ព័ត៌មានថ្មីៗ

ការពិភាក្សាស្តីពីកិច្ចការអភិរក្ស និងបញ្ហាប្រឈមនៅភ្នំគូលែន នឹងត្រូវរៀបចំឡើងនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ2016 04:06 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅថ្ងៃសុក្រទី២៤ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំសិក្ខាសាលាមួយ ក្រោមប្រធាន “ការអភិរក្ស និងបញ្ហាប្រឈមនៅភ្នំគូលែន”។ សិក្ខាសាលានេះនឹងមានការចូលរួមពីវាគ្មិនសំខាន់ៗដូចជា ឯកឧត្តម Tsugawa Takahisa សហប្រធានអាយស៊ីស៊ីអង្គរភាគីជប៉ុន លោកសាស្ត្រាចារ្យ Azedine Beshaouch លេខាវិទ្យាសាស្ត្រនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន រួមនឹងមន្ត្រីជំនាញជាច្រើនរូបទៀតនៃអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវផ្សេងៗ។ សិក្ខាសាលានេះ នឹងដំណើរការចាប់ពីម៉ោង ៧:៤៥នាព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។

ប្រធានបទសំខាន់ៗដែលនឹងត្រូវលើកមកបង្ហាញក្នុងសិក្ខាសាលានេះមានដូចជា ទស្សនវិស័យនាពេលអនាគតស្តីពីភ្នំគូលែន គំនូរលើថ្មបុរេប្រវត្តិសាស្ត្រលើភ្នំគូលែន ភ្នំមហិន្ទ្របព៌ត(ភ្នំគូលែន)ក្នុងអារ្យធម៌ខ្មែរ កំណាយស្រាវជ្រាវ និងលទ្ធផលពិសោធន៍LiDAR។ល។ មិនតែប៉ុណ្ណោះ ផែនការមេស្តីពីការគ្រប់គ្រងបរិស្ថានភ្នំគូលែន ក៏នឹងត្រូវលើកមកបង្ហាញក្នុងសិក្ខាសាលានេះដែរ ដោយមន្ត្រីជំនាញពីក្រសួងបរិស្ថាន។ ជាមួយគ្នានេះ មន្ត្រីនៃមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍ ADF ក៏នឹងបង្ហាញអំពីតំបន់ការពារបុរាណវិទ្យា និងសហគមន៍លើខ្នងភ្នំគូលែន និងដំណោះស្រាយសម្រាប់ជីវភាពរស់នៅរបស់សហគមន៍។ ជាចុងក្រោយ គឺជាវេទិកាសំណួរចម្លើយរវាងអ្នកចូលរួម និងវាគ្មិន ដែលអាចឈានដល់ការធ្វើសេចក្តីសន្និដ្ឋានរួមមួយ។

នេះជាសិក្ខាសាលាមួយ ដែលនឹងផ្តល់ឱកាសឲ្យអ្នកចូលរួមទាំងអស់បានស្តាប់ និងសួរសំណួរពាក់ព័ន្ធនានាទៅកាន់អ្នកជំនាញលើការងារអភិរក្ស និងបញ្ហាបរិស្ថានៅលើភ្នំគូលែន។ អាជ្ញាធរជាតិអប្សរាសូមអញ្ជើញអ្នកស្រាវជ្រាវជាតិ អន្តរជាតិ អ្នកសារព័ត៌មាន មគ្គុទ្ទេសក៍ទេសចរណ៍ សិស្ស និស្សិត និងសាធារណជនចូលរួមដោយមេត្រីភាព។ សូមចូលទៅកាន់អាសយដ្ឋាន http:/goo.gl/forms/1i9af8900V6xq06O2 ដើម្បីចុះឈ្មោះចូលរួម ឬទូរសព្ទទៅកាន់លោក សេន សែត មន្ត្រីនៃនាយកដ្ឋានផ្សព្វផ្សាយ ដើម្បីជ្រាបព័ត៌មានលម្អិត៕

 
១អាជ្ញាធរជាតិអប្សរាដាក់ឱ្យដំណើរការរហាត់ទឹកនៅស្ថានីយ៍បណ្ដុះកូនឈើប្រាសាទតាកែវ
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីសម្ពោធ និងដាក់ឱ្យដំណើរការនូវរហាត់ទឹក ស្ថិតនៅស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៤គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពតាមដងផ្លូវនិងកុំឱ្យប៉ះពាល់ដល់រចនាសម្ពន្ធប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរានឹងដកហូតដើមឈើនិងកាត់ក្រីមែកឈើនៅតាមទីតាំងមួយចំនួនដូចក្នុងសេចក្តីជូនដំណឹង
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមដំបូងមុន12345...394395បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
16
ថ្ងៃនេះ
:
20607
ម្សិលមិញ
:
70889
សប្តាហ៍នេះ
:
91496
ខែនេះ
:
0091496
សរុប
:
015161300