ព័ត៌មានថ្មីៗ

ឯកឧត្តម សុខ សង្វារ ជូនដំណើរមគ្គុទ្ទេសក៍ទេសចរណ៍ទៅម៉ាកាវដល់ព្រលានយន្តហោះ

បានផ្សាយនៅ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ2016 10:46 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០រូបនិងមន្ត្រីអាជ្ញាធរជាតិអប្សរាចំនួន៤រូប បានចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍នៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានអញ្ជើញជូនដំំណើរប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបានផ្តាំផ្ញើមគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់អោយខិតខំយកចិត្តទុកដាក់ក្នុងការដក់ស្រង់ចំណេះដឹង បទពិសោធន៍ថ្មីៗពីវគ្គ និងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ទៅកាន់អន្តរជាតិ អោយគេកាន់តែចាប់អារម្មណ៍ក្នុងការមកទស្សនាកម្ពុជាកាន់តែច្រើន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អាជា្ញធរជាតិអប្សរាក្នុងការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រកបដោយចីរភាព និងបានក្លាយជាគម្រូដ៏ល្អមួយសម្រាប់តំបន់បេតិកភណ្ឌដទៃៗទៀតលើសកលលោក និងបានជូនពរអោយប្រតិភូធ្វើដំណើរដោយសុវត្ថិភាព និងទទួលបានជោគជ័យសម្រាប់មកចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាយើងអោយកាន់តែប្រសើរ។

ក្រុមមគ្គុទ្ទេសក៍ទាំងអស់មានសេចក្តីសប្បាយរីករាយខ្លាំងណាស់ដែលមានឱកាសបានចូលរួមវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានេះដែរ មគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបានយកចិត្តទុកដាក់ និងផ្តល់ឱកាសឲ្យពួកគាត់បានទៅចូលរួមវគ្គបណ្តុះបណ្តាលផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ហើយថ្ងៃនេះក៏មានវត្តមាន ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានចំណាយពេលវេលាដ៏មានតម្លៃមកផ្តល់កិត្តិយសជូនដំណើរដល់ព្រលានយន្តហោះដោយផ្ទាល់។

គួររំឭកថា អាជា្ញធរជាតិអប្សរាបានសហការគ្នាជាមួយអង្គការទេសចរណ៍ពិភពលោក(UNWTO) បានប្រកាសជូនដំណឹងប្រឡងជ្រើសរើសមគ្គុទេ្ទសក៍ទេសចរណ៍ ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ កន្លងមក ដោយមានកិច្ចសហការចូលរួមធ្វើជា គណៈកម្មការជ្រើសរើសពីសំណាក់តំណាងក្រសួងទេសចរណ៍និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។ មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់បានចូលរួមវគ្គបណ្តុះបណ្តាលនេះដោយឥតថ្លៃ បូករួមទាំងការធ្វើដំណើរ និងការស្នាក់នៅ ក្រោមការឧបត្ថមពីអង្គការទេសចរណ៍ពិភពលោក (UNWTO) យោងលើការចុះអនុស្សារណៈយោគយល់គ្នា រវាងអាជ្ញាធរអប្សរានិងអង្គការទេសចរណ៍ពិភពលោកកាលពីខែកុម្ភៈ ឆ្នាំ២០១៥ កន្លងមក៕










ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
0494
ម្សិលមិញ
:
20070
សប្តាហ៍នេះ
:
51816
ខែនេះ
:
0355324
សរុប
:
014798165