NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 07 June 2016 03:57 PM Post By ៖ Apsara National Authority
ទឹកក្រោមដីជាទឹកដែលសល់ពីការប្រើប្រាស់ និងហួតឬជាទឹកដែលស្ថិតនៅក្នុងស្រទាប់ដី ស្រទាប់ថ្មអាចបម្លាស់ទី ធ្វើចលនាបាន។ ទឹកនៅលើដីជាប្រភពនៃទឹកក្រោមដីតាមរយៈការជ្រាបចូលក្នុងដី។ កាលណាទឹកនៅលើដីរីងស្ងួតអស់វាធ្វើឲ្យប៉ះពាល់ដល់ទឹកក្រោមដី ដូចគ្នាដែរ បើគេប្រើប្រាស់ទឹកក្រោមដីច្រើន ក៏នឹងធ្វើឲ្យទឹកលើដីឆាប់រីងស្ងួតដែរ។ ដូច្នេះ ក្រៅពីគ្រប់គ្រងទឹកលើដី ទឹកក្រោមដីក៏គេត្រូវគិតគូរឲ្យបានហ្មត់ចត់ផងដែរ ជាពិសេសក្នុងតំបន់អង្គរ ដែលគ្រឹះប្រាសាទទាំងអស់សុទ្ធតែត្រូវការសំណើមជាប្រចាំ ធ្វើឲ្យកំហាប់ខ្សាច់រឹងមាំអាចទ្រទម្ងន់រាប់លានតោននៃថ្មប្រាសាទបាន។

អាជ្ញាធរជាតិអប្សរាដែលមានតួនាទីអភិរក្ស ថែរក្សាតំបន់រមណីយដ្ឋានអង្គរ តែងយកចិត្តទុកដាក់ជាប្រចាំលើការតាមដានបម្រែបម្រួលទឹកទាំងទឹកក្រោមដី និងទឹកលើដី។ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជា្ញធរជាតិអប្សរាបានឲ្យដឹងនៅពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះថា ការគ្រប់គ្រងទឹកក្រោមដីនេះគឺ ក្រុមការងារជំនាញបានចុះទៅវាស់ទឹកអណ្តូងជាប្រចាំពេញក្នុងមួយឆ្នាំ ដើម្បីតាមដានកម្ពស់ទឹកអណ្តូង ដោយជ្រើសរើសយក១៣ភូមិស្មើនឹង៨៧អណ្តូងនៅក្នុងតំបន់អង្គរ។ ការតាមដានដូច្នេះ ដើម្បីធានាថា ការប្រើប្រាស់ទឹកក្រោមដីរបស់ប្រជាពលរដ្ឋសព្វថ្ងៃ ជាពិសេស គឺនៅក្នុងក្រុងសៀមរាបទាំងមូលនឹងមិនគំរាមកំហែង ដល់កម្ពស់ទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។

ជាមួយគ្នានឹងការតាមដានកម្ពស់ទឹក ក្រុមការងារជំនាញក៏បានយកទឹកក្រោមដីទៅធ្វើពិសោធន៍នៅក្រសួងបរិស្ថានចំនួន៤ដងក្នុងមួយឆ្នាំ ទៅលើ៧ភូមិក្នុងចំណោម១៣ភូមិខាងលើ ដោយធ្វើពិសោធន៍រយៈពេល៣ខែម្តង ដើម្បីរកសារធាតុពុលក្នុងទឹក។ តាមលទ្ធផលកន្លងមក កម្ពស់ទឹកអណ្តូងក្នុងតំបន់អង្គរ ស្ថិតនៅក្នុងសភាពធម្មតាហើយក៏មិនមានសារធាតុពុលដែរ។ ទោះជាយ៉ាងនេះក្តី លោក សុឃីម អះអាងថា ថ្វីបើបច្ចុប្បន្នការប្រើប្រាស់ទឹកក្រោមដីមិនទាន់បង្ហាញសញ្ញាបារម្ភណាមួយ តែតាមការសិក្សារបស់ JICA បើការប្រើប្រាស់ទឹកក្រោមដីនេះចេះតែកើនឡើងខ្លាំង វាអាចនឹងបង្កការប៉ះពាល់ជាមិនខាននាពេលអនាគត។

ឆ្លើយតបនឹងបញ្ហានេះ ក្រុមជំនាញគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានខិតខំប្រឹងប្រែងគ្រប់គ្រងទឹកលើដីឲ្យមាននៅជាប្រចាំគ្រប់រដូវ តាមរយៈការស្តារប្រព័ន្ធធារាសាស្រ្ត និងអាងស្តុកទឹកបុរាណដើម្បីរក្សាទឹកទុក ដោយបានប្រមែប្រមូលទឹកពីទីកន្លែងផ្សេងៗ មកដាក់ក្នុងប្រព័ន្ធធារាសាស្រ្ត និងអាងស្តុកទឹកបុរាណឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏បានអប់រំប្រជាពលរដ្ឋឲ្យពួកគាត់ បែរមកធ្វើស្រូវនិងដាំដំណាំដែលប្រើរយៈពេលខ្លី ចំណាយទឹកតិច និងឲ្យពួកគាត់ចូលរួមជួយថែរក្សាប្រព័ន្ធធារាសាស្រ្តនិងអាងស្តុកទឹកបុរាណព្រមទាំងជួយថែរក្សាការពារព្រៃឈើនិងដាំដើមឈើឡើងវិញ។ លើសពីនេះទៅទៀត នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ក៏មានកិច្ចសហការជាប្រចាំជាមួយរដ្ឋាករទឹកសៀមរាប ដើម្បីរិះរកដំណោះស្រាយផ្សេងៗដែលអាចកាត់បន្ថយការបូមទឹកពីក្រោមដីប្រើប្រាស់ច្រើនពេក ហើយនឹងរកប្រភពទឹកលើដីមកជំនួសវិញ ដូចជា ការទាញយកទឹកពីបារាយណ៍ទឹកថ្លាមកធ្វើជាទឹកស្អាត ផ្គត់ផ្គង់ក្រុងសៀមរាបជាដើម៕












ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីបុគ្គលិក បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ខួបសោយទិវង្គត៨ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីបុគ្គលិក បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធថ្វាយព្រះរាជកុសលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ខួបសោយទិវង្គត៨ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
យើងខ្ញុំជាកូន ចៅ ចៅទួត សូមថ្វាយមហាព្រះរាជកុសល ខួប៨ឆ្នាំការយាងសោយព្រះទិវង្គតនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ១៥ តុលា ២០១២ - ១៥ តុលា ២០២០
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ និងសហការីមួយចំនួនទៀត អញ្ជើញចុះសិក្សាស្វែងយល់ពីការងាររៀបចំអភិវឌ្ឍន៍នានានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
5068
Yesterday
:
9079
This Week
:
05068
This Month
:
0158577
Total
:
012928009