NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 16 June 2016 12:21 PM Post By ៖ Apsara National Authority
តំបន់អង្គរត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ថា មានទំហំ៤០១គីឡូម៉ែត្រក្រឡា ប៉ុន្តែបើផ្អែកទៅលើសំណល់បុរាណវិទ្យានិងស្លាកស្នាមប្រវត្តិសាស្រ្តនៃអាណាចក្រខ្មែរ ឲ្យយើងដឹងថាអារ្យធម៌អង្គរមានវិសាលភាពដ៏ធំធេងហួសពីព្រំដែនកំណត់នៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ការស្រាវជ្រាវស្តីពីវិសាលភាពនៃរាជធានីអង្គរត្រូវបានធ្វើឡើង ក្រោមការសហការគ្នារវាងអាជា្ញធរជាតិអប្សរានិងសកលវិទ្យាល័យស៊ីដនីចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៥ ហើយលទ្ធផលនៃការស្រាវជ្រាវនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំធ្វើបទបង្ហាញមួយនៅថ្ងៃអង្គារទី២១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៥ ល្ងាច ដោយលោក Roland fletcher នៅសាលាបារាំងចុងបូព៌ាដែលមានទីតាំងនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមក្រុង-ខេត្ត សៀមរាប។ការធ្វើបទបង្ហាញនេះមានការប្រែសម្រួលជាភាសាខ្មែរ។

អាជ្ញាធរជាតិអប្សរាសូមអញ្ជើញអ្នកសា្រវជ្រាវជាតិ អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ សិស្ស និសិ្សត អ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ចូលរួមស្តាប់ដើម្បីទទួលបានចំណេះដឹងបន្ថែមដោយមេត្រីភាព។ដើម្បីទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងការធ្វើបទបង្ហាញនេះ សូមអញ្ជើញទាក់ទងតាមលេខទូរស័ព្ទ លោក សេន សែត មន្រ្តីនាយកដ្ឋានផ្សព្វផ្សាយ ០១៧ ៩០៤ ២១៨៕


ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
FirstPrev12345...393394NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
11
Today
:
0674
Yesterday
:
20070
This Week
:
51996
This Month
:
0355504
Total
:
014798345