូលមកស៊ីស្មៅក្នុងឧទ្យានអង្គរដោយគ្មានការគ្រប់គ្រងពីម្ចាស់បន្តទៀត ដើម្បីជាការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជារួមចំណែកថែរក្សាសោភ័ពភាពនៃភាពស្រស់បំព្រងក្នុងឧទ្យានអង្គរឱ្យបានល្អប្រសើរផងដែរ៕




ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។
“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។
នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
7791
ម្សិលមិញ
:
17878
សប្តាហ៍នេះ
:
110631
ខែនេះ
:
0227930
សរុប
:
011690526