ព័ត៌មានថ្មីៗ

ទិវាអន្តរជាតិស្តីពីយោហ្គាលើកទី២នឹងប្រារព្ធធ្វើឡើងនៅលើទឹកដីសៀមរាបអង្គរជាថ្មីម្តងទៀត

បានផ្សាយនៅ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ2016 10:31 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដោយមើលឃើញពីអត្ថប្រយោជន៍ដ៏ច្រើនលើសលុបចំពោះសុខភាពមនុស្សគ្រប់គ្នាពីការហាត់យោហ្កា អង្គការសហប្រជាជាតិបានកំណត់ថ្ងៃទី២១ ខែមិថុនា ជាទិវាអន្តរជាតិស្តីពីយោហ្កា (International Day of Yoga) ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដើម្បីផ្សព្វផ្សាយអំពីការហាត់សមាធិទាំងផ្លូវកាយ ផ្លូវចិត្តសម្រួលចលនាសាច់ដុំ និងចង្វាក់សរសៃឈាមឱ្យរត់ស្រួលសម្រាប់សុខភាពរាងកាយរបស់យើងគ្រប់គ្នា។

ដោយឡែកប្រទេសកម្ពុជា ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយក្រសួងទេសចរណ៍ សាលាខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា រួមនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីរៀបចំទិវាអន្តរជាតិស្តីពីយោហ្កាជាលើកទី២នៅលើទឹកដីអង្គរ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៧.០០ព្រឹក នៅបរិវេណប្រាសាទអង្គរវត្ត។

ទាក់ទងនឹងព្រឹត្តិការណ៍ខាងលើនេះ នៅសាលាខេត្តសៀមរាបនារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០ ១៦ បានបើកសន្និសីទសារព័ត៌មានមួយដើម្បីផ្សព្វផ្សាយអំពីការរៀបចំទិវាអន្តរជាតិស្តីពីយោហ្កានេះឡើង ដោយមានវត្តមានជាអធិបតីរបស់ឯកឧត្តម ប៊ុន ថាឫទ្ធិ អភិបាលរង តំណាងឯកឧត្តមបណ្ឌិតអភិបាលខេត្ត ឯកឧត្តម សុខ សង្វារ អគ្គនាយករងតំណាងឯកឧត្តមអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងឯកឧត្តម NA VEEN SRIVASTAVA ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា ហើយក៏មានការចូលរួមផងដែរពីខាងសេវាករ សហព័ន្ធសហភាពយុវជនខេត្ត ប៉ូលិស ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត និងអ្នកសារព័ត៌មានក្នុងស្រុកផង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ថាឫទ្ធិ បានសម្តែងនូវអំណរគុណជាខ្លាំងដល់ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ដែលបានជ្រើសរើសយកខេត្តសៀមរាបជាទីតាំងប្រារព្ធទិវាអន្តរជាតិស្តីពីយោហ្កា ឱ្យសាធារណជននិងភ្ញៀវទេសចរទាំងអស់បានចូលរួម ព្រមទាំងជ្រាបពីចំ ណេះដឹងនៃការធ្វើលំហាត់ប្រាណសមាធិសម្រួលអារម្មណ៍ផ្លូវចិត្ត ផ្លូវកាយ លើសពីនោះបានជំរុញឱ្យការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា ឱ្យភ្ញៀវទេសចរក្នុងលោកកាន់តែចូលមកទស្សនាកម្ពុជាកាន់តែមានចំនួនច្រើនឡើងថែមទៀត។ ឯកឧត្តមក៏បានគាំទ្រ ជ្រោមជ្រែង និងចូលរួមបម្រើ ការពារ ធ្វើយ៉ាងណាឱ្យទិវានេះដំណើរការប្រកបដោយភាពរលូនផងដែរ។

មានមតិចាប់អារម្មណ៍ក្នុងសន្និសីទសារព័ត៌មាននោះដែរ ឯកឧត្តម សុខ សង្វារ បានលើកឡើងថា មនុស្សយើងអាចរស់នៅបានសុខស្រួល លុះត្រាទាំងផ្លូវចិត្តនិងផ្លូវកាយល្អប្រសើរដូចគ្នា មិនអាចខ្វះមួយណាបានឡើយ ដូច្នេះយោហ្កាជាវិធីហាត់សមាធិដ៏ល្អមួយ ដែលធ្វើឱ្យមានតុល្យភាពផ្លូវចិត្តនិងផ្លូវកាយ។ ម្យ៉ាងវិញទៀតតាមការស្រាវជ្រាវពីអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា យោហ្កានៅតំបន់អង្គរនិងប្រាសាទអង្គរមានទំនាក់ទំនងគ្នាច្បាស់លាស់ ដូចជារូបចម្លាក់នៅប្រាសាទបន្ទាយស្រី និងតាមរយៈសិលាចារិកនិយាយថានៅសតវត្សទី១០ មានព្រះរាជគ្រូបានដឹកនាំធ្វើយោហ្កានៅតំបន់អង្គរផងដែរ។ បន្ថែមពីនោះតាងនាមឱ្យស្ថាប័នអាជ្ញាធរជាតិអប្សរាដែលមានតួនាទីថែរក្សា ការពារ អភិរក្សតំបន់អង្គរ ក៏បានបង្ហាញពីគោលជំហរគាំទ្រទាំងស្រុងចំពោះការរៀបចំទិវាអន្តរជាតិយោហ្កានៅលើទឹកដីអង្គរ។ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បានចូលរួមចំណែកក្នុងការជ្រើសរើសទីតាំងឱ្យសមរម្យ ការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ផ្តល់អ្នកជំនាញថតរូបអំពីព្រឹត្តិការអន្តរជាតិនេះ ពិសេសគឺផ្តល់ទឹកស្អាតសម្រាប់អ្នកចូលរួមទាំងអស់ពិសារដោយឥតគិតថ្លៃផងដែរ។

ឯកឧត្តម NA VEEN SRIVASTAVA ក៏បានរំឭកដែរអំពីព្រឹត្តិការណ៍នេះកាលពីឆ្នាំមុនដែលទទួលបានការចូលរួមយ៉ាងច្រើនពីសាធារណជននិងការសហការល្អពីអាជ្ញាធរពាក់ព័ន្ធ។ ឯកឧត្តមបញ្ជាក់ទៀតថា ទិវាអន្តរជាតិស្តីពីយោហ្កានឹងធ្វើឡើងជារៀងរាល់ឆ្នាំនៅលើទឹកដីអង្គរ ដើម្បីជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជានិងផ្តល់ចំណូលសេដ្ឋកិច្ចដល់ប្រជាជនក្នុងខេត្តសៀមរាបផងដែរ។ ឯកឧត្តមក៏សង្ឃឹមថា ព្រឹត្តិការណ៍ឆ្នាំនេះនឹងទាក់ទាញសាធារណជននិងទេសចរបានកាន់តែច្រើនមកចូលរួមហាត់យោហ្កា ហើយយោហ្កានេះដែរត្រូវបានហាត់ធ្វើជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់តែថ្ងៃពិសេសទេ ដើម្បីសុខភាព។ ម្យ៉ាងវិញទៀតយោហ្កាមិនមែនជំរុញឬធ្វើឱ្យមានកម្លាំងខ្លាំងទេ តែវាធ្វើឱ្យមានតុល្យភាពផ្លូវកាយនិងផ្លូវចិត្ត ពិសេសអារម្មណ៍យើងស្ងប់ល្អ ដែលមនុស្សគ្រប់គ្នាគួរតែធ្វើនិងឈ្វេងយល់ពីវ៕
























នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ថ្ងៃទី២នៃកិច្ចប្រជុំពេញអង្គលើកទី២៧ និងកិច្ចប្រជុំបច្ចេកទេសលើកទី៣៤នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហប្រធានបារាំងនិងជប៉ុន អង្គការយូណេស្កូ អ្នកជំនាញការអាដហុក មន្ត្រីស្ថានទូតមួយចំនួន អ្នកជំនាញអន្តរជាតិ និងសហការីអាជ្ញាធរជាតិអប្សរា ចុះត្រួតពិនិត្យនិងជិះកង់សាកល្បងលើផ្លូវកង់ ដែលជាសមិទ្ធផលទេសចរណ៍ថ្មីនៅរមណីយដ្ឋានអង្គរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានគណៈកម្មាធិការអាយស៉ីស៉ី-អង្គរ អំពីកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នាថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ ប្រព្រឹត្តទៅនៅខេត្តសៀមរាប បានឱ្យដឹងថាការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌនៃមនុស្សជាតិរបស់អង្គការយូណេស្កូ រយៈពេល២៥ឆ្នាំមកនេះ គឺមិនមែនជាកាតព្វកិច្ចរបស់កម្ពុជាតែឯងប៉ុណ្ណោះទេ
គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានសម្រេចរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧នៃអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ នាសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប
ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានរៀប ចំតម្រង់បង្គោលឈើឱ្យត្រង់ និងដាក់ខ្សែឡើងវិញនៅតាមដងផ្លូវប្រាសាទបាយ័ន្ត។
ដើមដំបូងមុន12345...382383បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
18
ថ្ងៃនេះ
:
15364
ម្សិលមិញ
:
20186
សប្តាហ៍នេះ
:
71738
ខែនេះ
:
0309855
សរុប
:
014369710