ព័ត៌មានថ្មីៗ

អាជា្ញធរជាតិអប្សរាចែកកញ្ចប់ទ្រទ្រង់សុខមាលភាពម្តាយនិងទារកដល់ប្រជាពលរដ្ឋ១១គ្រួសារដែលទើបតែឆ្លងទន្លេនៅឃុំលាងដៃ

បានផ្សាយនៅ ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ2016 02:54 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាមួយចំនួនផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ១១គ្រួសារ ដែលស្ថិតនៅក្នុងភូមិចំនួន៥ មាន ភូមិដូនឪ ភូមិសំរោង ភូមិតាប្រុក ភូមិលាងដៃ និងភូមិភ្លង់ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ខែមិនថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។

សម្ភារៈទាំងនោះរួមមាន កន្ត្រក កូនមុងសម្រាប់ទារក បំពង់ទឹកក្តៅ កន្សែងពោះគោ ខោអាវបីកំប្លេ និងថវិកាពីរម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ដែលតែងតែនឹករលឹកនិង យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោក អឿន សំអុន អនុប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការផ្តល់ជូននេះបានចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៥មក។ រហូតមកដល់ពេលនេះ កញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារក ត្រូវបានចែកជូនដែលស្ត្រីដែលទើបសម្រាលបុត្រសរុបចំនួន៩៤៦ គ្រួសារហើយ។ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា នឹងបន្តចែកជូនជាបន្តបន្ទាប់ទៅទៀតដល់គ្រប់ស្ត្រីឆ្លងទន្លេ ដែលរស់នៅក្នុងឧទ្យានអង្គរ។

រមណីយដ្ឋានអង្គរ មានទំហំ៤០១គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុង៥ក្រុង និងស្រុក ២១ឃុំសង្កាត់ និង១១៣ភូមិ មានប្រជាពលរដ្ឋរស់នៅប្រហែល១២ម៉ឺននាក់។ រមណីយដ្ឋាននេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ ការចុះបញ្ជីនេះ មិនមែនមានត្រឹមតែប្រាង្គប្រាសាទនោះទេ ទេសភាពវប្បធម៌ បរិស្ថាន ទំនៀមទម្លាប់ប្រពៃណី ដែលជាបេតិកភណ្ឌអរូបីដ៏សំខាន់របស់អ្នកស្រុកក្នុងឧទ្យានអង្គរ ក៏ជាចំណែកមួយដ៏សំខាន់របស់បេតិកភណ្ឌពិភពលោកផងដែរ៕








នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងតាមដានការអនុវត្តការងាររបស់អាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យសកម្មភាពលើកតម្លៃបរិវេណក្រុងអង្គរធំទាំងមូលដែលរួមមានការកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ការរៀបចំជាផ្លូវថ្មើរជើងនិងប្រព័ន្ធរំដោះទឹក
ឆ្លៀតក្នុងឱកាសអញ្ជើញមកបំពេញភារកិច្ចនៅខេត្តសៀមរាប លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យការរៀបចំមណ្ឌលបដិសណ្ឋារកិច្ច ការរៀបចំកែលម្អសោភ័ណភាពនិងសួនបៃតងនៅមុខបរិវេណប្រាសាទអង្គរវត្ត។
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមឈើហានិភ័យចំនួន១៣ដើម ស្ថិតក្នុងបរិវេណប្រាសាទភិមានអាកាស បាននិងកំពុងកាត់ក្រី និងខ្លះត្រូវដកហូត។ ការងារនេះធ្វើឡើងបន្ទាប់ពីក្រុមជំនាញព្រៃឈើសង្កេតឃើញថា ដើមឈើទាំងនោះ ខ្លះដុះក្បែររចនាសម្ព័ន្ធប្រាសាទ និងខ្លះតាមបរិវេណផ្លូវទស្សនារបស់ភ្ញៀវទេសចរផង។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីបញ្ជៀសហានិភ័យនានា ដែលអាចកើតជាយថាហេតុចំពោះមនុស្ស និងប្រាសាទ។
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមដំបូងមុន12345...377378បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
1255
ម្សិលមិញ
:
7910
សប្តាហ៍នេះ
:
09165
ខែនេះ
:
0167054
សរុប
:
014226909